៥ ល្បិច​ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ជា​ទី​ស្រលាញ់​កាន់តែ​ខ្លាំង​ឡើង​ៗ

  • 2019-02-07 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណា​ក៏​ដោយ​មិន​ថា​សង្សារ​អ្នក ឬ​មិនមែន​ទេ​ឲ្យតែ​ពេល​បាន​នៅ​ក្បែរ​ប្រាកដជា​មាន​អារម្មណ៍​រំជើបរំជួល ប្រសិនបើ​មាន ៥ ចំណុច​នេះ។ អ្នក​ទាំង​នោះ​នឹង​មិន​ដឹង​ខ្លួន ព្រោះ​ដូចជា​មាន​អ្វី​មក​សណ្ដំ​ចិត្ត។

១.ឈប់​សម្ដែង​ជា​វីរនារី

នៅ​ពេល​មនុស្ស​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅមក អ្នក​គិត​ថា​មូលហេតុ​គឺ​គួរឲ្យ​អស់​សំណើច​ណាស់។ អ្នក​មិន​ចាំបាច់​ធ្វើ​ខ្លួន​ជា​មនុស្ស​ស្រី​អស្ចារ្យ​ពេក​នោះ​ទេ ព្រោះ​ថា​ការ​សម្ដែង ឬ​មិន​សម្ដែង​មើល​ទៅ​គឺ​ដឹង​ច្បាស់​ណាស់។ ធ្វើ​ខ្លួន​ត្រឹម​ជា​មនុស្ស​ចេះ​ជួយ​គេ​ឯង​ពេល​មាន​ទុក្ខ គឺ​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។

២.លេច​ឡើង​នៅ​គ្រប់​ទីកន្លែង​ដែល​គាត់​មិន​សប្បាយចិត្ត

មិន​ថា​នៅ​ពេល​ណា កន្លែង​ណា បើ​គាត់​មិន​សប្បាយ អ្នក​ត្រូវតែ​បង្ហាញ​ខ្លួន​ឲ្យ​ដៃគូ​ឃើញ ដើម្បី​ជា​ការ​ផ្ដល់​កម្លាំង​ជំរុញ​ទឹក​ចិត្ត​គាត់។ មនុស្ស​ប្រុស​ពិតជា​រីករាយ​នៅ​ពេល​ឃើញ​នារី​ដែល​ខ្លួន​ស្រលាញ់​បង្ហាញ​ខ្លួន ស្រប​ពេល​កំពុង​កើត​ទុក្ខ ហើយ​ក៏​កាន់តែ​ជឿជាក់​ចំពោះ​ស្នេហា​ខ្លួន។

៣.កុំ​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​មិន​ល្អ

ប្រសិនបើ​អ្នក​ចង់​ឲ្យ​គាត់​មាន​អារម្មណ៍​ងប់ងុល​ជាមួយ​អ្នក កុំ​ព្យាយាម​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​មិន​ល្អ គ្រាន់តែ​រក្សា​កែវ​ភ្នែក​លើ​គ្រប់​ជំហាន​នៃ​សកម្មភាព ហើយ​បើ​គាត់​ធ្វើ​មិន​ល្អ កុំ​ប្រើ​ពាក្យ​ស្ដី​បន្ទោស ព្រោះ​អាច​ជា​ការ​ទម្លាក់​ដុំ​ថ្ម​លើ​ទ្រូង​គាត់។ កុំ​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​ខ្វាយខ្វល់​ពេល​និយាយ​ជាមួយ​អ្នក។

៤.ឃើញ​តម្លៃ​នៃ​ខ្លួន​គាត់ មិន​មែន​ជា​ទ្រព្យ​គាត់

មនុស្ស​ស្រី​ដែល​ស្រលាញ់​បុរស​លើ​ទ្រព្យ ពិតជា​មិន​អាច​យក​បាន​ក្ដី​ស្រលាញ់​ពិត​ឡើយ។ តែ​បើ​អ្នក​ស្រលាញ់​តម្លៃ​នៃ​ខ្លួន​គាត់ នោះ​មនុស្ស​ប្រុស​នឹង​ស្រលាញ់​អ្នក​ចេញ​ពី​បេះដូង។

៥.ផ្ដល់​ឱកាស​ឲ្យ​អ្នកដទៃ

មនុស្ស​ប្រុស​ក្រៅ​ពី ៤ ចំណុច​ខាង​លើ អ្វី​ដែល​ធ្វើឲ្យ​ខ្លួន​កាន់តែ​ស្រលាញ់​នារី​ម្នាក់​នោះ​ខ្លាំង​ឡើង គឺ​ទង្វើ​នេះ​ឯង។ ការ​មិន​បៀតបៀន ហើយ​បែរជា​ចេះ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ដទៃ​បាន​រីក​ចម្រើន គឺ​ជា​សញ្ញា​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ស្រី​ដ៏​ល្អ៕

ចុចអាន៖Quote ទាំង​១០ សម្រាប់​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ក្រោយ​បែកបាក់​ស្នេហា

ប្រភព៖ Sanook ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម