លែង​ខ្លាច​ផាត់​មុខ​ស​ ក​ខ្មៅហើយ ឲ្យ​តែ​ចេះ​រើស​ម្សៅ​តាម​វិធី​ទាំងនេះ

  • 2018-11-19 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធុញ​អត់​​​​​​​​ឲ្យ​តែ​ពេល​ផាត់​​មុខ​​ម្តងៗ​ ឃើញ​មុខ​ស​ជាង​​ក​​​មិន​​សម​​​​​ភ្នែក​ទាល់​តែ​សោះ។ ដំណោះ​ស្រាយ​​តែ​​មួយ​​គត់​​​គឺ ការ​ចេះ​ជ្រើស​រើស​ម្សៅ​ទ្រនាប់និង​​​​​ដឹង​​​ពី​​​របៀប​​​​ផាត់​​​ឲ្យ​​បាន​ត្រឹម​​​​ត្រូវ​​​​​ ​​ឬ​​អាច​ធ្វើ​​តាម​ការ​ណែនាំ​​ដែល​ "​​កញ្ញា"​​​ ​​បង្ហាញ​​​ដូច​​​ក្រោម​នេះ។​​​​​

​​​ជំហាន​ទី​​១

ផាត់​មុខ​​​​​​នៅ​​​កន្លែង​​​​​ដែល​មាន​​​​ពន្លឺ​​គ្រប់​គ្រាន់ ឆ្លុះ​​កញ្ចក់​​មើល​​ ដើម្បី​​ដឹង​​​​ថា​​​​​ស្បែក​​មុខ​​និង​​ស្បែក​​ក​ មាន​​ពណ៌​​​​ខុស​គ្នា​កម្រិត​ណា។

​​ជំហាន​ទី​​២

ជ្រើសរើស​​​ម្សៅ​​ផាត់​​​​ក ឲ្យ​​ដូច​គ្នា​​ទៅ​នឹង​​ម្សៅ​​​​​​​​​ដែល​​​អ្នក​​​ផាត់​​មុខ។

​​ជំហាន​ទី​​៣

ប្រសិន​​បើ​​​អ្នក​​​​​​ប្រើ​​​ម្សៅ​​ទ្រនាប់​ហុយ​​ ត្រូវ​​​​ផាត់​​​​​ដោយ​ប្រើ​​​​ជក់​​ធំ​​​ហើយ​​ទន់​​​​​​​ នៅ​​ត្រង់​​​បរិវេណ​​​​​​​​ក​​ អូស​​ចុះ​​ឡើង​​ រហូត​​​​សាច់​​​ម្សៅ​​​​​ចូល​​សាច់​​សព្វ​​ល្អ ជា​ពិសេស​​​​នៅ​​ត្រង់​​​​​​​​​កន្លែង​​​​​ថ្គាម។

​​ជំហាន​ទី​​៤

​​ប្រសិន​​បើ​អ្នក​​ប្រើ​​ម្សៅ​ទ្រនាប់​ទឹក ត្រូវ​​ចាក់​​​​​​​​​​នៅ​​លើ​​​ខ្នង​ដៃ​​​​​ក្នុង​​​បរិមាណ​សម​ល្មម​​ ​​​​​​​​​​​​​​​​​ដោយ​​​ប្រើ​​​ប៉ុង​​​​​​​​ដើម្បី​​ផាត់​​មុខ​​និង​​ក តប់​​​​​​​ថ្នមៗ​ រហូត​​​​​​មាន​ពណ៌​​ស្មើ​​​​​គ្នា។

​​ជំហាន​ទី​​៦

ប្រើ​​​​​ម្សៅ​ហុយ​​​ដែល​មាន​​ពណ៌​ស​​ជាង​​ម្សៅ​​​​​​​​​ទ្រនាប់ យក​​​​ផាត់​លើ​​មុខ​​​​​និង​​ក​​​​​​​​​​​​ ដើម្បី​​ឲ្យ​​ម្សៅ​​ទ្រនាប់​​​​​​​ជាប់​បាន​​យូរ​ និង​​​​នៅ​​តែ​រក្សា​​​​​ពណ៌​​ដូច​គ្នា​​​រវាង​​សាច់​​មុខ​​និង​ក។​​​​

​​បើ​​មិត្ត​​ៗ​​​​នារី​​​​​​​ចង់​​ដឹង​​កាន់​​តែ​​​ច្បាស់​​​​​​​​ ពី​​​​របៀប​​​តុប​​តែង​​មុខ​​ ឬ​​​​ទាក់ទង​​​ជាមួយ​​នឹង​​កា​​រ​​​​​​ថែរក្សា​​សម្ផស្ស​ឲ្យ​​បាន​កាន់​​​ច្បាស់​​​ អាច​​​​​ចូល​​រួម​ ពិព័រណ៍ នារី​សម័យ​ថ្មី Ladies' Fair ដែល​នឹង​​​​ធ្វើ​ឡើង​នៅ ថ្ងៃទី២២-២៣​ ខែ​ធ្នូ ២០១៨ ខាង​មុខ​នេះ នៅ​កោះពេជ្រ ដោយ​មាន​លក់​សុទ្ធ​តែ​ផលិតផល​​សម្រាប់​ស្រីៗ​ក្នុង​តម្លៃ Discount រហូត​ដល់ ៨០% ឯណោះ។

ចុចអាន​បន្ត៖

​​​​​​

ប្រភព៖ leaf.tv ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម