មនុស្ស​ប្រុស​ចង់​រក​សង្សារ​ដែល​អត់​ចេះ​ប្រច័ណ្ឌ មាន​តែ​រក​អ្នក​អត់​ស្រឡាញ់ខ្លួន

  • 2019-01-07 05:35:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ពេល​ដាក់​ចិត្ត​ថា​ស្រលាញ់​ហើយ សួរ​ថា​មាន​អ្នក​ណា​ដែល​មិន​ចេះ​ប្រចណ្ឌ​នោះ។ គ្មាន​អ្នក​ណា​ចិត្ត​ទូលាយ​ដល់​ថ្នាក់​ សំឡឹង​មើល​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ សប្បាយ​ជាមួយ​អ្នក​ដទៃ​នោះ​ទេ។

គេ​តែង​និយាយ​គ្នា​តៗ​ថា មនុស្ស​ស្រី​កាន់​តែ​ឆ្លាត ចិត្ត​កាន់​តែ​ទូលាយ តែ​សួរ​ថា​អាច​ទូលាយ​ដល់​ថ្នាក់​មិន​ប្រច័ណ្ឌ​ដែរទេ? គឺ​គ្មាន​ថ្ងៃ​មាន​រឿង​ហ្នឹង​ទេ។ មនុស្ស​ស្រី​អាច​បោះបង់​មនុស្ស​ប្រុស​ដែល​ធ្វើ​ឲ្យ​គេ​អស់​ចិត្ត​បាន ហើយ​ក៏​ដាច់​ចិត្ត​ចាកចោល​មនុស្ស​ដែល​ធ្វើ​ឲ្យ​គេ​ឈឺចាប់​បាន​ដូច​គ្នា តែ​គ្មាន​ថ្ងៃ​មិន​ប្រច័ណ្ឌ​ចំពោះ​បុរស​ដែល​គេ​ស្រលាញ់​នោះ​ឡើយ គ្រាន់​តែ​គេ​មិន​បង្ហាញ​អារម្មណ៍​ពិត​ចេញ​ប៉ុណ្ណោះ។

នៅ​លើ​លោក​នេះ ក្នុង​រឿង​ស្នេហា មនោសញ្ចេតនា​គឺ​ជា​អ្វី​ម្យ៉ាង​ដែល​មិន​អាច​ចែក​រំលែក​ឲ្យ​អ្នក​ទី​បី​បាន​នោះ​ឡើយ។ ដូច​នេះ​ឲ្យ​មនុស្ស​ស្រី​មិន​ប្រចណ្ឌ ពេល​មាន​ស្នេហា​គឺ​មិន​អាច​ទៅ​រួច​ឡើយ។ ពួក​គេ​គ្រាន់​តែ​ខុស​គ្នា ត្រង់​អ្នក​ប្រច័ណ្ឌ​តិច អ្នក​ប្រច័ណ្ឌ​ច្រើន និង​អ្នក​ខ្លះ​បង្ហាញ អ្នក​ខ្លះ​មិន​បង្ហាញ​តែ​ប៉ុណ្ណោះ។

ដោយ​សារ​តែ​ស្រលាញ់​ខ្លាំង​ទើប​ប្រច័ណ្ឌ ឯ​អ្នក​ថា​ស្រលាញ់​តែ​មិន​ចេះ​ប្រច័ណ្ឌ​នោះ គ្រាន់​តែ​ជា​ការ​បោកប្រាស់​តែ​ប៉ុណ្ណោះ។ អ្នក​ខ្លះ​បន្ទោស​មនុស្ស​ស្រី​ថា ប្រច័ណ្ឌ​គ្មាន​ទិស​តំបន់ ប្រច័ណ្ឌ​ខុស​របៀប។ តែ​សូម​យល់​ដល់​ពួក​គេ​ផង ដោយ​សារ​តែ​អ្នក​សំខាន់​ចំពោះ​គេ ទើប​គេ​ប្រច័ណ្ឌ​បែប​នេះ បើ​ប៉ះ​មនុស្ស​ដែល​គេ​មិន​ខ្វល់ ចង់​អ្នក​​ទៅ​ណា​ ធ្វើ​អ្វី​ក៏​គេ​មិន​យក​ភ្នែក​មើល​ផង។

មនុស្ស​ស្រី​ពេល​ស្រលាញ់​ខ្លាំង ឆាប់​ខឹង ឆាប់​ភ្លេច ងាយ​ប្រច័ណ្ឌ តែ​ងាយ​លួង។ មនុស្ស​ប្រុស​មាន​ដឹង​ទេ​ថា ពេល​គេ​ប្រច័ណ្ឌ គ្រាន់​តែ​លួងលោម ប្រើ​ពាក្យ​ផ្អែម​ខ្លះ មនុស្ស​ស្រី​នឹង​ប្រែ​ទៅ​ជា​ដូច​គ្មាន​រឿង​អ្វី​កើត​ឡើង​វិញ​ភ្លាម។ តែ​ធម្មជាតិ​មនុស្ស​ប្រុស​គឺ​មិន​ចូល​ចិត្ត​ស្រី​ៗ​ប្រច័ណ្ឌ ឬ​និយាយ​តាម​ត្រង់​គឺ​ស្អប់​តែ​ម្ដង។ ដូច​នេះ​ហើយ គេ​គិត​ថា​មនុស្ស​ស្រី​ចិត្ត​ចង្អៀត​រឿង​ច្រើន។ តែ​សូម​ចាំ​ឲ្យ​ច្បាស់​ថា នៅ​ស្រលាញ់​ទើប​នៅ​ប្រច័ណ្ឌ បើ​ចង់​រក​សង្សារ​ដែល​អត់​ប្រច័ណ្ឌ រក​អ្នក​ដែល​អត់​ស្រលាញ់​យើង​ទៅ គេ​នឹង​មិន​ប្រច័ណ្ឌ​ទេ៕

ចុចអាន៖ចូល​ដល់ ២០១៩​ ហើយ នៅ​ម្នាក់​ឯង​ដល់​ពេល​ណា​ទៀត? បើ​អាច​សាក​ចាប់​ផ្ដើម​​​សិន​ក៏​ល្អ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម