ជា​ម្ដាយ​កូន​២​ហើយ Jun Ji Hyun មាន​តិចនិក​​សំខាន់​​ថែ​រាង​ឲ្យ​នៅ​តែ​ខ្ញង់

  • 2018-10-27 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តិចនិក​ថែរក្សា​រាង​ទាំង​នេះ មិន​ត្រឹម​តែ​ជួយ​ឲ្យ​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Jun Ji Hyun ថែ​រក្សា​បាន​ស្អាត​ដូច​នៅ​ក្រមុំ​នោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​នាង​មើល​ក្មេង​ជាង​វ័យ​ទៀត​ផង។ កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Dispatch បាន​ចុះ​ផ្សាយ​កម្រង​រូប​ថត​របស់​ក្រុម​គ្រួសារ​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Jun Ji Hyun ពេល​នាង​មាន​វត្តមាន​នៅ​ផ្សារ​ទំនើប​មួយ​នៅ​រដ្ឋ Los Angeles សហរដ្ឋ​អាមេរិក​ជាមួយ​ក្រុមគ្រួសារ​ដើម្បីលំហែកាយ។

តាម​នោះ​ដែរ នេះ​អាច​ជា​ដំណើរ​កម្សាន្ត​សម្រាប់​ថ្ងៃ​ខួប​របស់​ស្រី​ស្អាតវ័យ​៣៦​ឆ្នាំ​នៅ​ថ្ងៃ​​ទី​៣០ ខែ​តុលា​ខាង​មុខ។ ទោះ​បី​ជា​បាន​ក្លាយ​ជា​ម្ដាយ​កូន​២​ហើយ​ក្ដី តែ​តួ​រឿង “Legend of the Blue Sea” នៅ​តែ​មាន​រាង​ដែល​ក្រមុំ​ខ្លះ​សុំ​ខ្មាស។ នៅ​ក្នុង​ជំនួប​ជាមួយ​ទស្សនាវដ្ដី​កាល​ពី​ពេល​ថ្មី​ៗ​នេះ សិល្បការិនី​កើត​ឆ្នាំ១៩៨១ បាន​ចែក​រំលែក​ពី​គន្លឹះ​សម្រក​រាង​របស់​ខ្លួន​ដូច​ខាង​ក្រោម៖

១. តម​អាហារ

ស្រី​ស្អាត​រូប​នេះ បាន​ឲ្យ​ដឹ​ង​ថា​ខ្លួន​សម្រក​ក្រោយ​សម្រាល​កូន​​ដោយ​បរិភោគ​បន្លែ​ច្រើន និង​ជា​ពិសេស​គឺ​សាច់​ទ្រូង​មាន់ ព្រោះ​ទោះ​ញ៉ាំ​សាច់​នេះ​ច្រើន​ក៏​មិន​ខ្លាច​ធាត់ ព្រោះ​វាមាន​កាឡូរី​តិច​បំផុត។ ទោះ​បី​ជា​អាហារ​ប្រភេទនេះ​ទ្រលាន់​បន្តិច​មែន តែ​ឃើញ​លទ្ធផល​លឿន។

២. ឧស្សាហ៍​ងើប​ហាត់​ប្រាណ​ពេល​ព្រឹក

ទោះ​បី​ជា​ពេល​ខ្លះ​ទៅ​ដល់​ផ្ទះ​យប់​ជ្រៅ​ហើយ​ក្ដី​ដោយ​សារ​តែ​ការងារ​របស់​ខ្លួន តែ​អ្នក​ម្ដាយ​កូន​២​បាន​ឲ្យ​ដឹង​ថា លើក​លែង​តែ​ថ្ងៃ​ណា​នាង​រវល់​ខ្លាំង​ដក​ឃ្លា​មិន​រួច​ទើប​នាង​ខាន​ហាត់​ប្រាណ បើ​សិន​ជា​មាន​ពេល​គឺ​នាង​តែង​ងើប​ម៉ោង​៦​ហាត់​ប្រាណ​យ៉ាង​តិច​៣០​នាទី​ជា​រៀង​រាល់​ថ្ងៃ។

៣. ប្រើ​ដៃ​ឆ្វេង​ដើម្បី​បរិភោគ

ទោះ​បី​ជា​ស្ដាប់​ទៅ​រាង​ប្លែក​បន្តិច តែ Jun Ji Hyun បាន​ឲ្យ​ដឹង​ថា​តិចនិក​នេះ​បាន​ជួយ​នាង​ស្រក​គីឡូ​បាន​យ៉ាង​ច្រើន ព្រោះ​ពេល​ប្រើ​ដៃ​ស្ដាំ​ញ៉ាំ​អី​ទៅ យើង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ញ៉ាំ ធ្វើ​ឲ្យ​ញ៉ាំ​បាន​ច្រើន។ តែ​ពេល​ដៃ​ឆ្វេង វា​នឹង​មិន​ទម្លាប់ ធ្វើ​ឲ្យ​ពិបាក​ញ៉ាំ នាំ​ឲ្យ​ញ៉ាំ​តិច​ជាង​មុន។

៤. ផឹក​ទឹក​ផ្លែ​ឈើ

តារា​សម្ដែង​ស្រស់​ស្អាត​រូប​នេះ ទម្លាយ​ថា​ខ្លួន​តែង​ផឹក​ទឹក​ច្រើន ជា​ពិសេស​គឺ​ទឹក​ផ្លែ​ស្រស់​ៗ​ដែល​ធ្វើ​ពេល​ព្រឹក​ជា​និច្ច។ ការ​ផឹក​ទឹក​ធ្វើ​ឲ្យ​ពោះ​នាង​ពេញ និង​មិន​បណ្ដាល​ឲ្យ​នាង​ឃ្លាន​ចំណី​បាន​យ៉ាង​ល្អ។

៥. ព្យាយាម​គេង​ឲ្យ​បាន​លក់​ស្កប់ស្កល់

ស្រី​ស្អាត​ខ្ពស់​ស្រឡះ​រូប​នេះ​បន្ត​ថា ការ​ចូល​គេ​ង​លឿន ក៏​ដូច​ជា​គេង​ឲ្យ​បាន​ស្កប់ស្កល់ មិន​ត្រឹម​តែ​ជួយ​ឲ្យ​នាង​មិន​ញ៉ាំ​អី​យប់​ឡើង​នោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​នាង​មើល​ទៅ​ក្មេង​ជាង​វ័យ ហើយ​ស្រស់បស់​ពេល​ព្រឹក​ទៀត​ផង៕

ចុចអានបន្ត៖

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម