បើមានទម្លាប់ ៦ យ៉ាងនេះ បញ្ជាក់ថាអ្នកជាមនុស្សបំផ្លាញខ្លួនឯង
- 2018-11-29 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមានទម្លាប់ ៦ យ៉ាងនេះ បញ្ជាក់ថាអ្នកជាមនុស្សបំផ្លាញខ្លួនឯង
ការធ្វើឲ្យខ្លួនឯងគ្មានសេចក្ដីសុខ គឺជាការបំផ្លាញខ្លួនឯងមួយ ហើយក្រៅពីនោះនៅមានទម្លាប់មួយចំនួនទៀតដែលបានចូលរួមធ្វើឲ្យជីវិតជួបទុក្ខសោក។ ដូចនេះប្រសិនបើមិនចង់មានឈ្មោះថាជាអ្នកបំផ្លាញខ្លួនឯងទេ កុំបន្តទម្លាប់ទាំងប៉ុន្មានខាងក្រោមនេះទៀតអី។
១.ឆាប់ខឹង
ការខឹងសម្បារមិនល្អចំពោះផ្លូវចិត្ត និងរាងកាយ។ ដូចនេះបើមិនចង់ឲ្យខ្លួនឯងចាស់ទ្រុឌទ្រោម និងមានស្នាមជ្រួញពេញស្បែកមុខ កុំឲ្យកំហឹងចូលមកគ្រប់គ្រងខ្លួនអ្នកអី។
**២.មិនលើកទឹកចិត្តខ្លួនឯង**
ត្រូវដឹងថា អ្នកដទៃមិនបានឈឺឆ្អាល បារម្ភ ឬខ្វល់ខ្វាយពីអ្នកឡើយ។ ដូចនេះហើយបើអ្នកផ្សេងមិនអើពើផ្ដល់កម្លាំងចិត្តដល់អ្នក គឺអ្នកជាអ្នកលើកទឹកចិត្តខ្លួនឯង ដោយការផ្ដល់ជារង្វាន់ផ្សេងៗ។
៣.គេងមិនលក់
ការគេងមិនលក់អាចបណ្ដាលមកពីការគិតច្រើន ដូចនេះអ្នកគួរតែបញ្ឈប់ការគិតក្នុងពេលយប់។ ពេលអ្នកមានទម្លាប់គិតរហូតគេងមិនបានស្កប់ យូរ ឬឆាប់អ្នកនឹងប្រឈមមុខជាមួយជំងឺផ្សេងៗ។
៤.មិនយកចិត្តទុកដាក់ចំពោះសុខភាព
អ្នកដែលមិនស្រលាញ់ខ្លួនឯង ច្រើនតែមិនគិតពីបញ្ហានេះ។ ប្រសិនបើអ្នកមិនខ្វាយខ្វល់ចំពោះសុខភាពខ្លួនឯង រហូតឈឺហើយមិនព្រមសម្រាកពីការងារទៀតនោះ ច្បាស់ណាស់ថាជីវិតអ្នកគ្មានសេចក្ដីសុខសូម្បីតែបន្តិច។
៥.កើតទុក្ខ
មនុស្សម្នាក់ៗតែងតែមានទុក្ខកង្វល់ ប៉ុន្តែបើបណ្ដោយឲ្យក្ដីទុក្ខគ្របដណ្ដប់ជីវិត ច្បាស់ណាស់ថានោះជារឿងបំផ្លាញភាពយុវវ័យរបស់អ្នក។ ចូរចាំថាមានបញ្ហាត្រូវដោះស្រាយ មិនមែនមកអង្គុយខ្វាយខ្វល់ឡើយ។
៦.ញ៉ាំមិនគិត
អាហារមិនមែនចេះតែញ៉ាំឡើយ ត្រូវដឹងថាអាហារណាផ្ដល់ថាមពលចំពោះរាងកាយ ហើយអាហារបំផ្លាញរាងកាយ។ ត្រូវដឹងថា បើអ្នកញ៉ាំមិនគិតមិនថាតែសុខភាពប៉ុណ្ណោះទេធ្លាក់ចុះ សម្រស់ក៏អន់ថយដែរ៕
ចុចអាន៖រស់នៅដើម្បីខ្លួនឯង នោះជីវិតអ្នកនឹងជួបតែភាពរីករាយរាល់ថ្ងៃ