ប្តី​ចរិត​យ៉ាប់​ ៤ ប្រភេទ​នារី​ៗ​គួរ​ជៀស​ឲ្យ​ឆ្ងាយ កុំ​ឲ្យ​ជួប​សោះឡើយ​ក្នុង​ជាតិ​នេះ

  • 2018-11-04 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​​គ្រប់​រូប​មុន​ពេល​មាន​ស្នេហា​ ឬ​កំពុង​មាន​ស្នេហា​​ក៏​ដោយ ត្រូវ​ចេះ​សង្កេត​មើល​ដៃ​គូ​របស់​ខ្លួន។ បើ​គេ​មាន​ចំណុច​ណា​មួយ ក្នុង​ចំណោម​ចំណុច​ទាំង​ ៤​ ខាង​ក្រោម​នេះ​ អ្នក​គួរ​​បញ្ឈប់​ទំនាក់ទំនង​តែ​ម្ដង​ទៅ កុំ​រៀបការ​ជាមួយ​ឲ្យ​សោះ៖

១. ចង់​គ្រប់គ្រង​ប្រពន្ធ

មនុស្ស​បែប​នេះ​មិន​ត្រឹម​តែ​​មាន:​ទេ ថែម​ទាំង​គិត​ថា​ប្រពន្ធ​មិន​​ស្មើ​​ខ្លួន​ទៀត​ ហើយ​ធ្វើ​អ្វី​គិត​តែ​ពី​ចិត្ត​ខ្លួនឯង មិន​ក្រែង​ចិត្ត​អ្នក​ដទៃ​សោះឡើយ។

រូបតំណាង

២. គិត​ថា​​​គំនិត​ខ្លួន​ត្រូវ​ជានិច្ច

បើ​រស់នៅ​ជា​មួយ​បុរស​ដែល​តែង​គិត​ថា​​ គំនិត​ខ្លួន​​ឯង​ត្រូវ​រហូត​នោះ ជម្លោះ​នឹង​កើត​មាន​សឹង​រាល់​ថ្ងៃ ហើយ​ពេល​​ចេញ​ទៅ​ណា​ម្តងៗ ក៏​មិន​ចុះ​ជាមួយ​គេ​ទៅ​ទៀត។

៣. ប្រចណ្ឌ​ខុស​រឿង

មនុស្ស​​ស្រី​ប្រចណ្ឌ​ប្តី​អាច​នឹង​ឆាប់​បាត់ ប៉ុន្តែ​បើ​មនុស្ស​ប្រុស​ចេះ​ប្រចណ្ឌ​វិញ វា​ជា​រឿង​មួយ​ពិបាក​ខ្លាំង​ សម្រាប់​នារី​ជា​ប្រពន្ធ។ ការ​ប្រចណ្ឌ​​អាច​បញ្ជាក់​ថា ដៃ​​គូ​ម្ខាង​ទៀត​​ស្រលាញ់​​ហួង​ហែង​ពី​អ្នក ប៉ុន្តែ​បើ​​ប្រចណ្ឌ​រក​រឿង​ខុស​របៀប​នោះ​ គ្មាន​ថ្ងៃ​រក​សុភមង្គល​ឃើញ​ឡើយ។

រូបតំណាង

៤. សម្ភារ:​និយម​ជ្រុល​ពេក

សម័យ​នេះ​របស់​ថ្លៃ របស់​ល្បី នរណា​ក៏​ចង់​ប្រើ​ដែរ ប៉ុន្តែ​ទិញ​​ប្រើ​ឲ្យ​មាន​តាម​កាល​ តាម​វេលា មិន​មែន​​ខ្ជះខ្ជាយ​​​គ្រប់​ពេល​នោះ​ទេ។ បុរស​ដែល​ឲ្យ​តម្លៃ​ខ្លាំង​ពេក​ទៅ​លើ​ សម្ភារ:​និយម​ទាំង​នោះ ​តែង​មាន​អំនួត​ក្នុង​ខ្លួន ហើយ​មិន​សូវ​ចេះ​​ក្នុង​ការ​គ្រប់​គ្រង​ផ្នែក​ហិរញ្ញវត្ថុ សម្រាប់​គ្រួសារ​ប៉ុន្មាន​ទេ៕

ចុច​អានបន្ត៖

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ដេត ឈុនអ៉ី