ស្ដីបន្ទោសកូនៗក្នុងពេលទាំងនេះអាចប៉ះពាល់ផ្លូវចិត្តពួកគេខ្លាំងបំផុត
- 2019-01-24 04:23:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដីបន្ទោសកូនៗក្នុងពេលទាំងនេះអាចប៉ះពាល់ផ្លូវចិត្តពួកគេខ្លាំងបំផុត
មិនមែនឪពុកម្ដាយគ្រប់រូបសុទ្ធតែចង់ វាយ និងស្ដីបន្ទោសកូនខ្លួនឯងទេ។ លោកឈឺចាប់ណាស់ ពេលធ្វើបែបហ្នឹង។ ប៉ុន្តែពេលខ្លះមិនអាចទប់អារម្មណ៍បាន ហើយចាំបាច់ត្រូវតែធ្វើអ៊ីចឹង តែលោកមិនបានដឹងថាពេលណាដែលគួរធ្វើ និងពេលណាមិនគួរនោះទេ។ ខាងក្រោមនេះជាកំហុសដែលម៉ាក់ប៉ាគួរជៀសវាង ពេលចង់ស្ដីបន្ទោស ឬប្រៀនប្រដៅកូនៗ៖
ពេលព្រឹក
ពេលព្រឹកគឺជាបរិយាកាសដ៏សំខាន់មួយដូចជាអាហារពេលព្រឹករបស់យើងអ៊ីចឹង។ ឪពុកម្ដាយគួរតែធ្វើឲ្យកូនស្រស់ស្រាយ និងរីករាយនឹងការស្វាគមន៍ថ្ងៃថ្មី មិនត្រូវស្ដីបន្ទោសកូនទាំងព្រឹកទេ ព្រោះក្មេងៗឆាប់មានអារម្មណ៍អន់ចិត្តណាស់ វាអាចធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តពួកគេពេញមួយថ្ងៃដោយសារតែការស្ដីបន្ទោសនេះឯង។
ពេលញ៉ាំបាយ
ម្ដាយឪពុកជាច្រើនតែងតែមានទម្លាប់ប្រដៅកូនខ្លួនឯងពេលញ៉ាំបាយ។ នេះមិនមែនត្រឹមតែធ្វើឲ្យបរិយាកាសពេលញ៉ាំបាយអួអាប់ទេ ថែមទាំងធ្វើឲ្យក្មេងញ៉ាំអាហារមិនបានល្អ ហើយវាអាចក្លាយជាទម្លាប់ធ្វើឲ្យពួកគេមិនសប្បាយចិត្តពេលញ៉ាំបាយម្ដងៗ ឬឈានទៅដល់មានបញ្ហាក្រពះទៀតផង។
ពេលឪពុកម្ដាយអត់សប្បាយចិត្ត ហើយខឹងអ្វីមួយ
ពេលដែលមិនសប្បាយចិត្ត មួម៉ៅ ខឹង ឪពុកម្ដាយចូលចិត្តប្រើពាក្យខ្លាំងៗ មិនពីរោះថាឲ្យកូន ធ្វើឲ្យពួកអន់ចិត្តខ្លាំង មិនតែប៉ុណ្ណោះអ្នកនឹងក្លាយទៅជាគំរូមិនល្អក្នុងភ្នែករបស់កូនៗទៀតផង។
ក្រៅពីពេលវេលាខាងលើ នេះក៏ជាពេលទាំង៧ ដែលឪពុកម្ដាយមិនគួរស្គីបន្ទោសកូន៖
ពេលនៅចំពោះមុខអ្នកដទៃ
ពេលពួកគេដឹងពីកំហុសខ្លួនឯង
ពេលពួកគេងងុយគេងពេលយប់
ពេលពួកគេសប្បាយចិត្ត
ពេលពួកគេកើតទុក្ខ
ពេលពួកគេឈឺ
ការបង្រៀន និងស្ដីបន្ទោសកូនៗគឺជាសិទ្ធិរបស់ម្ដាយឪពុកគ្រប់រូប តែមិនមែនគ្រប់ពេល គ្រប់កន្លែងដែលអ្នកចង់ធ្វើនោះទេ៕
ចុចអាន៖ ទង្វើ១០យ៉ាង ឪពុកម្ដាយច្រើនតែស្ដាយក្រោយ ពេលចាស់ទៅ