៦ចំណុចជួយ​អ្នក​ឲ្យ​ផ្លាស់​ប្ដូរ​ពី​​មនុស្ស​ទម្លាប់​អាក្រក់ ទៅ​ជា​មនុស្ស​ជោគជ័យ

  • 2019-02-08 00:36:00
  • ចំនួនមតិ 1 | ចំនួនចែករំលែក 353

ចន្លោះមិនឃើញ

មនុស្ស​ដែល​មាន​ទម្លាប់​ល្អ​ៗ​ក្នុង​ការ​រស់​នៅ គឺ​ដូច​ជា​គេ​កំពុង​ហ្វឹកហាត់​ខ្លួន​​គេ​ឲ្យ​ជោគជ័យ​អីចឹងដែរ។ បើ​សិន​ជា​អ្នក​កំពុង​តែ​ទម្លាប់​ខ្លួន​មិន​ល្អ​ហើយ គួរ​តែយក​ចំណុច ៦​យ៉ាង​ខាង​ក្រោម​នេះ​មកជួយ​អ្នក​​ឲ្យ​មាន​ការ​អភិវឌ្ឍ​ខ្លួន​វិញ​ដើម្បី​បោះ​ជំហាន​ទៅ​កាន់​ផ្លូវ​ជោគជ័យ ៖

១. កុំ​ធ្វើ​អី​ឲ្យ​រញ៉េរញ៉ៃ ឆ្ងាយ​ពី​អ្វី​ដែល​អ្នក​ចង់​បាន​

ចង់​ធ្វើ​អី​ ត្រូវ​ធ្វើ​ឲ្យ​ច្បាស់ កុំ​ម្ដង​អានេះ ម្ដង​អានោះ។ បើ​អ្នក​ចង់​ធ្វើ​អី​មួយ​ត្រូវ​ចាប់​ផ្ដើម​ផែនការ​ភ្លាម ថា​អ្នក​ចង់​បាន​អី? ត្រូវ​ផ្ដោត​លើ​គោលដៅ​ដែល​អ្នក​ចង់​បាន ដោយ​មិន​រេរា​តាម​ពាក្យ​របស់​អ្នក​ផ្សេង។ អ្នក​មិន​ច្របូកច្របល់​លើ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ ព្រោះ​អាច​ឲ្យ​គោលដៅ​អ្នក​គ្មាន​បាន​អី​ឡើយ។

រូបតំណាង

២. ស្វិតស្វាញ​ក្នុង​ការ​ដណ្ដើម​ភាព​ជោគជ័យ

មាន​តែ​គម្រោង មាន​តែ​ផែន​ការ​ ហើយ​គ្មាន​សកម្ម​ភាព​នោះ​វា​គឺ​ស្មើនឹង​សូន្យ។ វា​មិន​ខុស​គ្មាន​អី​នៅ​ពេល​ដែល​អ្នក​ស្រេក​ទឹក​អ្នក​ត្រូវ​ទៅ​រក​ទឹក​មក​ផឹក​នោះ​ទេ។ ដូច្នេះ​បើ​អ្នក​ចង់​បាន​អ្វី​មួយ​នោះ ត្រូវ​ដើរ​ទៅ​រក​វា​មិន​មែន​អង្គុយ​តែ​ចង់​បាន​ឡើយ។

៣. ទទួលយកយោបល់​អ្នក​ដទៃ និង​ចេះ​យកមកវិភាគ​

ត្រូវ​ចេះ​ស្ដាប់​គំនិត​របស់​អ្នក​ដទៃ ហើយ​យក​មក​ពិចារណា​ថា​មួយ​ណា​ដែល​អ្នក​ត្រូវ​យក​បាន។ បើ​គំនិត​គេ​ល្អ​ត្រូវ​​ទទួល​យក​មក​ធ្វើ តែ​បើ​មិន​ល្អ​ទេ​នោះ​ច្រាន​ចោល​ទៅ។ មនុស្ស​ជោគជ័យ​ភាគ​ច្រើន​គឺ​ស្ដាប់​ច្រើន​ជាង​និយាយ ដូច្នេះ​ទើប​ពួក​គេ​មាន​គំនិត​ទូលាយ​ក្នុង​ការ​សម្រេច​គោលដៅ។

៤. ចំណាយ​ពេល​ទៅ​លើ​រឿង​ដែល​សំខាន់ៗ

ត្រូវ​ចំណាយ​ពេល​វេលា​ឲ្យ​ត្រូវ​ទៅ​តាម​អ្វី​ដែល​អ្នក​ចង់​បាន និង​រឿង​សំខាន់ៗ​ដែល​ចាំបាច់​សម្រាប់​គោលដៅ​អ្នក។ បើ​អ្នក​ចង់​ចេះ​ធ្វើ​ជា អ្នក​បើ​កយន្តហោះ អ្នក​ត្រូវ​ចំណាយ​ពេល​ជាមួយ​អ្វី​ដែល​ទាក់ទង​នឹង​វា ទើប​អ្នក​ចេះ។

រូបតំណាង

៥. ប្រើ​ខួរក្បាល​ក្នុង​ការ​ធ្វើ​ការ មិន​មែន​អារម្មណ៍

ត្រូវ​ប្រើ​ខួរក្បាល និង​បញ្ញា​មក​ធ្វើ​ការ​ នោះ​ទើប​ការងារ​ល្អ ព្រោះ​បើ​អ្នក​ទម្លាប់ប្រើ​អារម្មណ៍​ធ្វើ​ការ​វិញ​គឺ​មិន​ប្រសើរ​ឡើយ។ កុំ​​ធ្វើការ​ល្អ​ព្រោះ​អ្នក​អារម្មណ៍​ល្អ ហើយទុក​ការងារ​ចោល ឬ​ធ្វើ​ឲ្យ​រួច​តែ​ពី​ដៃ​ព្រោះ​អ្នក​ធុញ ឬ​អារម្មណ៍​មិន​មូល​អី។

៦. ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​

ការ​ដែល​ខ្លួន​​ឯង​ចេះ​លើក​ទឹកចិត្ត​ខ្លួន​ឯង នោះ​វា​គឺ​កាដូ​ដ៏​មាន​តម្លៃ​មួយ​ក្នុង​ជីវិត។ ជោគជ័យ​មិន​ងាយ​ទទួល​បាន​នោះ​ទេ ពេល​ខ្លះ​ក៏​ជួប​ឧបសគ្គ ដូច្នេះ​បើ​អ្នក​មាន​ថាមពល​សម្រាប់​លើក​ខ្លួន​ឯង​ពេល​អ្នក​ស្ថិត​នៅ​ចំណុច​ទាប​បំផុត​នោះ អ្នក​នឹង​មិន​ដួល​នោះ​ទេ៕

រូបតំណាង

ចុចអាន៖នៅ​អាយុខ្ទង់ ២០ គួរ​ធ្វើ​អី​ខ្លះ​ដើម្បី​ជោគជ័យ? គន្លឹះ​ល្អៗ​ទាំង​នេះ​នឹងជួយ​អ្នក​បាន

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម