រូបមន្ត​ធម្មជាតិ​សម្រាប់​អ្នក​ចង់​​បាន​មុខ​ស​ស៊ី​ជម្ពូ បាត់​មុន​ ដោយ​ប្រើ​ប៉េងប៉ោះ

  • 2019-01-05 04:00:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប៉េងប៉ោះ​សម្បូរ​ដោយ​វីតាមីន​សំខាន់​ៗ​ជា​ច្រើន​ដូច​ជា វីតាមីន​ A, C និង K ដែល​អ្នក​អាច​រក​ឃើញ​នៅ​លើ​ផលិតផល​ថែ​រក្សា​សម្រស់​​ផ្សេងៗ។ វីតាមីន​ទាំង​នេះ​ជួយ​ធ្វើ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ ហើយ​ជាតិ​អាស៊ីត​ពី​ធម្មជាតិ​​ដែល​មាន​នៅ​ក្នុង​ផ្លែ​ប៉េងប៉ោះ​ក៏​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ស្ទះ​រន្ធ​រោម និង​បំបាត់​មុន​បាន​ទៀត​ផង។ ក្រៅ​ពី​នេះ ជាតិ​លីកូពីន​ដែល​មាន​ក្នុង​ផ្លែ​ប៉េងប៉ោះ​អាច​ប្រឆាំង​រ៉ាឌីកាល់​សេរី​ដែល​បំផ្លាញ​កោសិកា​ស្បែក​បាន​ថែម​ទៀត។

ថ្ងៃ​នេះ​ យើង​នឹង​មក​រៀន​ធ្វើ​ Scrub ដុស​មុខ​សម្រាប់​អ្នក​មាន​បញ្ហា​មុន និង​ចង់​បាន​ស្បែក​មុខ​ស​បែប​ស៊ី​ជម្ពូ​ដោយ​ប្រើ​ប៉េងប៉ោះ​ជាមួយ​គ្នា!

របស់​ដែល​ត្រូវ​ការ​គឺ ប៉េង​ប៉ោះ​១​ចំហៀង និង​ស្ករ​ស​កន្លះ​ស្លាប​ព្រា​កាហ្វ។ យក​ប៉េង​ប៉ោះ​ដែល​កាត់​ជា​ពីរ​មក​រោយ​ស្ករ​ស​ពី​លើ ហើយ​ដុស​ថ្នមៗ​លើ​មុខ​ជា​រង្វង់។ ចាប់​ផ្ដើម​ពី​ថ្ពាល់ ចង្កា ​ថ្ងាស និង​ជុំវិញ​ច្រមុះ តែ​ត្រូវ​ចាំ​ថា​កុំ​ប្រើ​កម្លាំង​ដៃ​ធ្ងន់ៗ​ពេក ព្រោះ​វា​នាំ​ឱ្យ​ស្ករ​កកិត​លើ​ស្បែក​ទៅ​ជា​ដាច់​រលាត់ និង​ជាំ​បាន។

វិធី​នេះ​ អ្នក​អាច​ធ្វើ​​១ ទៅ២​ដង​ក្នុង​មួយ​សប្ដាហ៍ ដោយ​ម្ដង​ម៉ាស្សា​ចុះ​ឡើង​២-៣​នាទី រួច​​សឹម​លាង​ចេញ​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ ហើយ​លាប​ប្រេង​ផ្ដល់​សំណើម​លើ​ស្បែក​តាម​ក្រោយ​ក៏​បាន៕

ប្រភព៖ Hello Glow ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម