មនុស្សស្រី៖ ចាំរកឃើញបុរសមាន ៩ចំណុចនេះសិន សឹមរៀបការជាមួយ
- 2018-11-10 01:24:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រី៖ ចាំរកឃើញបុរសមាន ៩ចំណុចនេះសិន សឹមរៀបការជាមួយ
តើមាននារីប៉ុន្មាននាក់ដែលអាចរៀបការនឹងបុរសដ៏ល្អម្នាក់ទៅ? ពេលខ្លះគេអាចល្អតែដំបូង ហើយចុងក្រោយក៏ប្រែប្រួល។ បើអាចអ្នកគួរតែចាំជួបបុរសដែលមានចំណុចទាំងនេះសិនទៅ ចាំរៀបការ ព្រោះយ៉ាងហោចណាស់ក៏អ្នកបានមើលពីគាត់រួចហើយដែរ៖
១. គាត់ឲ្យតម្លៃថាអ្នកជាអ្នកណា
អ្នកនៅតែមានតម្លៃសម្រាប់គាត់ទោះបីអ្នកជាអ្នកណា? មកពីណា? ហើយគ្រួសារអ្នកបែបណាក៏ដោយ ក៏គាត់នៅតែអាណិតស្រឡាញ់អ្នក មិនចោលអ្នកនោះទេ។
២. គាត់រក្សាពាក្យសន្យា
អ្វីដែលគាត់សន្យាជាមួយអ្នក គាត់តែងតែធ្វើ ទោះពេលខ្លះឲ្យអ្នករង់ចាំយូរបន្តិចក៏ដោយ ក៏គាត់នៅតែព្យាយាមធ្វើវាដើម្បីអ្នក។ គាត់មិនដែលនិយាយឲ្យតែរួចពីមាត់ ហើយបំភ្លេចចោលនោះទេ។
៣. គាត់តែងតែឈរនៅពីក្រោយអ្នក
ទោះអ្នកមានរឿងអ្វី ជួបរឿងអ្វីក៏គាត់នៅតែឈរពីក្រោយអ្នក ចាំគាំទ្រអ្នក ចាំជួយអ្នក ចាំផ្ដល់កម្លាំងចិត្តឲ្យអ្នក។ គាត់មិនដែលទុកឲ្យអ្នកប្រឈមមុខម្នាក់ឯងនោះទេ ហើយគាត់នៅតែចាំមើលថែអ្នករហូត។
៤. គាត់ឲ្យពេលវេលាអ្នក
គាត់មិនដែលទាមទារពេលវេលាពីអ្នកច្រើនហួសហេតុនោះទេ គាត់តែងទុកពេលឲ្យអ្នកសម្រាប់រឿងផ្ទាល់ខ្លួន ហើយគាត់មិនដែលបង្ខំអ្នកឲ្យគិតពីគាត់ពេលដែលអ្នកកំពុងជួបបញ្ហានោះទេ គឺគាត់ទុកពេលឲ្យអ្នកតាមតែអ្នកត្រូវការ។
៥. គាត់ទុកចិត្តលើអ្នក
គាត់មិនដែលសង្ស័យអ្នក ឬ តាមដានរឿងផ្ទាល់ខ្លួនរបស់អ្នកនោះទេ និយាយទៅគឺស្រឡាញ់អ្នក ទុកចិត្តអ្នក ហើយគោរពតាមការសម្រេចចិត្តរបស់អ្នក។
៦. គាត់ចុះសម្រុងជាមួយគ្រួសារអ្នក
គាត់ចេះសម្របខ្លួន ហើយមានទំនាក់ទំនងល្អជាមួយគ្រួសារអ្នក ហើយចាត់ទុកពួកគាត់ដូចជាគ្រួសារតែមួយ មានរឿងអីក៏គាត់ជួយ ហើយគោរពគ្រួសារអ្នកដូចគ្រួសារគាត់។
៧. គាត់បង្ហាញក្ដីស្រឡាញ់ចំពោះអ្នក
គ្រប់ពេលគឺគាត់ចាត់ទុកអ្នកសំខាន់ជាងគេ គាត់តែងតែព្យាយាមធ្វើយ៉ាងណាឲ្យអ្នកមានស្នាមញញឹម ហើយមានសេចក្ដីសុខ ទោះពេលខ្លះគាត់ហត់នឿយខ្លួនឯងក៏ដោយ។
៨. សម្រាប់គាត់គឺអ្នកជាមនុស្សដ៏ស្អាតបំផុត
ក្នុងកែវភ្នែកគាត់អ្នកគឺស្រស់ស្អាតជានិច្ច ហើយក៏គ្មានមនុស្សស្រីណាជំនួសអ្នកបានដែរ។ ទោះអ្នកធ្លាក់ខ្លួន អ្នកឈឺ អ្នកមានរបួស ក៏ក្នុងចិត្តគាត់អ្នកនៅតែស្អាត។
៩. គាត់តស៊ូដើម្បីអនាគតគ្រួសារ
មិនមែនសម្រាប់គាត់ ឬ សម្រាប់អ្នកណាម្នាក់នោះទេ គឺគាត់ប្រឹងប្រែងសម្រាប់អនាគតគ្រួសារទាំងមូល គាត់គិតគូរគ្រប់សព្វ មិនមែនយកតែខ្លួនឯងបានសប្បាយនោះទេ។
ជួបមនុស្សប្រុសបែបនេះឬនៅ? បើនៅគួរតែកុំសម្រេចចិត្តរៀបការលឿនពេក ព្រោះពេលខ្លះអាចឲ្យអ្នកខកចិត្តក៏ថាបាន៕
ចុចអាន៖នារីបើមានលក្ខណៈសម្បត្តិ ៦យ៉ាងនេះ នោះងាយឲ្យមនុស្សប្រុសលង់ស្នេហ៍ណាស់