រឿង ១៣ យ៉ាង​អ្នកគាំទ្រ​ភាគច្រើន​មិន​​​ដឹង​ស្រី​ស្អាត ហែមថុន វិទីនី

  • 2018-12-15 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​គាំទ្រ​ប្រាកដ​ជា​ស្គាល់ ហែមថុន វិទីនី ដែល​ជា​កីឡា​ការិនី​ហែល​ទឹក​វ័យ​ក្មេង​មាន​រូប​សម្រស់​ស្រស់​សោភា​របស់​ប្រទេស​កម្ពុជា។ តែ​ភាគច្រើន​អ្នក​ទាំងអស់​មិន​ដឹង​លម្អិត​ពី​អាជីព​នាង​ទេ។ ដូចនេះ កញ្ញា សូម​ណែនាំ​រឿង ១៣ យ៉ាង​ដែល​មនុស្ស​ភាគច្រើន​មិន​ដឹង​កីឡា​ការិនី​ឆ្នើម​រូប​នេះ៖

.ហែមថុន វិទីនី ដ្បិតតែ​ជា​កីឡា​ការិនី​ហែល​ទឹក​ដ៏​ឆ្នើម​របស់​ប្រទេស​កម្ពុជា តែ​ពេល​ដំបូង​នាង​ក៏​ខ្លាច​ទឹក​មិន​ចង់​ហ៊ាន​ចង់​ចុះ​ហែល​ដែរ។

.អាយុ​បាន ៨ ឆ្នាំ​ ឪពុក​នាង គឺ​លោក ហែម ថុន អតីត​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​​ហែល​ទឹក​កម្ពុជា និង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ចុះ​ឈ្មោះ​ឲ្យ​ចូល​ប្រកួត​ផ្នែក​ហែល​ទឹក​កុមារី​ទូទាំង​ប្រទេស និង​ទទួល​បាន​ចំណាត់​លេខ ២។

.អាយុ ១២ ឆ្នាំ វិទិនី ទទួល​បាន​មេដាយ​មាស​នៅ​ក្នុង​ស្រុក និង​ជា​តំណាង​ប្រទេស​​ចេញ​ទៅ​នៅ​ថៃ​ជា​លក្ខណៈ​ប្រកួត​ជា​អន្តរជាតិ។

.មនុស្ស​ដែល​ជំរុញ​ស្រី​ស្អាត​វ័យ ២៣ ឆ្នាំ​ខាង​លើ​ឲ្យ​ចេះ​ហែល​ទឹក​ដំបូង គឺ​ជីដូន និង​ឪពុកមា។

.ក្រោយ​ខឹង​ចិត្ត​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ២ ផ្នែក​កុមារ​នោះ​រួច​មក ធ្វើ​ឲ្យ​អតីត​សង្សារ ចាន់ វឌ្ឍនាកា ខិតខំ​ហ្វឹកហាត់​រហូត​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដល់​សព្វថ្ងៃ។

. ទោះ​​ធ្លាប់​ចេញ​ទៅ​ប្រកួត​​អន្តរជាតិ​ច្រើន​ក៏ដោយ តែ វិទីនី បាន​សារភាព​ថា នាង​ទើប​តែ​មាន​លក្ខណៈ​គ្រប់គ្រាន់​ទាំង​ស្មារតី និង​បទពិសោធន៍​ក្នុង​នាម​ជា​កីឡា​ការិនី​ម្នាក់ កាលពី ៤ ឆ្នាំ​មុន​ប៉ុណ្ណោះ។

.មុន​ពេល​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​ប្រេស៊ីល នាង​បាន​ចំណាយ​ពេល ១ ឆ្នាំ​ទៅ​ហ្វឹកហាត់​នៅ​ខេត្ត​ភូកេត​ប្រទេស​ថៃ​ជាមួយ​គ្រូ​ជនជាតិ​អេស្ប៉ាញ​ពីរ​រូប ក្នុង​នាម​ជា​សិស្ស​អាហារូបករណ៍។

.ថេរវេលា ២៩,៣៩ វិនាទី​នៅ​ប្រេស៊ីល​ពេល​នោះ ធ្វើឲ្យ​ប្អូន​ស្រី ហែម គីរី ក្លាយ​ជា​កីឡា​ការិនី​ហែលទឹក​កម្ពុជា​ដំបូង​គេ ដែល​ប្រើ​ពេល​ខ្លី​បែបនេះ។

.ក្រៅពី​ជា​កីឡាករ វិទីនី ក៏​ជា​គ្រូ​​បង្ហាត់​ហែល​ទឹក​ដែល​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ផង។

១០.ទៅ​ថ្ងៃ​អនាគត​នាង​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​ដ៏​ខ្លាំង​ពូកែ​មួយ​រូប។

១១.បំណង​ប្រាថ្នា​កាលពី​ក្មេង​របស់​នាង​ចង់​ក្លាយ​ជា​ជាង​ធ្វើ​សក់ ផាត់​មុខ​ម្នាក់ តែ​មិន​បាន​សម្រេច។

១២.ហែមថុន វិទីនី ត្រូវ​ចំណាយ​ពេល ៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ ដើម្បី​ហ្វឹកហាត់​ហែល​ទឹក និង Gym ផ្សេង​ៗ​ទៀត។

១៣.នៅ​ក្នុង​ត្រកូល ហែម ភាគច្រើន​សុទ្ធសឹងតែ​ជា​កីឡាករ​ហែលទឹក៕

ចង់​ដឹង​ព័ត៌មាន​រឹតតែ​លម្អិត ស្ដាប់​បទសម្ភានស៍ ហែមថុន វិទីនី ក្នុង​កម្មវិធី ៣០ដេលី: Coffee Time៖

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម