តិចនិកជ្រើស​ម្សៅ​ផាត់ ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែកមុខ

  • 2018-10-16 04:20:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ជ្រើស​ម្សៅ​ផាត់​ទៅ​តាម​ប្រភេទ​ស្បែក​​គឺ​សំខាន់​ណាស់​ចំពោះ​មនុស្ស​ស្រី​ ព្រោះ​បើ​អ្នក​ជ្រើស​រើស​មិន​ត្រូវ​នោះ​ស្បែក​អ្នក​អាច​មាន​បញ្ហា​បាន។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ជ្រើស​រើស​ម្សៅ​ផាត់​ទៅ​តាម​ប្រភេទ​ស្បែក​នីមួយ​ៗ​ដែល​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែនទែន ៖

១. ស្បែក​ប្រភេទ​ខ្លាញ់

ប្រភេទ​ម្សៅ​ដែល​មាន​សារ​ធាតុ​​ទប់​ស្កាត់​ខ្លាញ់​គឺ​ល្អឥតខ្ចោះ​សម្រាប់ស្បែកដែលមានជាតិខ្លាញ់​ ព្រោះ​វាអាច​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​នៅ​លើ​ស្បែក​បាន​មួយ​កម្រិត​ដែល​មិន​ធ្វើ​ឲ្យ​មុខ​របស់​អ្នក​មើល​ទៅ​សុទ្ធ​តែ​ខ្លាញ់។ អ្នក​ត្រូវ​ចៀសវាងម្សៅ​ផាត់​ដែល​ភ្លឺ​និងភាពឆើតឆាយ​ព្រោះ​នៅពេលដែល​អ្នក​ផាត់​ម្សៅ​ប្រភេទ​នេះ​វាអាចធ្វើឱ្យស្បែករបស់អ្នកមើលទៅ​ឃើញ​ខ្លាញ់​កាន់តែច្បាស់។

២. ស្បែក​ស្ងួត

កុំ​រើស​យក​ប្រភេទ​ម្សៅ​ផាត់​ណា​ដែល​ស្ងួត​​ ឬ​ជា​ប្រភេទ​ហុយ​អី​ព្រោះ​វា​ឲ្យស្បែករបស់អ្នកស្ងួត​លើស​ដើម។

អ្នក​គួរ​តែ​ជ្រើស​ម្សៅ​ណា​ដែល​មាន​ជាតិ​សំណើម និង​សារធាតុ​ចិញ្ចឹម​សម្រាប់​រក្សា​ស្បែក​មុខ​អ្នក​មិន​ឲ្យ​ប្រះ ឬ​របក។

៣. ស្បែក​ដែល​ងាយមានប្រតិកម្ម

រកមើលម្សៅដែលមាន​ជាតិ​លើរ៉ែ​ជម្រើសមួយទៀតគឺត្រូវរកមើលម្សៅដែលមិនមាន​ជាតិ​កាបូន។ ស្បែក​ដែល​ងាយ​ប្រតិកម្ម​គឺ​ត្រូវ​គិតគូរ​ឲ្យ​មែន​ទែន​ព្រោះ​អ្នក​អាច​រោល ក្រហម បាន​ក្រោយ​ការ​រើស​យក​ម្សៅ​ខុស។

​ មិនថាប្រភេទស្បែករបស់អ្នកមានជាតិខ្លាញ់ ឬស្ងួតទេសូមពិចារណា​ឲ្យ​បាន​ល្អ​មុន​សម្រេច​ចិត្ត​ប្រើ​គ្រឿង​សម្អាង​អ្វី​មួយ​ ព្រោះ​អាច​ឲ្យ​អាច​ស្ដាយ​ក្រោយ​បាន។

​​បើ​​មិត្ត​​ៗ​​​​នារី​​​​​​​ចង់​​ដឹង​​កាន់​​តែ​​​ច្បាស់​​​​​​​​ ពី​​​​របៀប​​​តុប​​តែង​​មុខ​​ ឬ​​​​ទាក់ទង​​​ជាមួយ​​នឹង​​កា​​រ​​​​​​ថែរក្សា​​សម្ផស្ស​ឲ្យ​​បាន​កាន់​​​ច្បាស់​​​ អាច​​​​​ចូល​​រួម​ ពិព័រណ៍ នារី​សម័យ​ថ្មី Ladies' Fair ដែល​នឹង​​​​ធ្វើ​ឡើង​នៅ ថ្ងៃទី២២-២៣​ ខែ​ធ្នូ ២០១៨ ខាង​មុខ​នេះ នៅ​កោះពេជ្រ ដោយ​មាន​លក់​សុទ្ធ​តែ​ផលិតផល​​សម្រាប់​ស្រីៗ​ក្នុង​តម្លៃ Discount រហូត​ដល់ ៨០% ឯណោះ។

ចុចអាន៖ទម្លាប់អាក្រក់ៗដែលនាំឲ្យកើតមុនខូចស្បែកមុខអស់

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម