បាប​កម្ម​មាន​ពិត​មែន សម្រាប់មនុស្ស​ប្រុស​ដែល​ធ្លាប់​ធ្វើ​បាប​ចិត្ត​នារីៗ

  • 2017-08-18 04:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជូន​ចំពោះ​មនុស្ស​ប្រុស​ដែល​ចូល​ចិត្ត​យក​មនុស្ស​ស្រី​មក​លេង​សើច។ ជឿ​អត់​ថា​បាប​កម្ម​មាន​មែន? ហើយ​វា​ក៏​មិន​ចាំ​ជាតិ​ក្រោយ​ដែរ មិន​យូរ​ទេ​អ្នក​នឹង​ទទួល​បាប​នោះ​ដោយ​ខ្លួន​ឯង។ ខ្ញុំ​មាន​មិត្តភក្តិ​ប្រុស​ម្នាក់ អាច​និយាយ​ថា​គេ​សង្ហារ ម្យ៉ាង​ទៀត​អ្វី​ដែល​ពិសេស​គឺ​គេ​មាន​ចរិត​ព្រាន​តែ​ម្ដង មនុស្ស​ស្រី​មិន​តិច​នោះ​ទេ​ដែល​តែងតែ​លង់​ស្រឡាញ់​គេ។ បើ​គេ​ចូលចិត្ត​គេ​ក៏​ទាក់ទង​ជាមួយ​មនុស្ស​ស្រី​នោះ ប៉ុន្តែ​អ្វី​ដែល​មិន​អាច​កែ​ប្រែ​បាន​គឺ​គេ​មិន​ដែល​ស្រឡាញ់​ស្រី​ណា​បាន​យូរ​នោះ​ទេ យ៉ាង​ច្រើន​ត្រឹម​ ៣ ខែ គេ​ក៏​ដើរចេញ។

រូបតំណាង

អ្វី​ដែល​ខ្ញុំ​ខ្លោច​ចិត្ត​ជាង​គេ​នោះ គឺ​មនុស្ស​ស្រី​ទាំង​នោះ​សុទ្ធ​តែ​គ្មាន​ខុស​អី ហើយ​ត្រូវ​មក​ឈឺចាប់​ដោយ​សារ​គេ។ ខ្ញុំ​ចាំ​បាន​ថា​ពេល​មួយ​គេ​បាន​ទាក់ទង​ចំ​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ នាង​ពិត​ជា​ស្រឡាញ់​គេ​ខ្លាំង​ណាស់ រហូត​អាច​និយាយ​បាន​ថា​ភ្លេច​ស្រឡាញ់​ខ្លួន​ឯង។ កំឡុង​ពេល​ទាក់ទង​គ្នា ភាគ​តិច​ណាស់​ដែល​ខ្ញុំ​ឃើញ​នាង​សប្បាយ​ចិត្ត សឹង​តែ​រាល់​អាទិត្យ​នាង​តែងតែ​មក​ផ្អែក​ស្មា​ខ្ញុំ​ហើយ​ស្រក់​ទឹក​ភ្នែក។

នាង​និយាយ​ថា​«ហត់​ណាស់ តើហេតុអី​បាន​ជា​គេ​ធ្វើ​បែប​នេះ ខ្ញុំ​មិន​យល់​សោះ​ សុខ​ៗ​ក៏​លែង​និយាយ​ លែង​តប​អី​ទាំង​អស់ ហេតុផល​មួយ​ក៏​គ្មាន រួច​ចេញ​ទាំង​បែប​នេះ។» ខ្ញុំ​ពិត​ជា​អាណិត​នាង​ណាស់ ហេតុអី​គេ​យក​មនុស្ស​ស្រី​ដ៏​ស្លូត​បូត​ម្នាក់​មក​ធ្វើ​បាប​ផ្លូវ​ចិត្ត​យ៉ាង​នេះ។ ជាង ១ ឆ្នាំ​ខ្ញុំ​តែង​តែ​នៅ​ជួយ​ជា​យោបល់​ពេល​នាង​ឈឺចាប់ ហើយជាង​មួយ​ឆ្នាំ​នេះ​នាង​នៅ​តែ​ស្រឡាញ់​គេ។

ប្រហែល​ ៣ ឆ្នាំ​ក្រោយ​មក​ប្រុស​ម្នាក់​នោះ​ក៏​ជាប់​ទាក់ទង​​ស្រឡាញ់​ជាមួយ​មនុស្ស​ស្រី​ម្នាក់​ទៀត តែ​ម្ដង​នេះ​ គឺ​គេ​ជា​អ្នក​យំ​មិន​មែន​ម្នាក់​ស្រី​នោះ​ទេ។ នេះ​មែន​ទេ​​ហៅ​ថាជា​បាប​កម្ម​ ដែល​គេ​ធ្លាប់​ធ្វើ​បាបចិត្ត​មនុស្ស​ស្រី​ជា​ច្រើន​ពី​មុន​មក​នោះ? គេ​ត្រូវ​មា្នក់​ស្រី​នោះ ទុក​ចោល មិន​​ខ្វាយខ្វល់ លួចក្បត់ ធ្វើ​បាប​ចិត្ត​ ហើយ​ធ្វើ​ឲ្យ​យំ​ម្ដង​ហើយ​ម្ដង​ទៀត។ មនុស្ស​គេ​ធ្លាប់​តែ​អស្ចារ្យ​បែរ​ជា​ធ្លាក់​ខ្លួន​​តាម​ទ្រ តាម​យំ​អង្វរ​ម្នាក់​ស្រី​នោះ​ដូច​ឆ្កែ​រត់​តាម​ម្ចាស់ទៅ​វិញ​ ចុង​ក្រោយ​ម្នាក់​ស្រី​នោះ​ក៏​បែក​ពី​គេ​ទៅ​យក​អ្នក​ផ្សេង​ទៀត។ ខ្ញុំ​ក៏​ចាប់​ផ្ដើម​ឃើញ​គេ​ទន់​ខ្សោយ អស់​តម្លៃ ហើយ​ក៏​គិត​ថា​គេ​ពិុត​ជាសម​​ទទួល​​បាន​បាប​កម្ម​នេះខ្លាំង​ណាស់ គេ​នឹង​យល់​ថា​អារម្មណ៍​ធ្លាប់​ផ្ដល់​ឲ្យ​មនុស្ស​ស្រី​ស្រឡាញ់​គេ​ពី​មុន វា​មាន​រសជាតិ​យ៉ាង​ណា។

ត្រូវ​ចាំ​ថា​បាបកម្ម​ពិត​ជា​មាន​មែន អ្នក​ធ្វើ​អ្វី អ្នក​នឹង​ទទួល​បាន​នោះ ហើយ​មិន​ចាំ​បាច់​ជាតិ​ក្រោយ​នោះ​ទេ គឺ​ជាតិ​ហ្នឹង​តែ​ម្ដង៕

ចុចអាន៖ហេតុផល ៦ យ៉ាង​​បង្ហាញ​ថា ស្រី​ៗមានសង្សារ​រូបសង្ហា មិន​ប្រាកដ​ថា​មាន​សំណាង​

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម