អតីតកាល​ជា​អតីតកាល បើ​សង្សារ​សុំត្រឡប់​មក​ត្រូវ​គ្នា​វិញ​កុំព្រម​ឲ្យ​សោះ

  • 2018-11-16 06:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​មិនមែន​ថា​ចង់​ចប់ គឺ​ចប់​នោះ​ទេ ពេល​មាន​ឧបសគ្គ​ទាល់តែ​ភាគី​ម្ខាង​ៗ​ខិតខំ​ប្រឹងប្រែង​ស្របតាម និង​បំពេញ​ចិត្ត​គ្នា​អស់​ហើយ តែ​នៅតែ​មិន​អាច​ស្រោចស្រង់​បាន ទើប​អាច​បញ្ឈប់​ទាំង​អស់ចិត្ត។ ប្រសិនបើ​អ្នក​ជា​ភាគី​ដែល​ត្រូវ​គេ​បោះបង់ ហើយ​ចុងក្រោយ​សង្សារ​ចាស់​បែរជា​មក​សុំ​ត្រូវ​គ្នា​វិញ សូម​កុំ​ព្រម​ឲ្យ​សោះ ព្រោះ​ពេល​គេ​ទៅ​ចោល​អ្នក ជា​ការ​សម្រេចចិត្ត​លា​គ្នា​ចុងក្រោយ​ទៅ​ហើយ ដូចនេះ​បើ​គាត់​ចង់​សុំ​ត្រូវ​គ្នា​វិញ កុំ​ព្រម​អី ដោយ​ផ្អែក​លើ​ហេតុផល​ទាំង​នេះ៖

១.មិន​អាច​ទៅ​រួច

អ្នក​ប្រហែល​ជា​នៅតែ​មាន​អារម្មណ៍​ល្អ​ចំពោះ​បុគ្គល​នោះ ប៉ុន្តែ​វា​មិន​អាច​ផ្លាស់ប្ដូរ​ការ​ពិត​ដែល​ថា​អ្នក​អាច​ស្រោចស្រង់​ស្ថានភាព​ឲ្យ​ប្រសើរ​ឡើង​វិញ​ឡើយ។ ប្រសិនបើ​អ្នក​ចាប់ផ្ដើម​ម្ដងទៀត​ជាមួយ​អ្នក​ចាស់ អ្នក​អាច​ទទួល​លទ្ធផល​ដដែល។

២.ប្រៀប​ដូច​ដាក់​អម្រែក​ចុះ​ពី​ស្មា

អនុស្សាវរីយ៍​ចាស់​ៗ​ត្រូវ​បាន​លាប​ពណ៌​ជា​ថ្មី​ហើយ។ បញ្ហា​គឺ​ថា​ពេល​អ្នក​សម្រេចចិត្ត​ត្រលប់​ទៅ​រក​គូស្នេហ៍​ចាស់​វិញ អ្នក​ប្រៀប​បាន​នឹង​លែក​ឥវ៉ាន់​ចាស់​ៗ​មក​ដាក់​លើ​ស្មា​នាំ​តែ​ធ្ងន់​ម្ដង​ទៀត។ បើ​អ្នក​បាន​ជា​ដាក់​ចុះ​ហើយ សូម​កុំ​យក​វា​ត្រឡប់​មក​វិញ ព្រោះ​អម្រែក​មួយ​នោះ​អាច​ធ្ងន់​លើស​ពេល​មុន​ដាក់​ចុះ​លើក​ដំបូង​ផង​ក៏​មាន។

៣.បាត់បង់​ជំនឿ​ចិត្ត

អ្នក​សាក​គិត​ដល់​ថ្ងៃ​ដែល​គាត់​បោះបង់​អ្នក​ចោល​ដោយ​គ្មាន​ស្ដាយស្រណោះ​អ្វី​បន្តិច​មក តើ​អ្នក​ពិតជា​មាន​ជំនឿ​ចិត្ត​ថា​ដើរ​ផ្លូវ​រួម​គ្នា​បាន​យូរ​អង្វែង​ទៀត​ដែរ​អត់។ ប្រសិន​អ្នក​គ្មាន​ភាព​ជឿជាក់​ត្រង់​ចំណុច​នេះ អ្នក​នឹង​ត្រូវ​ឈឺចាប់​ជា​ថ្មី ហើយ​ការ​ឈឺចាប់​ម្ដង​នេះ ឈឺ​ជាង​ពេល​មុន​ទៅ​ទៀត។

៤.មាន​ការ​ប្រុង​ប្រយ័ត្ន​គ្រប់​ពេល

បែក​គ្នា​លើក​មុន​គាត់​អាច​នឹង​ទៅ​មាន​អ្នក​ថ្មី​ចោល​អ្នក តើ​អ្នក​ហ៊ាន​ប្រាកដ​ចិត្ត​ទេ ថា​គូស្នេហ៍​ចាស់​មិន​ធ្វើ​រឿង​ដដែល​បែប​នោះ​ម្ដង​ទៀត។ បើ​អ្នក​ជម្នះ​ទាក់ទង​គ្នា​វិញ អ្នក​នឹង​រស់នៅ​ដោយ​ប្រុងប្រយ័ត្ន ដោយ​ខ្លាច​គាត់​ទាក់ទង​នារី​នេះ នារី​នោះ។

៥.តាម​ចិត្ត​គេ​ម្ដង​ទៀត

លើក​នេះ​អ្នក​អាច​នឹង​រឹតតែ​ហត់ ព្រោះ​ត្រូវ​កែ​តម្រូវ​ខ្លួន​សព្វ​បែប​យ៉ាង ដើម្បី​ផ្គាប់​ចិត្ត​គូស្នេហ៍ ពេល​ខ្លះ​អ្នក​នឹង​កែប្រែ​ខ្លួន​ជ្រុល លែង​ជា​អ្នក​ដូច​មុន។ ដូចនេះ​កុំ​អី​ល្អ​ជាង បើ​ពិតជា​ស្រលាញ់​អ្នក​មែន ពីមុន​គាត់​មិនមែន​បោះបង់​អ្នក ព្រោះ​រឿង​តូចតាច​បែប​នោះ​ឡើយ៕

ចុចអាន៖កុំ​បោះបង់​ខ្លួនឯង​ចោល បើ​ទោះ​ជា​ម្នាក់​នោះ​លែង​ត្រូវការ​អ្នក​ក៏​ដោយ

ប្រភព៖ elitedaily ប្រែ​សម្រួល៖ ទ្រី រ៉ាវី