ចាក់​ដោត! រូប​ភាព​១២​សន្លឹក​​បង្ហាញ​កំពូល​មិត្ត​ស្រី​ដែល​ប្រុស​ៗ​ស្រឡាញ់​ស្ទើរ​លេប

  • 2018-11-03 08:30:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ហេតុផល​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​ស្រឡាញ់​មនុស្ស​ម្នាក់ អាច​ដោយ​សារ​គេ​ជា​មនុស្ស​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត ដោយ​សារ​គេ​ជា​មនុស្ស​សំខាន់​សម្រាប់​យើង ដោយ​សារ​គេ​ប្លែក​ពី​អ្នក​ដទៃ ដោយ​សារ​គេ​កំប្លែង និង​ហេតុផល​ដែល​មិន​អាច​ពន្យល់​បាន​ជា​ច្រើន​ទៀត។ ថា​តើ​មូលហេតុ​ដែល​មិន​អាច​ពន្យល់​បាន​នោះ​គឺ​បែប​ណា​នោះ សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម​នេះ​អ្នក​នឹង​បាន​យល់​កាន់​តែ​ច្បាស់៖

ហេតុ​ផល​១២​យ៉ាង​ដែល​ខ្ញុំ​ស្រឡាញ់​មិត្ត​ស្រី​របស់​ខ្ញុំ

១. នាង​ជា​កំពូល​ចុងភៅ

២. ដើរ​ជាមួយ​នាង​ម្ដង​ណា​ក៏​សប្បាយ​ចិត្ត​ដែរ

៣. នាង​ពូកែ​រើស​រឿង​ត្រូវ​ចិត្ត​ខ្ញុំ​ណាស់

៤. នាង​ជា​មនុស្ស​មាន​សណ្ដាប់ធ្នាប់​ពេក​ក្រៃ

៥. នាង​មិន​សូវ​យក​អី​ជាប់​ខ្លួន​ច្រើន​ទេ​ពេល​ដើរ​លេង

៦. នាង​​អាច​ធ្វើ​ការ​នៅ​ទីភ្នាក់ងារ​ស៊ើបអង្កេត CIA បាន

៧. នាង​ចេះ​ថត​រូប​យ៉ាង​ស្ទាត់​ជំនាញ

៨. នាង​ញ៉ាំ​ល្មម​ៗ​មិន​ឲ្យ​ហួស​កម្រិត​ទេ

៩. នាង​មាន​ជំនាញ​ខ្លាំង​ខាង​ស្រមើស្រមៃ

១០. នាង​មិន​ដែល​ឲ្យ​ខ្ញុំ​រង់​ចាំ​ទេ

១១. នាង​មាន​សត្វ​ចិញ្ចឹម​ដ៏​គួរ​ឲ្យ​ស្រឡាញ់

១២. នាង​តែង​មាន​កាដូ​ល្អ​បំផុត​សម្រាប់​ខ្ញុំ

មាន​មូលហេតុ​ច្រើន​ទៀត​ណាស់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាញ់​នាង

ប្រភព៖ lingvistov ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម