ស្វែង​យល់​ទីតាំង​មុន​កើត​លើ​មុខ និង​ដំណោះ​ស្រាយ​ដែល​ត្រឹម​ត្រូវ

  • 2018-12-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​មនុស្ស​ស្រី មុន​គឺ​ជា​សត្រូវ​​សម្រាប់​សម្រស់​ដែល​មិន​ចង់​សូម្បី​តែ​រម្លឹក​ឈ្មោះ​ដល់។ ក្រៅ​ពី​ធ្វើ​ឱ្យ​សម្រស់​ខូច​ហើយ វា​ក៏​ជា​សញ្ញា​បង្ហាញ​ពី​ស្ថានភាព​សុខភាព​របស់​អ្នក​ផង​ដែរ។ ដូច្នេះ​ចូរ​រៀន​សំគាល់​ទីតាំង​ដែល​មុន​ទាំង​នោះ​កើត​នៅ​លើ​មុខ ដើម្បី​ដឹង​ពី​ឫសគល់ រួម​ទាំង​វិធី​ដោះ​ស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា៖

ចុចអាន៖ ចេះ​តែ​កើត​មុន​មិន​ឈប់​តាម​ពិត​មក​ពី​មូល​ហេតុ​ទាំង​នេះ​សោះ

ទី១-២ លើ​ថ្ងាស​សង្ខាង៖ បញ្ហា​ក្រពះ​ពោះវៀន

មុន​ដែល​កើត​នៅ​​ផ្នែក​នេះ​គឺ​ជា​សញ្ញា​នៃ​ជំងឺ​ក្រពះ​ពោះវៀន។ ចូរ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​សម្រន់ និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន ហើយ​ងាក​មក​ផឹក​ទឹក​ឱ្យ​បាន​ច្រើន និង​​ញ៉ាំ​បន្លែ​ដូច​ជា​ត្រសក់​ជា​ដើម​បន្ថែម។

ទី៣ ប្រជុំ​ចិញ្ចើម៖ ថ្លើម

​កាត់​បន្ថយ​ការ​ផឹក​ជាតិ​ស្រវឹង អាហារ​ខ្លាញ់ និង​ប្រភេទ​ទឹក​ដោះ​គោ។ មុន​ដែល​កើត​ចេញ​នៅ​ត្រង់​តំបន់​នេះ​ក៏​ជា​សញ្ញា​នៃ​ប្រតិកម្ម​ចំណី​អាហារ​ផង​ដែរ ដូច្នេះ​គួរ​តែ​ពិនិត្យ​មើល​របប​អាហារ​របស់​អ្នក​ឡើង​វិញ។ ម្យ៉ាង​ទៀត គួរ​ឆ្លៀត​ពេល​​កន្លះ​ម៉ោង​រាល់​ថ្ងៃ​ដើម្បី​ហាត់​ប្រាណ និង​គេង​ឱ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ឱ្យថ្លើម​បាន​សម្រាក និង​បន្សុទ្ធ​ជាតិ​អាក្រក់​ចេញ​ឱ្យ​អស់។

ចន្លោះ​ម៉ោង​១១​យប់ ដល់​ម៉ោង​១​រំលង​អាធ្រាត្រ​គឺ​ជា​ពេល​វេលា​ដែល​ថ្លើម​បញ្ចេញ​ជាតិ​ពុល​ដែល​ត្រូវ​យក​ចេញ​អំឡុង​ពេល​គេង។ ហេតុ​នេះ​គួរ​ចូល​គេង​ឱ្យ​បាន​មុន​ម៉ោង​១១ ឬ​ត្រឹម​ម៉ោង​១០​យប់​ទើប​ជា​ការ​ប្រសើរ។

ចុចអាន៖ ចេះ​តែ​កើត​មុន​មិន​ឈប់​តាម​ពិត​មក​ពី​មូល​ហេតុ​ទាំង​នេះ​សោះ

ទី៤-៥ ត្រង់​ភ្នែក៖ តម្រង់​នោម

មុន ឬ​ស្នាម​ខ្មៅ​នៅ​ក្រោម​ភ្នែក​គឺ​ជា​សញ្ញា​ប្រាប់​ថា តម្រង់​នោម និង​ក្រលៀន​របស់​អ្នក​មាន​បញ្ហា។ បើ​នៅ​សុខៗ​ស្រាប់​តែ​កើត​មុន​នៅ​កន្លែង​នេះ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​អស់​កម្លាំង គេង​មិន​គ្រប់​គ្រាន់ ឬ​​មាន​បញ្ហា​តាន​តឹង​ច្រើន​ពេក។ ចំណែក​របប​អាហារ​របស់​អ្នក​ក៏​ខ្វះ​ជីវជាតិ​ដែរ។

​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដើម្បី​រំសាយ​អារម្មណ៍​តាន​តឹង ដូច​ជា​ធ្វើ​សមាធិ ឬ​លំហែ​នៅ​តាម​​មាត់​សមុទ្រ ធ្វើ​អារម្មណ៍​ឱ្យ​សប្បាយៗ​ជា​ដើម។ ក្រៅ​ពី​នេះ គួរ​ញ៉ាំ​បន្លែ​ផ្លែ​ឈើ​ដែល​សម្បូរ​វីតាមីន C ដូច​ជា​គីវី ម្ទេស​ប្លោក ឬ​ក៏​ក្រូច​​នឹង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​បាន។

ទី៦ ចុង​ច្រមុះ៖ បេះដូង

តាម​វិជ្ជាពេទ្យ​របស់​ជន​ជាតិ​ចិន មុន​ដែល​កើត​នៅ​លើ​ចុង​ច្រមុះ​ បង្ហាញ​ថា​បេះដូង​របស់​អ្នក​កំពុង​ខ្វះ​វីតាមីន B និង​ប្រូតេអ៊ីន ឬ​បាន​ន័យ​ថា​​អ្នក​មិន​សូវ​សកម្ម ឬ​មាន​បញ្ហា​ដែល​កំពុង​ព្រួយ​បារម្ភ។ ជាមួយ​គ្នា​ដែរ បើ​មាន​មុន​ត្រង់​នេះ ស្បែក​របស់​អ្នក​នឹង​ត្រូវ​បាត់​បង់​សារធាតុ​ចិញ្ចឹម ហើយ​ចលនា​ឈាម​ក៏​មិន​ប្រក្រតី​ផង​ដែរ។

​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ត្រូវ​ញ៉ាំ​បន្លែ​បៃតង​ និង​ផ្លែ​ឈើ​បន្ថែម ញ៉ាំ​ត្រី និង​ហាត់​ប្រាណ​ហោច​ណាស់​១​ថ្ងៃ​ ១ម៉ោង។

ទី៧-៨ លើ​ត្រចៀក​៖ តម្រង់​នោម

មិន​ខុស​ពី​ទី​៤-៥ ទេ មុន​នៅ​លើ​ត្រចៀក​បង្ហាញ​ពី​បញ្ហា​តម្រង់​នោម​ ដែល​អ្នក​ត្រូវ​ផឹក​ទឹក​ឱ្យ​បាន​ច្រើន កាត់​បន្ថយ​កាហ្វេ ឬ​ជាតិ​អាល់​កុល និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​សូដា ព្រោះ​វា​នឹង​នាំ​ឱ្យ​រាង​កាយ​ខ្សោះ​ជាតិ​ទឹក។

ចុចអាន៖ អ្នក​​កើត​មុន បើ​ហ៊ាន​ញ៉ាំ​អាហារ​ ៧មុខ​នេះ​​​ច្រើន មុន​​​នឹង​ឡើង​កាន់​តែ​ខ្លាំង

ទី៩-១០ លើ​ថ្ពាល់​៖ បញ្ហា​សួត

​តើ​អ្នក​ជា​មនុស្ស​ជក់​បារី ឬ​មាន​បញ្ហា​ប្រតិកម្ម​ដែរ​ទេ? បើ​អត់​ទេ ចូរ​កុំ​ឱ្យ​រាងកាយ​របស់​អ្នក​ប៉ះពាល់​កម្ដៅ​ខ្លាំង​ពេក ត្រូវ​ញ៉ាំ​អាហារ​ត្រជាក់​ឱ្យ​បាន​ច្រើន កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ និង​ទទួល​ខ្យល់​បរិសុទ្ធ​ឱ្យ​បាន​ច្រើន។

មួយ​វិញ​ទៀត គួរ​ជៀស​វាង​អាហារ​ដែល​នាំ​ឱ្យ​ឡើង​ជាតិ​អាស៊ីដ ដូច​ជា​ សាច់​ ទឹក​ដោះ​គោ ជាតិ​អាល់កុល ជាតិ​កាហ្វេអ៊ីន និង​ស្ករ ហើយ​ជំនួស​មក​វិញ​ដោយ​បន្លែ​ផ្លែ​ឈើ។ ដៃ​កខ្វក់ និង​ពូក ខ្នើយ​មិន​ស្អាត​ក៏​ជា​មូល​ហេតុ​ដែល​នាំ​ឱ្យ​កើត​មុន​នៅ​កន្លែង​នេះ​បានដែរ។

ទី១១-១២ ថ្គាម៖ បញ្ហា​អរម៉ូន

មុន​ដែល​កើត​នៅ​ទី​នេះ​ជា​សញ្ញា​នៃ​អារម្មណ៍​ស្ត្រេស និង​បម្រែបម្រួល​អរម៉ូន។ អ្នក​គួរ​តែ​ព្យាយាម​កាត់​បន្ថយ​បន្ទុក​ការងារ​ខ្លះ សម្រាក​ឱ្យ​បាន​គ្រប់​​៨​ម៉ោង ផឹក​ទឹក​ឱ្យ​គ្រប់​គ្រាន់ ញ៉ាំ​បន្លែ​​បៃតង និង​រក្សា​ស្បែក​ឱ្យ​បាន​ស្អាត​ល្អ។

ទី១៣ ចង្កា៖ អរម៉ូន

ភាគ​ច្រើន​ប៉ុន្មាន​ថ្ងៃ​មុន​មក​រដូវ អ្នក​អាច​សង្កេត​ឃើញ​មុន​កើត​នៅ​ត្រង់​ចង្កា ដោយ​សារ​បម្រែ​បម្រួល​អរម៉ូន។ អ្នក​គួរ​គិត​គូរ​ដល់​ការ​ញ៉ាំ​អាហារ​ណា​ដែល​អាច​ជួយ​​ធ្វើ​ឱ្យ​ដំណើរ​រដូវ​របស់​អ្នក​បាន​ទៀងទាត់ ហើយ​ត្រូវ​ប្រាកដ​ថា អ្នក​មិន​បាន​យក​ចង្កា​ទៅ​ច្រត់​លើ​ដៃ​ ពេល​អស់​កម្លាំង​ឬ​ធុញ​ឡើយ ព្រោះ​​ទង្វើ​បែប​នេះ​អាច​ធ្វើ​ឱ្យ​ជាតិ​ប្រេង​ ឬ​ភាព​កខ្វក់​លើ​ម្រាម​ដៃ​ឆ្លង​មក​ទុំ​ជាប់​នឹង​ចង្កា ដែល​បង្ក​ជា​មុន​បែប​នេះ។

ទី១៤ នៅ​ក៖ ក្រពះ

ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាក​សរសៃ​ឱ្យ​បាន​ច្រើន​ដើម្បី​ទៅ​បន្សុទ្ធ​ជាតិ​ពុល និង​ញ៉ាំ​​បន្លែ​សាច់​​ដូច​ជា ផ្កា​ខាត់​ណា​ខៀវ ត្រី​សាល់ម៉ុន ផ្លែ​បឺរី​ជា​ដើម​ ដើម្បី​ទៅ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ​ឱ្យ​ដំណើរ​ការ​ស្រួល​ឡើង​វិញ៕

ប្រភព៖ bellatory ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម