មនុស្ស​ប្រុស​គ្រប់​រូប​ធ្វើ​រឿង​ទាំង ៥នេះ ប៉ុន្តែ​មិន​ព្រម​ទទួល​ស្គាល់​ការ​ពិត

  • 2018-09-09 14:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ភេទ​រឹងមាំ ដូចនេះ​ហើយ​មិន​អាច​រំជួលចិត្ត​នៅ​ចំពោះ​មុខ​មនុស្ស​ស្រី​ឡើយ។ តែ​បើ​មាន​មែន​ក៏​ពួកគេ​មិន​អាច​បង្ហាញ​ចេញ​មក​ដែរ ព្រោះ​ខ្លាច​អន់៖

១.ចូល​តួ​កម្សត់

ពួក​គេ​ស្រក់​ទឹកភ្នែក​នៅ​ពេល​មើល​ខ្សែភាពយន្ត​កម្សត់។ ពួកគេ​ក៏​លង់​អារម្មណ៍​ដូច​មនុស្ស​ស្រី​ដែរ គ្រាន់តែ​ពេល​គេ​ចាប់​បាន​មិន​អាច​សារភាព​ប៉ុណ្ណោះ ព្រោះ​ការ​សម្រក់​ទឹកភ្នែក​ដោយសារ​រឿង​បែបនេះ អាច​ត្រូវ​គេ​សើចចំអក។

រូបតំណាង

**២.ប្រុស​ៗ ចូលចិត្ត​លេង​ជាមួយ​ស្រី​ៗ**

បុរស​ពិតជា​ចូលចិត្ត​ដើរលេង​ជាមួយ​ស្ត្រី​ណាស់ បើ​ទោះបី​ជា​ពួក​គេ​ធុញទ្រាន់​នឹង​ការ​ដើរ​ទិញ​ឥវ៉ាន់​ក៏​ដោយ ក៏​មនុស្ស​ប្រុស​នឹង​នៅ​ជុំវិញ​អ្នក ព្រោះ​ត្រូវ​កាន់​របស់​ធ្ងន់​ក៏​ដូចជា​ធ្វើ​ជា​អ្នក​អង្គរក្ស​ការពារ​អ្នក​មិន​ឲ្យ​គេ​ប៉ះ។

៣.បុរស​ក៏​ភេសជ្ជៈ​ដូច​របស់​មនុស្ស​ស្រី​ដែរ

ដោយសារ​កន្លង​មកមនុស្ស​ប្រុស​ផឹក​តែ​ស្រា ដូចនេះ​ទោះ​ចង់​ផឹក​ទឹក​ផ្លែឈើ​ក៏​មិន​សូវ​បង្ហាញ​ដែរ។ តែ​បុរសពិត​ជា​​ចូល​ចិត្ត​ទឹក​ផ្លែឈើ​ណាស់ បើ​ទោះបីជា​ពួកគេ​មិន​ដែល​សារភាព​ក៏​ដោយ ។

៤.មនុស្ស​ប្រុស​ពិតជា​ដឹង​រូបរាង​ដ៏​ល្អ​របស់​បុរស​ដទៃ

បុរស​ដឹង​ថា មនុស្ស​ប្រុស​ដទៃ​ទៀត​មាន​ភាព​ទាក់ទាញ គ្រាន់តែ​មាត់​និយាយ​ចេញ​មក​តែ​ប៉ុណ្ណោះ។ ព្រោះ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​គិត​ថា​ខ្លួនឯង​អន់​ជាង​គេ។

៥.ប្រុស​ៗ​និយាយ​ដើម​គេ

ពិត​ណាស់​មនុស្ស​ប្រុស​ក៏​ចេះ​និយាយ​ដើម​ដែរ តែ​ចូលចិត្ត​មក​ថា​ឲ្យ​ស្រី​ៗ។ ទោះបីជា​ពួកគេ​មិន​ដែល​សារភាព ប៉ុន្តែ​ការពិត​នៅតែ​ជា​ការ​ពិត នៅ​ពេល​ពួកគេ​ជួប​ជុំ​គ្នានឹង​និយាយ​ ដើម្បី​ជា​ការ​កែ​កម្សាន្ត៕

រូបតំណាង

ចុចអាន៖មនុស្ស​មាន​បុណ្យ​វាសនា​​ខ្ពស់​​​ពិត​ប្រាកដ​​នឹង​មាន​លក្ខណៈ​ ៨​យ៉ាង​នេះ​

ប្រភព៖ womansbeautyextra ប្រែសម្រួល៖ ទ្រី រ៉ាវី