មាន​រហស្សនាម​ជា​រាជិនី​​ព្រំ​ក្រហម​មែន​ពិត តែ​ពេល​ខ្លះ Fan Bingbing ក៏​ស្លៀកពាក់​មើល​អត់​យល់​ដូច​គ្នា

  • 2018-10-22 03:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កំពូល​តារា​ផ្នែក​ស្លៀកពាក់​ស្អាត​លើ​កម្រាល​ព្រំ​ក្រហម​ក៏​ដោយ ក៏​មាន​ឱកាស​មួយ​ចំនួន ធ្វើ​ឲ្យ​គេ​ឆ្ងល់​ថា​មិន​ដឹង​កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing កំពុង​តែ​ស្លៀកអ្វី​ឲ្យ​ប្រាកដ​ដូច​គ្នា។

រាល់​ពេល​បង្ហាញ​ខ្លួន​នៅ​រាល់​កម្មវិធី តារា​សម្ដែង​ស្រី​លំដាប់ A ចិន​ Fan Bingbing តែង​បោះទុន​លើ​សំលៀកបំពាក់​ពី​រាប់​ពាន់ ដល់​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​មាន​រូប​សម្រស់​ស្អាត​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ រាល់​ឈុត​ដែល​តួ​រឿង “ព្រះនាងយេយេ” ស្លៀក​លើ​កម្រាល​ព្រំ​ក្រហម​តែង​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក​នៅ​លើ​អ៊ឺនធឺណិត។

យ៉ាងណាក្ដី គេ​ថា “ដំរី​ជើង​បួន​គង់​មាន​ភ្លាត់” ពិត​ជា​មិន​ខុស​ឡើយ ត្បិត​ទោះ​ស្អាត​នៅ​គ្រប់​កម្មវិធី​ក៏​ដោយ តែ​ស្រី​ស្អាត​វ័យ​៣៩​ឆ្នាំ​ក៏​នៅ​តែ​មាន​ស្ដាយ​ស្លៀកពាក់​ធ្វើ​ឲ្យ​ទស្សនិកជន​មើល​មិន​យល់​ដូច​គ្នា នៅ​កម្មវិធី​មួយ​ចំនួន។ ជាក់ស្ដែង នៅ​ក្នុង​កម្មវិធី​មួយ​ដែល​មាន​វត្តមាន​របស់​កំពូល​តារា​ចម្រៀង Celine Dion គូ​ដណ្ដឹង​របស់ Li Chen បាន​ស្លៀក​រ៉ូប​មួយ​ដែល​ត្រូវ​គេ​វាយ​តម្លៃ​ថា​គ្មាន​ខុស​ពី​រ៉ូប​ដេក​សូម្បី​បន្តិច។ ខាង​ក្រោម​នេះ​គឺ​ជា​ឈុត​មិន​ស្អាត​របស់​រាជិនី​សម្រស់​មួយ​ចំនួន៕

ប្រភព៖ saostar ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម