ពាក្យ ៧ ឃ្លា​ធ្វើឲ្យ​គូស្នេហ៍លែង​ស្និទ្ធស្នាល រហូត​អាច​ឃ្លាត​ឆ្ងាយ​ពី​គ្នា​តែ​ម្ដង

  • 2018-11-12 11:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពាក្យ​ទាំង​នេះ​មិន​គួរ​ប្រើ​ឡើយ បើ​ទោះ​ជា​ខាង​ណា​មាន​អារម្មណ៍ ឬ​ធ្វើ​ខុស​ប៉ុណ្ណា​ក៏​ដោយ។ តែ​បើ​និយាយ​ចេញ​ទៅ​ហើយ នោះ​អាច​ជា​ហេតុផល​ធ្វើឲ្យ​សោះអង្គើយ ឬ​បែក​គ្នា​តែម្ដង៖

១.«កុំ​មក​រញ៉េរញ៉ៃ​ជា​មួយ​ខ្ញុំ / នឹង​ខ្ញុំ»៖ ឃ្លា​បែប​នេះ ប្រៀប​ដូច​​បង្ខាំង​ភាព​ស្និទ្ធស្នាល ហើយ​ជា​ការ​ព្រមាន​ដែល​ប៉ះពាល់​អារម្មណ៍​គេ​ខ្លាំង​បំផុត​ដែរ។ សម្ដី​បែប​នេះ​អាច​បង្កើត​ជា​បញ្ហា​រ៉ាំរ៉ៃ​ ដែល​នាំ​ឲ្យ​​បំផ្លាញ​ទំនាក់ទំនង​យ៉ាង​ឈឺចាប់។

រូបតំណាង

**២.«កុំ​ធ្វើ​ខ្លួន​ខ្លាំង​ពេក»**៖ ឃ្លា​នេះ​មិន​គួរ​និយាយ​សោះ វា​បំផ្លាញ​ទឹក​ចិត្ត​ភាគី​ម្ខាង​ទៀត​មិន​ថា​ប្រុស ឬ​ស្រី​ឡើយ ព្រោះ​ការ​តែង​ខ្លួន​គឺ​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​មើល​​តែ​ប៉ុណ្ណោះ។

៣.«ឈប់​ធ្វើ​ភ្លាម​ទៅ»៖ នេះ​ជា​សម្ដី​ធ្វើឲ្យ​ដៃគូ​មាន​អារម្មណ៍​ខកចិត្ត និង​គួរឲ្យ​ខ្លាច​ប្រសិនបើ​សំឡេង​ចេញ​មក​ខ្លាំង​ៗ។

៤.«កុំ​ប៉ិន​ប្រច័ណ្ឌ​ពេក»៖ ក្នុង​ទំនាក់ទំនង​ស្នេហា ការ​ប្រច័ណ្ឌ​កើតឡើង​ដោយសារ​ការ​ស្រលាញ់​ជ្រុង​ពេក។ បើ​មាន​បញ្ហា​រកាំរកូស​ហើយ ភាគី​ណា​និយាយ​ពាក្យ​បែប​នេះ​ចេញ​មក ប្រៀប​ដូច​ជា​ឲ្យ​ដៃគូ​ឈប់​ស្រលាញ់​ដែរ។

៥.«ពាក្យ​សរសើរ​អ្នក​ដទៃ»៖ មិន​អាច​និយាយ​ពាក្យ​នេះ​នៅ​ចំពោះ​មុខ ឬ​ក្រោយ​ខ្នង​ដៃគូ​បាន​ឡើយ។ ព្រោះ​វា​ប្រៀប​ដូច​ជា​ការ​បង្អាប់ និង​បំបាក់​ទឹក​ចិត្ត។

៦.«គ្មាន​ដឹង​ខ្យល់​អី»៖ នេះ​ជា​សម្ដី​ដ៏​ធ្ងន់​ដែល​សង្កត់​ចិត្ត​មនុស្ស​គ្រប់គ្នា។

៧.«គ្មាន​បាន​ការ​អី​សោះ»៖ ឃ្លា​ដ៏​សែន​ធ្ងន់ធ្ងរ​នេះ ប្រៀប​ដូច​ជា​ការ​រុញ​ច្រាន​ដៃគូ​មិន​ឲ្យ​ជួយ និង​មិន​អាច​នៅ​ក្បែរ​ត​ទៀត៕

រូបតំណាង

ចុចអាន៖មនុស្ស​ប្រុស​ខិល​ខូច​ប៉ុណ្ណា​ក៏​ដោយ បើ​ស្រលាញ់​ស្មោះ​គេ​នឹង​កែ​ប្រែ​ ៥ យ៉ាង​នេះ​ដើម្បី​យើង​

ប្រភព៖ Kapook ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម