Quote ទាំង​១០ សម្រាប់​លើក​ទឹក​ចិត្ត​ខ្លួន​ឯង ក្រោយ​បែកបាក់​ស្នេហា

  • 2019-02-04 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បែក​គ្នា អាច​និយាយបាន​ថា​ជា​ពាក្យ​២ ម៉ាត់​ពិសពុល​បំផុត​សម្រាប់​មនុស្ស​នៅ​ស្មោះ។ ក្រោយ​បែក​គ្នា អ្នក​ណា​ក៏​នឹក​ពី​អនុស្សាវរីយ៍​ដែល​​អ្នក​ទាំង​២​ធ្លាប់​មាន។ កម្សត់​ក៏​មាន សប្បាយ​ក៏​មាន តែ​អ្នក​ណា​ក៏​មាន​ជីវិត​ផ្សេង​គ្នា គ្មាន​ការ​ជួប​ណា​ដែល​មិន​បែក។ តែ​ទោះ​ជា​ពិបាក​ចិត្ត​យ៉ាង​ណា​ក៏​យើង​ត្រូវ​ដើរ​ទៅ​មុខ​បន្ត។ ខាង​ក្រោម​នេះ​គឺ​ជា quote ទាំង​១០ ដែល​យើង​អាច​ប្រើ​ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​បាន ក្រោយ​ស្នេហា​មួយ​បាត់​បង់​ទៅ។

. ខ្ញុំ​សម្រេច​ចិត្ត ទុក​អតីត​កាល នៅ​កន្លែង​ដែល​វា​គួរ​នៅ។

. ជា​ស្នេហា​ឬ​អត់ សម​គ្នា​ឬ​អត់ និង​អាច​នៅ​ក្បែរ​គ្នា​ឬ​អត់ គឺ​ជា​រឿង​៣​ខុស​គ្នា​ទាំង​ស្រុង។

. ឆ្លងកាត់​ការ​ឈឺចាប់ហើយ ទើប​ដឹង​ខ្លួន​រឹង​មាំ​ប៉ុណ្ណា។

. ប្រសិន​បើ​មិន​ស្រលាញ់​ខ្លួន​ឯង​មុន មាន​អ្នក​ណា​មក​ស្រលាញ់​យើង។

. នៅ​ពេល​ទ្វារ​មួយ​បិទ ទ្វារ​ថ្មី​មួយ​ទៀត​នឹង​បើក​វិញ។

. គ្មាន​រឿង​ដែល​​ខ្វះ​អ្នក ខ្ញុំ​មិន​អាច​រស់​បាន​នោះ​ទេ មាន​តែ​អត់​លុយ ទើប​ខ្ញុំ​មិន​អាច​រស់​បាន។

. កុំ​ទុក​ឲ្យ​មនុស្ស​ម្នាក់​ដែល​មិន​ឲ្យ​តម្លៃ​មនោសញ្ចេតនា​អ្នក ធ្វើ​បាន​អ្នក​បាន​ឲ្យ​សោះ។

. កុំ​ឆោត​ល្ងង់​ទៀត មិន​មែន​ឲ្យតែ​អ្នក​ពូកែ​សន្យាទាំង​អស់ អាច​ធ្វើ​អ្វី​ដែល​ពួក​គេ​និយាយ​បាន​ទេ។

. ពេល​នេះ​ខ្ញុំ​ដឹង​ហើយ​ថា ដើម្បី​ឈាន​ទៅ​រក​សុភមង្គល​បាន គឺ​ត្រូវ​ដើរ​ឆ្លង​កាត់​ភាព​ឈឺចាប់​ជា​មុន​សិន។

១០. ខ្ញុំ​មិន​សោក​ស្ដាយ​នូវ​ជម្រើស​ដែល​ខ្ញុំ​ជ្រើស​ខុស​ទេ ព្រោះ​វា​​ផ្ដល់​មេរៀន​ឲ្យ​ខ្ញុំ​មួយ តែ​ខ្ញុំ​ស្ដាយ​ដែល​ដាក់​ជំនឿចិត្ត​លើ​មនុស្ស​ខុស​ទៅ​វិញ​ទេ៕

ចុចអាន៖បើ​អស់​អារម្មណ៍​មានតែដើរ​ចេញ​ កុំ​បង្ខំ​ខ្លួន​ឯងទៀត ព្រោះ​ម្នាក់ៗនឹង​ត្រូវ​ឈឺចាប់​ខ្លាំង

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ទ្រី រ៉ាវី