តិចនិកផាត់មុខឲ្យជាប់ផូផង់ពេញមួយថ្ងៃដូចអ្នកជំនាញ
- 2018-12-12 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកផាត់មុខឲ្យជាប់ផូផង់ពេញមួយថ្ងៃដូចអ្នកជំនាញ
ដើម្បីឲ្យការតុបតែងមុខមើលទៅបែបធម្មជាតិ និងស្អាតផូផង់បានពេញមួយថ្ងៃមិនមែនងាយស្រួលប៉ុន្មានទេ។ អ្នកគួរដឹងពីតិចនិកសំខាន់ៗ៥យ៉ាង ដើម្បីឲ្យការផាត់មុខមិនកក ជាប់បានយូរម៉ោង មិនបាត់បង់សម្រស់។
១. គិតតែតុបតែងមួយមុខមិនគ្រប់គ្រាន់ឡើយ សំខាន់ត្រូវថែរក្សា
ការថែរក្សាស្បែកមុខគឺជាអ្វីដែលអ្នកគួរផ្តោតសំខាន់ជាងការតុបតែងទៅទៀត។ គួរប្រើផលិតផលដែលអាចផ្តល់សំណើម ជួយឲ្យស្បែកមុខទន់រលោង ទើបផាត់ម្សៅឆាប់ចូលម៉ត់ល្អ។
២. ប្រើឡេទ្រនាប់ដែលធន់នឹងទឹក (waterproof primers)
ឡេទ្រនាប់ដែលអាចធន់នឹងទឹក ដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជួយទប់គ្រឿងសម្អាងមិនឲ្យរលុប ទោះបីជាអ្នកស្ថិតក្រោមកម្តៅថ្ងៃបែកញើសខ្លាំងក៏ដោយ។
៣. ប្រុងប្រយ័ត្នពេលជ្រើសរើសម្សៅទ្រនាប់
ម្សៅទ្រនាប់គួរជ្រើសរើសឲ្យស៊ីនឹងពណ៌ស្បែកមុខ នឹងត្រូវជាមួយប្រភេទស្បែក។ មួយវិញទៀត គួរទិញម្សៅទ្រនាប់ប្រភេទរាវ ព្រោះវាមិនក្រាស់ពេលអ្នកយកមកលាបលើមុខ។
៤. លាយម្សៅហុយជាមួយគ្រីមលាបមុខ
លាបម្សៅហុយតែឯងមិនសូវជាប់បានយូរឡើយ ប៉ុន្តែបើអ្នកយកវាមកលាយបញ្ចូលជាមួយគ្រីមលាបមុខ នោះវានឹងជាប់បានយូរលើសពីធម្មតា។
៥. បាញ់ស្រ្ពៃយ៍
បន្ទាប់ពីតុបតែងមុខជាច្រើនដំណាក់កាលសព្វគ្រប់អស់ហើយ ចុងក្រោយគេបង្អស់ គឺបាញ់ស្រ្ពៃយ៍សម្រាប់រក្សាគ្រឿងMake up ងាយជ្រាបចូលទៅក្នុងស្បែកមុខ ធ្វើឲ្យផ្ទៃមុខរលោង ស្រស់ស្រាយពេញមួយថ្ងៃ៕
ចុចអានបន្ត៖ កំហុស៤យ៉ាង ស្រីៗច្រើនធ្វើពេលបិទម៉ាស ដូចបំផ្លាញស្បែកមុខដោយមិនដឹងខ្លួន