ក្នុង​ជីវិត​មនុស្ស​ស្រី​មាន​សុភមង្គល​បំផុត គឺ​ពេល​ដែល​ស្រឡាញ់​មនុស្ស​ប្រុស​ត្រូវ​ម្នាក់

  • 2018-10-02 08:02:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រឡាញ់​មនុស្ស​ប្រុស​ត្រូវ​ម្នាក់ មនុស្ស​ស្រី​នឹង​មិន​បាច់​ហត់​ចិត្ត​ច្រើន​នោះ​ទេ ហើយ​ទឹក​ភ្នែក​វិញ​កាន់​តែ​គ្មាន​ពេល​នឹង​ស្រក់​ទៅ​ទៀត។

ស្រឡាញ់​មនុស្ស​ប្រុស​ល្អ​ម្នាក់ វា​គឺ​ជា​សំណាង​ល្អ​បំផុត​ហើយ​សម្រាប់​មនុស្ស​ស្រី ព្រោះ​នាង​នឹង​ក្លាយ​ខ្លួន​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ត្រូវ​មនុស្ស​ស្រី​ដទៃ​ទៀត​ច្រណែន។

រូបតំណាង

ពេល​ស្រឡាញ់​ចំ​មនុស្ស​ប្រុស​ដែល​ស្រឡាញ់​អ្នក​ដូច​គ្នា អ្នក​នឹង​យល់​ថា​ពិភព​លោក​នេះ​ស្រស់​ស្អាត ជា​ពិសេស​ពេល​បាន​ឃើញ​មុខ​គេ ឃើញ​ស្នាម​ញញឹម​គេ។

ពេល​អ្នក​រក​ឃើញ​មនុស្ស​ប្រុស​ក្នុង​ក្ដី​សុបិន អ្នក​នឹង​លែង​មើល​ឃើញ​មនុស្ស​ប្រុស​ផ្សេង​ក្នុង​កែវ​ភ្នែក​ទៀត​ហើយ​ព្រោះ​គឺ​មាន​តែ​គេ ដែល​ស្អាត ដែល​ល្អ​បំផុត។

អារម្មណ៍​ល្អ​ទាំង​នេះ​នេះ​បាន​ចូល​មក​ក្នុង​ជីវិត​អ្នក បន្ទាប់​ពី​អ្នក​បាន​ជួប​មនុស្ស​ប្រុស​ម្នាក់​នោះ ហើយ​អ្នក​នឹង​មាន​អារម្មណ៍​ថា គ្មាន​អ្វី​ល្អ​ជាង​រក​ឃើញ​មនុស្ស​ប្រុស​ល្អ​ម្នាក់​នោះ​ទេ។

ប្រហែល​មនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​បរាជ័យ​លើ​ស្នេហា គឺ​លែង​ជឿជាក់​លើ​ស្នេហា ហើយ​រឹត​តែ​មិន​ចង់​បើក​ឱកាស​ឲ្យ​ខ្លួន​​ឯង​ទទួល​អ្នក​ណា។ គេ​គិត​ថា​មនុស្ស​ប្រុស​ភាគ​ច្រើន​គឺ​សឹង​តែ​ដូច​គ្នា​ទៅ​ហើយ ហើយ​អារម្មណ៍​នោះ​នឹង​ដិតដាម​មិន​ឲ្យ​នាង​សាក​ល្បង​ស្នេហា​ថ្មី​ទៀត។

តែ​ការ​ពិត​គ្រប់​គ្នា​សុទ្ធ​តែ​ត្រូវ​ជួប​រឿង​បែប​នោះ តែ​នៅ​មួយ​អ្នក​នឹង​ជួប​មនុស្ស​ពិត​ប្រាកដ​មួយ​ ហើយ​នោះ​គឺ​ជា​មនុស្ស​ចុង​ក្រោយ​ដែល​រួម​ដំណើរ​ជាមួយ​អ្នក​រហូត​អស់​ជីវិត។

រូបតំណាង

ស្នេហា​មិន​សម​បំណង​គ្រាន់​តែ​ជា​តេស្ត​មួយ​ក្នុង​ជីវិត​អ្នក​ប៉ុណ្ណោះ ពេល​ខ្លះ​បើ​គ្មាន​ស្នេហា​បែប​ក្មេងៗ​ទាំង​នោះ​អ្នក​ក៏​មិន​អាច​មាន​ឱកាស​ជួប​មនុស្ស​ច្បាស់លាស់​នឹង​អ្នក​ដែរ។ បែប​នេះ​ហើយ​អ្នក​កុំ​គិត​ថា​ជីវិត​ស្នេហា​អ្នក​អស់​សង្ឃឹម​ត្រឹម​ហ្នឹង ព្រោះ​នៅ​មាន​មនុស្ស​ម្នាក់​កំពុង​រង់ចាំ​អ្នក៕

ចុចអាន៖បើ​រាល់​ថ្ងៃ​មាន​ចំណុច​នេះ​ គឺ​អ្នកកំពុង​ស្រឡាញ់​គេ​ខ្លាំង​ជាង​ខ្លួន​ឯង​ហើយ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម