ហេតុផល​បញ្ជាក់​ថា អ្នក​នៅ single ច្រើនតែ​ជា​មនុស្ស​រឹងមាំ

  • 2018-11-27 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រស់នៅ​ម្នាក់​ឯង​យូរ​ធ្វើ​ឲ្យ​មនុស្ស​មាន​ភាព​រឹងមាំ​ខ្លាំង​ឡើង​ៗ ព្រោះ​តែ​ធ្វើ​អ្វី​បាន​ដោយ​ខ្លួនឯង មិន​បែងចែក​អារម្មណ៍ មាន​ភាព​នឹងន...។ ខាងក្រោម​នេះ​ជា​ហេតុផល​ដែល​បញ្ជាក់​ថា អ្នក​នៅ single យូរ​ច្រើនតែ​រឹងមាំ​ក្នុង​ជីវិត​របស់​ពួកគេ។

១.អ្នក​បាន​ឃើញ​ពិភពលោក​ពិត

មនុស្ស​ជាច្រើន​បាន​លោត​ចូល​ទៅ​ក្នុង​ទំនាក់ទំនង​ស្នេហា ដើម្បី​បង្វែរ​ខ្លួន​ពួកគេ​ចេញ​ពី​បញ្ហា​ជីវិត។ ពេលវេលា​កន្លង​ផុត​ទៅ​ជីវិត​របស់​អ្នក​ទាំង​នោះ​នឹង​ដួល​រលំ ខណៈ​ដែល​ពួកគេ​មិន​ដែល​ដោះស្រាយ​បញ្ហា​ពិត​ប្រាកដ​របស់​ពួកគេ។

រូបតំណាង

**២.អ្នក​គិត​ពី​អ្វី​ដែល​អ្នក​ពិតជា​ចង់​បាន​ក្នុង​ជីវិត**

នៅ​ពេល​ចូល​ក្នុង​ទំនាក់ទំនង​ស្នេហា មនុស្ស​មួយ​ចំនួន​ច្រើន​ងាយ​នឹង​ភ្លេច​អំពី​គោលដៅ​ជីវិត​របស់​ពួកគេ។ នេះ​ហើយ​ជា​ហេតុ​ធ្វើឲ្យ​អ្នក​ទាំងនោះ​មិន​បាន​ធ្វើ​រឿង​ដែល​ចង់​ធ្វើ ទាល់តែ​ស្នេហា​មាន​ការ​រង្គោះរង្គើ ទើប​ចង់​បក​ក្រោយ។

៣.អាច​ប្រឈមមុខ​បញ្ហា​លំបាក​បាន

នៅ​ពេល​អ្នក​ជួប​ប្រទះ​នឹង​បញ្ហា​នៃ​ជីវិត​តែ​ម្នាក់ឯង អ្នក​អាច​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់តែ​រឹងមាំ​ទៅ​ៗ ហើយ​ សមត្ថភាព​របស់​អ្នក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក៏​កាន់តែ​ល្អ អ្នក​ក៏​មាន​អារម្មណ៍​មាន​ភាព​រឹងមាំ​ក្នុង​ខ្លួន។

៤.អ្នក​ដឹង​ពី​មូលហេតុ​ធ្វើឲ្យ​ទំនាក់ទំនង​បរាជ័យ

នៅ​ពេល​អ្នក​ចំណាយ​ពេល​យូរ​មើល​គូ​ស្វាមី​ភរិយា ឬ​គូ​សង្សារ​ដទៃ​បែកបាក់ អ្នក​ក៏​ចាប់ផ្ដើម​គិតគូរ​ពី​មូលហេតុ​ដែល​ធ្វើឲ្យ​ទំនាក់ទំនង​បរាជ័យ។ បទ​ពិសោធ​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ដៃគូ ពេល​មាន​ស្នេហា។

៥.អ្នក​ទទួល​បាន​ឱកាស​កាន់តែ​ប្រសើរ​ឡើង

មនុស្ស​ដែល​នៅ​លីវ​បាន​យូរ ក៏​អាច​ទទួល​បាន​ឱកាស​ការងារ ក៏​ដូចជា​ការ​សិក្សា​បាន​ច្រើន​ជាង​អ្នក​មាន​ដៃគូ​ស្នេហា។ ព្រោះ​គេ​មើល​ឃើញ​ថា អ្នក​មាន​ភាព​នឹងន​ក្នុង​ខ្លួន​ដែល​អាច​សម្រេច​ភារកិច្ច​បាន​ល្អ​ជាង​អ្នក​មាន​គូរ។

រូបតំណាង

៦.អ្នក​មាន​គ្រប់គ្រាន់​តាម​ដែល​ខ្លួន​ចង់​បាន

ចង់​ធ្វើ​ដំណើរ​កន្លែង​ណា? ទៅ​កន្លែង​នោះ​ភ្លាម​មិន​ចាំបាច់​សួរ​យោបល់ ឬ​ណាត់​ដៃគូ​ទៅ។ ចង់​ទៅ​ញ៉ាំ​អី? ទៅ​ញ៉ាំ​ភ្លាម មិន​ចាំបាច់​គិត​ថា ទៅ​ញ៉ាំ​អានោះ តិច​សង្សារ​អត់​ចេះ​ញ៉ាំ​ទៅ។ ចង់​សិក្សា​ក្រៅ​ប្រទេស? ទៅ​វឹង​គ្មាន​ភ័យ​ខ្លាច​ថា តិច​សង្សារ​លួច​មាន​ថ្មី​ទៅ និយាយ​រួម​គឺ​មាន​សេរីភាព​ពេញ​ទំហឹង។

៧.អ្នក​ដឹង​ច្បាស់​ពី​តម្រូវការ​​ពិតប្រាកដ​របស់​ខ្លួនឯង

នៅ​ពេល​មនុស្ស​បាន​ផ្លាស់ប្ដូរ​ពី​ទំនាក់ទំនង​មួយ​ទៅ​ទំនាក់ទំនង​មួយ​ទៀត ពួកគេ​បាន​បាត់បង់​ទំនាក់ទំនង​ជាមួយ​ខ្លួនឯង​បាត់​ទៅ​ហើយ ហើយ​ក៏​មិន​បាន​ស្គាល់​ពី​តម្រូវការ​ពិតប្រាកដ​របស់​ខ្លួន​ដែរ។ តែ​ពេល​អ្នក​នៅ​លីវ​អ្នក​នឹង​រក​ឃើញ​អ្វី​ដែល​អ្នក​ចង់​បាន​ពិត ហើយ​ឱកាស​របស់​អ្នក​ក៏​ល្អ និង​ខ្ពស់​ជាង​ដែរ៕

ចុចអាន៖មនុស្ស​ស្រី​​​​​​​លើ​លោក​មិន​ចាំបាច់​ត្រូវ​តែ​មាន​គូគ្រប់គ្នា បើ​មាន​ហើយ​ជីវិត​កាន់​តែ​វេទនា​ នៅ​លីវ​ត​​​ល្អ​ជាង

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម