អាថ៌កំបាំង​​​ ៧​​យ៉ាង​​អំពី​​បុរស​​ដែល​​ស្រីៗ​​ភាគ​​ច្រើន​​មិន​​ដែល​​ដឹង​​​

  • 2018-10-08 23:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រីៗ​​​មួយ​​ចំនួន​​ តែង​​តែ​​គិត​​ថា​​មនុស្ស​ប្រុស​គឺ​ជា​មាស​ទឹក​ដប់​។​ នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា​ ប្រុសៗ​គឺ​ជា​ភាគី​ដែល​មាន​ប្រៀប​ ទោះ​បី​ប្រឡូក​ប្រឡាក់​ជាមួយ​រឿង​អាស្រូវ​ស្នេហា​យ៉ាងណា​ក៏​មិន​មាន​បញ្ហា​ដូច​ស្រីៗ​ដែរ​។​ យ៉ាងណាមិញ​ ខាង​ក្រោម​នេះ​គឺ​ជា​ ៧​ ចំណុច​នៃ​ផលវិបាក​ដែល​មនុស្ស​ប្រុស​ជួប​ក្នុង​ទំនាក់ទំនង​ស្នេហា​ ដែល​ស្រីៗ​មិន​ដែល​ចាប់អារម្មណ៍​៖​

១. ប្រឈម​​ជាមួយ​​ការ​​បដិសេធ​ច្រើន​​​ជាង​​មនុស្ស​​ស្រី​​

មនុស្ស​ប្រុស​គឺ​ជា​ភាគី​ដែល​ត្រូវ​ចាប់​ផ្ដើម​មុន​គ្រប់​រឿង​ បញ្ចេញ​ចំណាប់​អារម្មណ៍​ សារភាព​ បបួល​ទៅ​ញ៉ាំ​អី​ មើល​គុន​ ឫ​ព្យាយាម​ទាក់ទង​។ រឿង​ទាំងអស់​នេះ​​ត្រូវ​ការ​ភាព​ក្លាហាន​ ទំនុក​ចិត្ត​ខ្លាំង​ ដើម្បី​ទទួល​បាន​ជោគជ័យ​។​ ទោះបី​ពួកគេ​មាន​ជម្រើស​ច្រើន​ តែ​ក៏​ប្រឈម​ជាមួយ​ការ​បដិសេធ​ និង​បំបាក់​ទឹកចិត្ត​ច្រើន​ដូចគ្នា​។​

២. ត្រូវ​ការ​ការ​អត់ធ្មត់​ដើម្បី​ទទួល​បាន​ទំនុក​ចិត្ត​

បើ​មនុស្ស​ស្រី​ចង់​បាន​ភាព​ផ្អែមល្ហែម​ នាង​មិន​ចាំបាច់​ប្រី​ពេល​យូរ​ទេ​ តែ​បើ​មនុស្ស​ប្រុស​វិញ​ ហ៊ាន​តែ​ធ្វើ​​អ្វី​តក់ក្រហល់​ មិន​មើល​មុខក្រោយ​ ប្រាកដ​ជា​ត្រូវ​បាន​ភាគី​នាងស្រី​រត់​ចោល​ជា​មិនខាន​។​

៣. សម្ពាធ​របស់​សង្គម​ដែល​តម្រូវ​ឲ្យ​ធ្វើ​ល្អ​ចំពោះ​ស្រីៗ​គ្រប់​ពេល​

មនុស្ស​ស្រី​វាយ​ ឫ​ជេរ​មនុស្ស​ប្រុស​មិន​មែន​ជា​រឿង​ធំ​ដុំ​ទេ​ តែ​បើ​មនុស្ស​ប្រុស​វិញ​ ទោះ​បី​តិចតួច​ក្តី​ ពួកគេ​នឹង​ក្លាយ​ជា​មនុស្ស​អាក្រក់​ ឃោរឃៅ​បំផុត​លើ​លោក​។​

៤. ប្រុសៗ​ត្រូវ​បាន​លើក​ទឹកចិត្ត​ឲ្យ​មាន​ភាព​ឯករាជ្យ​

មនុស្ស​ស្រី​ត្រូវ​ការ​ការ​ជួយ​ នាង​នឹង​សុំ​ភ្លាម​ដោយ​មិន​ខ្លាច​ការរិះគន់​អ្វី​ទាំងអស់​ តែ​សម្រាប់​មនុស្ស​ប្រុស​ ត្រូវ​តែ​រឹងមាំ​ ចេះ​ធ្វើ​អ្វី​ដោយ​ខ្លួនឯង​ទាំង​កម្លាំង​កាយ​ឫ​ប្រាជ្ញា​ បើ​ហ៊ាន​សុំ​ជំនួយ​ប្រាកដ​ជា​ត្រូវ​បាន​ស្រីៗ​ពេបជ្រាយ​ថា​ ជា​មនុស្ស​ប្រុស​ដែល​អន់​ គ្មាន​សមត្ថភាព​មិន​ខាន​។​

៥. ប្រុសៗ​មិន​សូវ​ពូកែ​មើល​ចិត្ត​មនុស្ស​

ស្រីៗ​ឆាប់​ដឹង​ពី​អារម្មណ៍​មនុស្ស​ជុំវិញ​ខ្លួន​ណាស់​ តែ​ប្រុសៗ​វិញ​ផ្ទុយ​ស្រឡះ​បើសិន​អ្នក​ខឹង​គាត់​ រឿង​អ្វី​មួយ​ហើយ​លាក់​ទុក​ក្នុង​ចិត្ត​ នោះ​គាត់​នឹង​មិន​ដឹង​ជា​រៀង​រហូត​។​ មួយ​វិញ​ទៀត​មនុស្ស​ស្រី​ឆាប់​យល់​ស្ថានការណ៍​ និង​ចូល​ចុះ​ចំណោម​មនុស្ស​ជាង​ប្រុសៗ​។​

៦. ទស្សនៈ​មនុស្ស​ប្រុស​ “​ទាក់ទាញ​ចំណាប់​អារម្មណ៍​ ស្រីៗ​គ្រាន់​តែ​ប្រើ​សម្រស់​គឺ​បាន​ហើយ​”

ផ្ទុយ​ទៅ​វិញ​ បើ​ប្រុសៗ​ចង់​ទាក់ទាញ​ចំណាប់​អារម្មណ៍​ស្រីៗ​វិញ​ ពួកគេ​ត្រូវការ​ចំណុច​ជា​ច្រើន​ ដើម្បី​ឲ្យ​គេ​ទទួល​យក​។​ សម្រាប់​មនុស្ស​ស្រី​ គ្រាប់​តែ​ស្លៀក​រ៉ូប​រាត្រី​ស្រមោល​ស​ តែង​ខ្លួន​ស្រស់​ស្អាត​ ដើរ​ចូល​​ពិធី​ជប់លៀង​មនុស្សម្នា​នឹង​ចោល​ភ្នែក​មក​រក​នាង​ភ្លាម​។​

៧. ប្រុសៗ​ត្រូវ​បាន​បង្រៀន​អំពី​តម្រូវការ​មនុស្ស​ស្រី​

តាំង​ពី​តូច​មក​ កូន​ប្រុស​ត្រូវ​បាន​ទូន្មាន​ឲ្យ​ស្គាល់​ពី​តម្រូវ​ការ​ស្រីៗ​ នឹង​ត្រូវ​ផ្ដល់​អ្វី​គ្រប់​យ៉ាង​ដែល​មនុស្ស​​ស្រី​ចង់​បាន​ មុន​ខ្លួន​ឯង​។​ នារី​ត្រូវ​បាន​ចាត់​ទុក​ជា​ភាគី​ទន់ខ្សោយ​ ដែល​ត្រូវ​ទទួល​ការ​ការពារ​​និង​ថ្នាក់ថ្នម​ពី​បុរស​។​

ការ​យក​ប្រៀប​លើ​គ្នា​ មិនមែន​ជា​រឿង​ត្រឹមត្រូវ​ទេ​នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​ ដូច្នេះ​បន្ទាប់​ពី​ដឹង​អំពី​ផល​លំបាក​របស់​មនុស្ស​ប្រុស​ ស្រីៗ​ក៏​នឹង​​ត្រូវ​យោគយល់​ ព្រម​បន្ធូរបន្ថយ​ដើម្បី​រក្សា​​សម្ពន្ធភាព​ស្នេហា​ឲ្យ​រឹត​តែ​រឹងមាំ​ និង​ផ្អែមល្ហែម​ថែម​ទៀត​ ៕

ចុចអាន៖បើ​អ្នក​សំណាង​ជួប​មនុស្ស​ប្រុស​បែប​នេះ​ហើយ កុំ​ឲ្យ​គេ​របូត​ពី​ដៃ​អី

ប្រែ​សម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម