សកម្មភាព​ទាំង ៥ របស់បុរស​ ធ្វើ​ឲ្យ​សង្សារ​ស្អប់​បំផុតពេល​ស្រលាញ់​គ្នាយូរទៅ

  • 2018-11-19 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រក​បាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ហើយ​យល់​គ្នា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ប៉ុន្តែ​ក្រោយ​ពេល​ស្រលាញ់​គ្នា​ហើយ ចង់​ថែ​រក្សា​ឲ្យ​ស្នេហា​មួយ​បាន​យូរ​អង្វែង​រឹត​តែ​ពិបាក​ទៅ​ទៀត។ ពេល​ស្រលាញ់​ដំបូង មនុស្ស​ម្នាក់​អាច​មាន​ចរិត​ផ្សេង ហើយ​យូរ​ៗ​ទៅ ក៏​ប្ដូរ​ទៅ​ចរិត​ផ្សេង​មួយ​ទៀត។ ទោះ​បី​ជា​ផ្លាស់​ប្ដូរ​ទៅ​ជា​អាក្រក់ ​ឬ​ល្អ​យ៉ាង​ណា​ក៏​ដោយ ក៏ ​៥ ​ទង្វើ​ខាង​ក្រោម​នេះ ធ្វើ​ឲ្យ​មនុស្ស​តែង​ស្អប់ និង​ពិបាក​ទទួល​យក​បំផុត។

១. បាត់​ខ្លួន​ហើយ​បង្ហាញ​ខ្លួន​វិញ ដូច​គ្មាន​អ្វី​កើ​តឡើង

នេះ​គឺ​ជា​ចំណុច​ដែល​មនុស្ស​ស្រី​ស្អប់​ខ្លាំង​បំផុត​ចំពោះ​សង្សារ​របស់​ខ្លួន។ ស្រាប់​តែ​បាត់​ខ្លួន​ឡើង​មួយ​រយៈ គ្មាន​ឮ​ព័ត៌មាន​អ្វី​សោះ ទាក់ទង​បែប​ណា​ក៏​មិន​កើត ហើយ​ក៏​លេច​ខ្លួន​ឡើង​វិញ ធ្វើ​ផ្អែមល្ហែម​ជាមួយ​យើង​ដូច​គ្មាន​អ្វី​កើត​ឡើង។ ដល់​ពេល​សួរ​ទៅ ឆ្លើយ​តែ​ថា​រវល់។ បើ​ដឹង​ថា​ខ្លួន គ្រាន់​តែ​ប្រាប់​មុន​ទៅ​បាន​ហើយ ចាំ​បាច់​បាត់​ស្រមោល​សូន្យ​ឈឹង សួរ​ថា​អ្នក​មិន​ខឹង​នោះ?

២. ទាមទារ​ច្រើន​ពេក

គេ​ថា​ជម្រៅ​ចិត្ត​ពិត​ជា​វាស់​មិន​បាន​ពិត​មែន។ មាន​របស់​ល្អ​ហើយ តែង​ចង់​បាន​ល្អ​ជាង​នេះ​ទៀត។ កាល​ទើប​ស្រលាញ់​គ្នា តែង​សរសើរ​យើង​ថា​ប៉ុណ្ណឹង​ស្អាត​ហើយ តែ​ដល់​ពេល​យូរ​ទៅ​បែរ​ជា​ថា បើយើង​ស​ជាង​នេះ ស្គម​ជាង​នេះ​នោះ​នឹង​ស្អាត​ជាង​មុន។ ថែម​ទាំង​រើស​ម៉ូដសក់ និង​ខោអាវ​ឲ្យ​យើង​ទៀត គឺ​ត្រូវ​តម្រូវ​តាម​ចិត្ត​គេ​តែ​ម្ដង។

៣. ប្រច័ណ្ឌ​ខុស​របៀប

កើត​ជា​មនុស្ស​ប្រុស ត្រូវ​មាន​ចរិត​នឹង​ធឹង កុំ​ត្រចៀកស ឬ​វាយ​តម្លៃ​លឿន​ពេក។ ពេល​ខ្លះ​អ្វី​ដែល​ខ្លួន​ឃើញ​មិន​ប្រាកដ​ជា​ការ​ពិត​នោះ​ទេ។ ជា​ពិសេស​កុំ​ប្រច័ណ្ឌ​នឹង​សង្សារ​របស់​ខ្លួន​ខុស​របៀប។ ទោះ​បី​ជា​អ្នក​ទាំង​២​កំពុង​ស្ថិត​ក្នុង​មនោសញ្ចេតនា​មួយ​ពិត​មែន តែ​អ្នក​ទាំង​២​សុទ្ធ​តែ​មាន​ជីវិត​ឯកជនរៀង​ខ្លួន។ អ្នក​មិន​អាច​ហាម​ឃាត់​នាង​មិន​ឲ្យ​ប្រាស្រ័យទាក់ទងនឹង​មនុស្ស​ជុំវិញ​ខ្លួន​នាង​បាន​ឡើយ។

៤. ស្បថស្បែ​ច្រើន​ពេក

គេ​ថា​មនុស្សយក​សម្ដី ដំរី​យក​ភ្លុក។ គ្រប់ម៉ាត់​ដែល​យើង​និយាយ​ចេញ​មក​នឹង​ត្រូវ​បាន​គេ​ចង​ចាំ​ទុក​ទាំង​អស់។ ដូច​នេះ​ហើយ អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន​ចាំ​និយាយ​ចេញ​មក កុំ​ឲ្យ​ខក​នៅ​ថ្ងៃ​ក្រោយ។ ស្រលាញ់​គ្នា​ក៏​ដូច​គ្នា ចាំ​ច្បាស់​ថា​អាច​ធ្វើ​រឿង​នេះ​បាន ចាំ​សន្យា​ជាមួយ​នាង កុំ​ធ្វើ​ឲ្យ​នាង​ខក​បំណង។

៥. ផ្លាស់​ប្ដូរ​១៨០​ដឺក្រេ

កាល​មិន​ទាន់​ជា​សង្សារ​នឹង​គ្នា គេ​ជា​មនុស្ស​ម្នាក់ ដល់​ពេលក្លាយ​ជា​សង្សារ​ពេញ​សិទ្ធិ​ គេ​ប្រែ​ទៅ​ជា​បុគ្គល​ម្នាក់​ទៀត។ នេះ​គឺ​ជា​បញ្ហា​ដែល​គេ​ឧស្សាហ៍​ប្រទះ​នា​ពេល​បច្ចុប្បន្ន។ ដើម្បី​ជៀសវាង​ជួប​ករណី​ដូច​នេះ អ្នក​គួរ​ចំណាយ​ពេល​ស្វែង​យល់​ចិត្ត​គ្នា​ឲ្យ​បាន​យូរ​សិន​មុន​ពេល​ឈាន​ដល់​ក្លាយ​ជា​សង្សារ​ជា​ផ្លូវការ៕

ចុចអាន៖អតីតកាល​ជា​អតីតកាល បើ​សង្សារ​សុំត្រឡប់​មក​ត្រូវ​គ្នា​វិញ​កុំព្រម​ឲ្យ​សោះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម