មនុស្ស​​​​​ប្រុស​​​​​ខ្លះ​មិន​​​​សូវ​​​​​​ចេះ​​និយាយ​​​ពាក្យ​​ថា​​​​ "ស្រឡាញ់" តែ​​​ចូល​​ចិត្ត​​បង្ហាញ​តាម​កាយវិការ

  • 2018-09-19 10:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​​ស្រី​​​​​មួយ​​ចំនួន បើ​​មិន​បាន​​​​​ឮ​ពាក្យ​ថា "​​ស្រលាញ់​" ​​​​ចេញ​​ពី​មាត់​​ដៃ​គូ​​របស់​​ខ្លួន​ទេ តែង​មាន​គំនិត​​​​​​ វិជ្ជមាន​ឬ​​​អន់​​ចិត្ត​​​ខ្លះៗ​​ ដោយ​គ្មាន​​ការ​​​​គិត​​គូ​​ឲ្យ​​បាន​ស៊ី​ជម្រៅ​​បន្តិច។ អ្នក​​ត្រូវ​​យល់​ថា ​ទោះ​មនុស្ស​​ប្រុស​​​​​​មិន​​​សូវ​​ចេះ​​​និយាយ​​​​ពាក្យ​​​ បង​ស្រលាញ់​​​អូន ក៏​ដោយ មិន​មែន​​មាន​ន័យ​​​ថា គាត់​​គ្មាន​​​​ចិត្ត​​​លើ​អ្នក​​ដូច​មុន​​​ទេ​ គ្រាន់​​​តែ​​​​​គាត់​ចូល​ចិត្ត​​បង្ហាញ​​តាម​​រយៈ​​កាយវិការ​​ច្រើន​​ជាង​​ពាក្យ​​សម្តី។

  • គាត់​​​​តែង​​​​​តែ​ផ្ញើ​សារ​​ផ្អែមល្ហែម​​មក​កាន់​​អ្នក​​ជា​​ប្រចាំ រំលឹក​​​ថា​គាត់​ពិត​ជា​​នឹក​អ្នក។ នេះ​​បញ្ជាក់​ថា គាត់​​មិន​ដែល​​​ភ្លេច​គិត​​ដល់​អ្នក​​ទេ ទោះ​ជា​​រវល់​​យ៉ាង​ណា​ក៏​ដោយ។​

  • គាត់​​​ជួយ​​អ្នក​​គ្រប់​​រឿង​ទាំង​​អស់​​ឲ្យ​តែ​ពេល​​ដែល​​​​ត្រូវ​ការ ហើយ​​តែង​​បារម្ភ​​ពី​អ្នក​គ្រប់​ពេល​​​វេលា។

  • គាត់​​ស្រលាញ់​អ្នក​ពិត​ គិត​ថា​​អ្នក​​សំខាន់ ទើប​​​ចង់​ចំណាយ​​​ពេល​​​ច្រើន​​នៅ​ជាមួយ​អ្នក។

  • ​​​​​​គាត់​​​​ផ្តល់​​តម្លៃ ចាត់​​ទុក​អ្នក​ជា​មនុស្ស​​សំខាន់​ជាង​​​មិត្តភ័ក្តិ ការងារ ​សូម្បី​តែ​​​រូប​គាត់​ផ្ទាល់ ​សំខាន់​​គ្មាន​នរណា​​អាច​​មក​ជំនួស​បាន។

  • គាត់​​​បង្កើត​​ស្នាម​ញញឹម ភាព​សប្បាយ​​​រីករាយ​​ដល់​​អ្នក មិន​​ចាំ​​​​បាច់​តែ​​ថ្ងៃ​​​ខួប​កំណើត​ឬ​​ថ្ងៃ​ពិសេស​ណា​មួយ​នោះ​ទេ។

  • គាត់​​មិន​​ស្ទាក់ស្ទើរ​​ក្នុង​​ការ​​ផ្លាស់​​​​ប្តូរ​ទម្លាប់​អាក្រក់​ចេញ ព្រោះ​​មិន​​ចង់​​ឲ្យ​អ្នក​​​នៅ​សាំ​​ចិត្ត​​រអ៊ូ​​រទាំ​​ដដែលៗ។

  • គាត់​មិន​​​សូវ​​ចេះ​​និយាយ​​​ច្រើន​មែន ប៉ុន្តែ​​​តែង​​ថើប​អ្នក​​ដោយ​​មិន​ជិន​ណាយ។

  • គាត់​ចូល​​ចិត្ត​​កាន់​​ដៃអ្នក​​ពេល​​ដើរ​​ចេញ​​ទៅ​​ខាង​​ក្រៅ​​ម្តងៗ ​ហើយ​​​មិន​​ខ្លាច​​​​ក្នុង​ការ​បង្ហាញ​​ភាព​​​ផ្អែម​ល្ហែម​​នៅ​​ទី​សាធារណៈ​។

  • ​​គាត់​​​​ចូល​ចិត្ត​​​ញ៉ោះ​​លេង​​ឲ្យ​អ្នក​ខឹង ព្រោះ​​គាត់​គិត​ថា​​​​​​​មុខ​​អ្នក​​គួរ​ឲ្យ​ស្រលាញ់​​ នៅ​​ពេល​ដែល​ខឹង។

  • គាត់​​ចង​ចាំ​​​សម្តី​គ្រប់​ម៉ាត់​​​​ដែល​​អ្នក​និយាយ​​ ​យក​​ទុក​ក្នុង​​ចិត្ត​​មិន​​ងាយ​​ភ្លេច​​ឡើយ។

  • គាត់​​តែង​តែ​​ចង់​ដឹង​ថា ក្នុង​​ចិត្ត​អ្នក​​កំពុង​គិត​​រឿង​អ្វី។ គំនិត​​របស់​អ្នក​​ពិត​ជា​សំខាន់​ណាស់​​សម្រាប់​គាត់។ មុន​​ពេល​ធ្វើ​​អ្វី​មួយ​​ គាត់​​​នឹក​គិត​​ដល់​​​ចិត្ត​​​អ្នក​មុន​គេ។

  • គាត់​​តែង​តែ​​​គោរព​ ស្តាប់​​ហេតុ​ផល​គំនិត​​យោបល់​​​របស់​​អ្នក​ជានិច្ច។

  • គាត់​​​មិន​ដែល​និយាយ​​​​​អ្វី​​ដែល​អាច​ធ្វើ​ឲ្យ​ឈឺ​​ចាប់ ហើយ​​តែង​​​ពេញ​ចិត្ត​កោត​សរសើរ​នូវ​​រាល់​ទង្វើ​​របស់​អ្នក។

  • ​គាត់​​ចាត់​ទុក​​មនុស្ស​សំខាន់​​របស់​អ្នក ដូច​ជា​​គ្រួសារ​​និង​​មិត្តភ័ក្តិ​​ ក៏​ជា​​មនុស្ស​​​សំខាន់​​របស់​​គាត់​​ដូច​គ្នា។

  • ​​​គាត់​​​​​​រក្សា​​ពាក្យ​​សន្យា បើ​​សន្យា​​​គឺ​​​មិន​ដែល​​ភ្លេច​ ហើយ​​​អាច​​​​​ធ្វើ​​​​វា​ឲ្យ​បាន​ មិន​ថា​​​​រឿង​​​តូច​​​​ឬ​ធំ​ឡើយ។

  • គាត់​ព្រម​អភ័យទោស ពេល​អ្នក​​​មាន​​កំហុស​ ព្រោះ​​គាត់​​ដឹង​​ថា​​គ្មាន​​នរណា​​​ដែល​មិន​ធ្លាប់​​ខុស​​ទេ។

  • គាត់​​​មិន​​​​លេង​​ទូរសព្ទ​​​​ពេល​នៅ​ក្បែរ​អ្នក ព្រោះ​​គាត់​​បាន​​ឲ្យ​​តម្លៃ​​មនុស្ស​ដែល​ខ្លួន​​ស្រលាញ់​ច្រើន​ជាង​ទូរសព្ទ។

  • គាត់​​​​​​​​ក៏​ធ្លាប់​​ឈ្លោះ​​គ្នា​ជាមួយ​​អ្នក​ដែរ ប៉ុន្តែ​​គាត់​​​​សុខ​ចិត្ត​ចុះ​ចាញ់ ដើម្បី​​កុំ​ឲ្យ​​រឿង​រ៉ាង​​កាន់​តែ​ធំ ​និង​​ចង់​​រក្សា​​ស្នេហា​​​​ឲ្យ​​រឹង​មាំ​​ជា​និរន្ត​។

​ប្រសិន​​បើ​​អ្នក​​​សង្កេត​​​ឃើញ​ថា គាត់​​​បាន​បង្ហាញ​​សកម្មភាព​​ដូច​​​បាន​​រៀប​រាប់​​ខាង​លើ គ្មាន​អ្វី​​គួរ​​ឲ្យ​សង្ស័យ​ទៀតទេ ព្រោះ​​ទង្វើ​ទាំង​នោះ មាន​​ន័យ​​ធំធេង​ ជាង​​ពាក្យ "ស្រលាញ់​" ទៅ​​ទៀត៕

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម