ទោះ​អាយុ​ជាង ៤០ តែ​សម្រស់​ព្រះនាង ចាវ មាន នៅ​ស្អាត​ដូច​ស្រ្តី ២០ ឆ្នាំ

  • 2018-10-22 10:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សារព័ត៌មាន Daily Mail បាន​ភ្ញាក់ផ្អើល​ខ្លាំង នៅ​ពេល​ឃើញ​តារា​តៃវ៉ាន់ Zhao Min ​វ័យ ៤៤ ឆ្នាំ​ដែល​ទស្សនិកជន​ស្គាល់​ខ្លាំង​បំផុត​ពេល​សម្ដែង​ជា​តួ​ព្រះ​នាង ចាវ មាន ក្នុង​រឿង "ចាង​អ៊ូជី" បែរ​ជា​មាន​រូប​សម្រស់​ស្រស់​ស្អាត​ដូច​ស្រ្តី​វ័យ ២០ ឆ្នាំ​ទៅ​វិញ។

កាលពី​ឆ្នាំ ២០០២ Zhao Min ចាប់ផ្ដើម​ល្បី​ឈ្មោះ​ពេញ​អាស៊ី ព្រោះ​តែ​រឿង "The Heaven Sword and Dragon Saber” ដែល​សម្ដែង​សម​គ្នា​ឥត​ទាស់​ជាមួយ​តារា​ប្រុស Alec Su ដើរ​តួ​ជា ចាង អ៊ូជី។ នាង​មាន​ភ្នែក​ធំ​ៗ មុខ​មូល​ក្រឡង់ ដង​ខ្លួន​ស្រឡូន ដែល​អាច​អន្ទង់​ចិត្ត​អ្នក​ទស្សនា​មិន​អាច​ដក​ចិត្ត​បាន។

សារព័ត៌មាន Daily Mail ផ្សាយ

ទោះបីជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​តួ​ព្រះនាង ចាវ មាន មិន​សូវ​មាន​វត្តមាន​ក្នុង​រឿង​ភាគ ឬ​កម្មវិធី​ធំ​ៗ​ក៏​ដោយ តែ​នាង​នៅតែ​ធ្វើឲ្យ​មហាជន​ចងចាំ និង​ចាប់អារម្មណ៍​ពី​រូប​នាង​ជានិច្ច។ ថ្មី​ៗ​នេះ​សារព័ត៌មាន Daily Mail បាន​កោតសរសើរ​ពី​រូប​សម្រស់​នាង ដោយ​សរសេរ​ដាក់​ចំណងជើង​ធំ​ៗ​ថា "នារី​ម្នាក់​ហ្នឹង​មាន​សម្រស់​ក្មេង​ជាង​វ័យ​ពាក់​កណ្ដាល។ អ្នក​ទាយ​ទៅ​មើស៍​ថា​នាង​អាយុ​ប៉ុន្មាន” សារព័ត៌មាន​ដ៏​ល្បី​របស់​អង់គ្លេស​បាន​សរសេរ​ទៀត​ថា នាង​មាន​សម្រស់​ស្រស់​ស្អាត និង​មាន​ស្បែក​រលោង​ខ្លាំង និង​គ្មាន​ស្នាម​ជ្រួញ។

តាម​រូប​ភាព​ដែល​បង្ហាញ​តាម​បណ្ដាញ​សង្គម ឃើញ​ថា​នាង​ពិតជា​ក្មេង​ជាង​វ័យ​ខ្លាំង​មែន​ទែន បើ​ទោះ​ជា​ស្ថិត​នៅ​ក្នុង​សម្លៀកបំពាក់​បែប​ណា​ក៏​ដោយ មិន​ថា​អាវ​យឺត​ខោ​ខោវប៊យ​ធម្មតា ឬ​រ៉ូប​រាត្រីសមោសរ​ទេ គឺ​ស្រស់​ស្អាត​ទាំង​អស់ មិន​ខុស​ពី​ពេល​ល្បី​ឈ្មោះ​ដំបូង​ៗ​ឡើយ៕

Zhao Min ពេលសម្ដែងរឿង "The Heaven Sword and Dragon Saber”
Zhao Min បច្ចុប្បន្ន

ចុចអាន៖មាន​រហស្សនាម​ជា​រាជិនី​​ព្រំ​ក្រហម​មែន​ពិត តែ​ពេល​ខ្លះ Fan Bingbing ក៏​ស្លៀកពាក់​មើល​អត់​យល់​ដូច​គ្នា

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ទ្រី រ៉ាវី