កូន​ស្រី​! ​បើ​ចង់​រស់​នៅ​ក្នុង​ជីវិត​ដ៏​ស្រស់​​បំព្រង​​​ គួរ​​អប់រំ​​ខ្លួន​ឲ្យ​​មាន​ ២​ចំណុច​នេះ

  • 2019-02-04 00:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 539

ចន្លោះមិនឃើញ

កើត​ជា​កូន​ស្រី​គឺ​មាន​ភាព​ស្មុគស្មាញ​ច្រើន គិត​ច្រើន និង​ឆាប់​ទទួល​បាន​អារម្មណ៍​ជាង​កូន​ប្រុស ដូច្នេះ​ហើយ​ទើប​កូន​ស្រី​តែងតែ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​រឿង​សុភមង្គល កន្លែង​រស់​នៅ ការងារ និង​ស្នេហា​ដែល​នាង​ត្រូវ​ជួបប្រទះ។

រូបតំណាង

មនុស្ស​ស្រី​ជា​ច្រើន​តែង​ស្មុគ​ស្មាញ​ជាមួយ​រឿង​ទាំងនោះ ប៉ុន្តែ​ត្រូវ​ចាំ​ណា ត្រូវ​នាំ​ខ្លួន​ឯង​ឲ្យ​រស់​នៅ​កន្លែង​ដែល​ល្អ​ ដែល​រីករាយ​កន្លែង​ដែល​មាន​មនុស្ស​ជា​ច្រើន​កោត​សរសើរ កន្លែង​ដែល​មាន​មនុស្ស​ជា​ច្រើន​ស្រឡាញ់​រាប់​អាន និង​ផ្ដល់​ភាព​កក់​ក្ដៅ​ឲ្យ​ជានិច្ច។

គន្លឹះ​ខាង​ក្រោម​នេះ​នឹង​ជួយ​ឲ្យ​មនុស្ស​ស្រី​រស់​នៅ​ក្នុង​ជីវិត​ដ៏​ស្រស់​ស្អាត និង​មាន​តម្លៃ​បំផុត៖

អប់រំ​ខ្លួន​ឯង​ឲ្យ​​ក្លាយ​ជា​មនុស្ស​ស្រីមាន​តម្លៃ

• កុំ​រស់​នៅ​ក្នុង​ជីវិត​ដ៏​សាមញ្ញ​ពេក​អី ព្រោះ​ពេល​នោះ​អ្នក​អាច​ភ្លេច​នៅ​បំណង​ប្រាថ្នា​អ្នក ភ្លេច​នូវ​ការ​ចង់​បាន​របស់​អ្នក​ ហើយ​កប់​ខ្លួន​ឯង​ជាមួយ​នឹង​កន្លែង​នឹង​ថ្កល់​មួយ​ដែល​មិន​អាច​ផ្លាស់ទី​បាន។

• កុំ​ទទួល​ទុក​នូវ​រឿង​ដែល​មិន​ល្អ​ពេក ព្រោះ​ខួរក្បាល​យើង​តូច​ណាស់​មិន​អាច​ផ្ទុក​រឿង​គ្មាន​បាន​ការ​ច្រើន​នោះ​ទេ។ ការ​រិះគន់ ការ​ច្រណែន ការ​ពេប​ជ្រាយ នឹង​កើត​មាន​ក្នុង​សង្គម​មនុស្ស​ តែ​អ្វី​ដែល​សំខាន់​គឺខ្លួន​យើង​ព្យាយាម​ដើរ​រក​ចំណុច​ដែល​ល្អ​មួយ ហើយ​បំភ្លេច​មនុស្ស​ដែល​ចាំ​តែ​មើល​លើ​មើល​ក្រោម​ទាំង​នោះ។

រូបតំណាង

• នៅ​មាន​ហេតុផល​ជា​ច្រើន​ទៀត​ដែល​នាំ​ឲ្យ​អ្នក​កើតក្នុង​ផែនដី​នេះ មិន​មែន​គ្រាន់​តែ​រៀបការ ធ្វើ​ជា​ប្រពន្ធ​គេ បង្កើត​កូន​ឲ្យ​គេ ហើយ​ក៏​ចប់​នោះ​ទេ។ ពេល​ខ្លះ​ជីវិត​ដូច​ជា​ កាមេរ៉ា អីចឹង ​ត្រូវ​ប្រើ​វា​ថត​នូវ​ភាព​ស្រស់​ស្អាត​របស់​ពិភពលោក មិន​មែន​ត្រឹម​តែ​ថត​មុខ​របស់​ខ្លួន​តែ​ប៉ុណ្ណឹង​ទេ។

អប់រំ​ខ្លួន​ឯង​ឲ្យ​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់

• ធ្វើ​ជា​មនុស្ស​ស្រី​ត្រូវ​មាន​ចំណេះ​ដឹង ទើប​ត្រូវ​បាន​គេ​គោរព។

• មនុស្ស​ស្រី​ដែល​ស្អាត​តែ​មួយ​មុខ​គ្មាន​អី​អស្ចារ្យ​នោះ​ទេ ព្រោះ​នៅ​មាន​ស្រី​ដែល​ស្អាត​ជា​ច្រើន​ទៀត តែ​មនុស្ស​ស្រី​ដែល​មាន​ការ​អប់រំ​បាន​ខ្ពស់​នោះ​ទើប​អស្ចារ្យ។

• មនុស្ស​ប្រុស​ស្ដុកស្ដម្ភ​ម្នាក់ អាច​ទិញ​ផ្ទះ ទិញ​ឡាន​ឲ្យ​អ្នក​បាន តែ​គេ​មិន​អាច​ទិញ​សេរីភាព និង​ទិញ​សុភមង្គល​ឲ្យ​អ្នក​បាន​ទេ។ បើ​រៀប​ការ​ហើយ​សូម្បី​តែ​ការងារ​ដែល​ខ្លួន​ចង់​ធ្វើ​ក៏​មិន​អាច​ធ្វើ​បាន​នោះ​ អ្នក​ពិត​ជា​រស់​នៅ​គ្មាន​ន័យ​ពេក​ហើយ។

• កុំ​ពឹង​ផ្អែក​លើ​មនុស្ស​ប្រុស​ទាំង​ស្រុង​អី​​ព្រោះ​មើល​មិន​ឃើញ​ថ្ងៃ​មួយ​គេ​អាច​នឹង​ចាកចេញ​ពី​អ្នក ដូច្នេះ​អ្នក​ត្រូវ​ធ្វើ​ជា​មនុស្ស​ស្រី​ដែល​រឹងមាំ អាច​មើល​ថែ​ខ្លួន​ឯង​បាន រស់​នៅ​ដោយ​ខ្លួន​ឯង​បាន។

• មនុស្ស​ស្រី​ដែល​ស្អាត និង​មាន​តម្លៃ​នាង​មិន​ដែល​ចោល​ខ្លួន​ឯង​នោះ​ទេ ទោះ​រៀប​ការ​ហើយ មាន​កូន​ហើយ​ក៏​ដោយ​ក៏​នាង​នៅ​តែ​ថែរក្សា​ខ្លួន មិន​ឲ្យ​រយីករយាក​នោះ​ទេ។

រូបតំណាង

ការ​ដែល​ដឹង​ពី​តម្លៃ​ខ្លួន ការ​ដែល​មាន​ចំណេះ​ដឹង និង​អប់រំ​ចិត្ត​ខ្លួន​ឯង​បាន​យ៉ាង​ល្អ​នោះ គឺ​ជា​អ្វី​ដែល​នាំ​មនុស្ស​ស្រី​ទៅ​កាន់​ជីវិត​ដ៏​ស្រស់ស្អាត​ហើយ។

ត្រូវ​ចាំ​ណា​គ្មាន​អ្នក​ណា​អាច​ជួយ​អ្នក​ឲ្យ​រស់​ដោយ​រីករាយ​បាន​នោះ​ទេ បើ​ខ្លួន​ឯង​មិន​ជួយ​ខ្លួន​ឯង៕

ចុចអាន៖ធ្លាប់​គិត​ថា​ខ្លួន​ឯង​អន់​ទេ?​ ការ​ពិត​ ៧​យ៉ាង​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ឈប់​គិតបែប​ហ្នឹង​


អត្ថបទ៖ ផេង ផលធិតា