ផ្ញើ​ជូន​មនុស្ស​ប្រុស​ដែល​អស់​អារម្មណ៍ ហើយ​ចង់​ដើរ​ចេញ​ពី​មនុស្ស​ស្រី​ម្នាក់​ដែល​អ្នក​ធ្លាប់​ស្រឡាញ់

  • 2018-09-27 07:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជូន​មនុស្ស​ប្រុស​ដែល​ឈប់​ស្រឡាញ់​នាង

នៅ​ពេល​អ្នក​ឈប់​ស្រឡាញ់​នាង នាង​នឹង​មាន​អារម្មណ៍​ដឹង​ពី​វា។ អ្នក​ប្រហែល​គិត​ថា​នាង​មិន​ដឹង​នោះ​ទេ តែ​ការ​ពិត​នាង​ដឹង​គ្រប់​យ៉ាង។ អ្នក​ប្រហែល​ឆ្ងល់​ថា​ហេតុ​អី​បាន​នាង​ដឹង? តើ​នាង​ដឹង​ដោយ​របៀប​ណា?

តើ​នាង​សម្គាល់​អ្នក​បែប​នេះ​តាំង​ពី​ពេល​ណា? តើ​នាង​ដឹង​ថា​អ្នក​អស់​អារម្មណ៍​យ៉ាង​ម៉េច​បើ​អ្នក​មិន​ដែល​និយាយ​ថា​អ្នក​អស់​អារម្មណ៍​ជាមួយ​នាង​ផង។

រូបតំណាង

អ្នក​ប្រហែល​មិន​ដឹង​ទេ​ថា​នាង​ដឹង​នៅ​ពេល​ដែល​អ្នក​លែង​មាន​អារម្មណ៍​រំភើប​នោះ​ពេល​អ្នក​នៅ​ក្បែរ​នាង។ នាង​មាន​អារម្មណ៍​ដឹង​ថា​អ្នក​លែង​ស្រឡាញ់​នាង​ដូច​ពី​មុន។ ត្រូវ​ហើយ គ្រប់​គ្នា​តែង​មាន​ពេល​មួយ​ដែល​មិន​ចង់​និយាយ​អី​ទាំង​អស់​ជាមួយ​អ្នក​ណា ប៉ុន្តែ​នោះ​មិន​មែន​ជា​រឿង​មួយ​ពេល​នោះ​ទេ ដែល​អ្នក​មិន​អាច​បង្ហាញ​ក្ដី​ស្រឡាញ់​ទៅ​ឲ្យ​នាង​រាល់​ថ្ងៃ​បាន។ ផ្ទុយ​ទៅ​វិញ​អ្នក​ចាប់​ផ្ដើម​លែង​ទទួល​បាន​អ្វី​ដែល​នាង​ចង់​ផ្ដល់​ទៅ​ឲ្យ​អ្នក​ទៀត​ដោយ​អ្នក​លែង​ខ្វាយខ្វល់​ពី​នាង​គ្រប់​យ៉ាង។

អ្នក​លែង​ចូលចិត្ត​នូវ​សំឡេង​សើច​របស់​នាង អ្នក​មើល​នាង​ក៏​លែង​ឃើញ​ស្អាត​ដូច​មុន អ្នក​ក៏​ចាប់​ផ្ដើម​ធុញ​ទ្រាន់​នូវ​ចរិត​របស់​នាង ទោះ​បី​អ្នក​ធ្លាប់​ស្រឡាញ់​ពី​មុន​ក៏ដោយ។

ជំនួស​មក​វិញ អ្នក​ផ្ដោត​លើ​​កំហុស​របស់​នាង ការ​ច្រឡោត​ខឹង​របស់​នាង សម្ដី​គំរោះគំរើយ​របស់​នាង នាង​កាយវិការ​មិន​ល្អ​របស់​នាង នេះ​គឺ​មក​ពី​អ្នក​មើល​ឃើញ​នាង​តែ​ភាព​អាក្រក់​ប៉ុណ្ណោះ។ ពេល​ដែល​នាង​ស្អាត នាង​ល្អ​អ្នក​បែរ​ជា​មើល​មិន​ឃើញ ទទួល​មិន​បាន ហើយ​កំហុស​តិចតួច​របស់​នាង​ក៏​ខ្លាច​ជា​ចំណុច​ដែល​អ្នក​យក​មក​ដាក់​មុខ។

ពេល​ខ្លះ​អ្នក​ចង់​រុញ​នាង​ចេញ​ពី​ជីវិត​អ្នក​ណាស់​មែន​ទេ? អ្នក​ចង់​ដើរចេញ​ពី​នាង​ណាស់​ត្រូវ​អត់? អ្វី​ដែល​អ្នក​គិត​ពេល​នេះ​គឺ​នាង​មិន​មែន​ជា​មនុស្ស​ដែល​អ្នក​ត្រូវ​ជ្រើសរើស​ដើរ​ផ្លូវ​ជាមួយ​គ្នា​ទៀត​ទេ។

ប៉ុន្តែ​សម្រាប់​នាង​វិញ គឺ​ដូច​គេ​យក​កាំបិត​មក​ចិញ្ច្រាំ​ចិត្ត​នាង​ឲ្យ​ខ្ទេចខ្ទី​គ្មាន​សល់។ នាង​នៅ​តែ​ចង់​ក្លាយ​ជា​មនុស្ស​ដែល​អ្នក​ជ្រើស​កាន់​ដៃ​ជាមួយ​គ្នា ហើយ​នៅ​តែ​ប្រឹង​កុហក​ខ្លួន​ឯង​ថា​អ្នក​នឹង​ត្រឡប់​ដូច​ពី​មុន​វិញ ទាំង​ការ​ពិត​អ្នក​បាន​លែង​ដៃ​នាង​ទៅ​ហើយ។

រូបតំណាង

មួយ​រយៈ​ធំ​ដែល​អ្នក​បាន​សម្ដែង​នូវ​ភាព​ព្រងើយ​កន្តើយ លែង​មាន​នាង​ក្នុង​ចិត្ត​ទៀត​មក ប្រហែល​នាង​យល់​ ហើយ​ក៏​ព្យាយាម​កាត់​ចិត្ត​ពី​អ្នក ព្រោះ​នាង​មិន​ចង់​បង្ខំ​អ្នក​ឲ្យ​នៅ​ជាមួយ​នាង​ទៀត​នោះ​ទេ។ នាង​ដឹង​ថា​អ្នក​មិន​អាច​ស្រឡាញ់​នាង​ម្ដង​ទៀត​ឡើយ ដូច្នេះ​អ្នក​អាច​ទៅ​បាន​ហើយ តែ​កុំ​ត្រឡប់​មក​វិញ​អី៕​

ចុចអាន៖បាប​កម្ម​មាន​ពិត​មែន សម្រាប់មនុស្ស​ប្រុស​ដែល​ធ្លាប់​ធ្វើ​បាប​ចិត្ត​នារីៗ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម