មិន​មែន​ឃើញ​គេ​ទុក​សក់​វែង​ស្អាត ចេះ​តែ​ទុក​ដែរ​ទេ តែ​ត្រូវ​ដឹង​ពី​ទម្រង់​មុខ​ដែល​សក្តិសម

  • 2018-09-07 03:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាម​ការ​មើល​ឃើញ​មនុស្ស​ស្រី​ភាគ​ច្រើន​នៅ​តែ​និយម​សក់​វែង ព្រោះ​គេ​ជឿ​ថា​វា​នៅ​តែ​ស្អាត សុភាព រម្យទម និង​អាច​ច្នៃ​ម៉ូដ​សក់​បាន​យ៉ាង​សម្បូរ​បែប។ យ៉ាង​ណា​ក៏​ដោយ​អ្នក​មិន​អាច​ចេះ​តែ​ទុក​វែង​តាម​គេ​តាម​ឯង​នោះ​ទេ ព្រោះ​ទម្រង់​មុខ​មនុស្ស​គឺ​មាន​ភាព​ខុស​គ្នា ដូច្នេះ​ការ​ដឹង​នូវ​អ្វី​ដែល​សក្តិសម​ជាមួយ​ខ្លួន​ទើប​ជា​រឿង​ដ៏​ត្រឹមត្រូវ។ បើ​សិន​ជា​អ្នក​ស្រឡាញ់​សក់​វែង ហើយ​ទម្រង់​មុខ​អ្នក​មិន​សម​នោះ វា​អាច​កាត់​​បន្ថយភាព​ស្រស់​ស្អាត​អ្នក​មួយ​ចំណែក​ធំ។

សម្រាប់​អ្នក​ដែល​អាច​ទុក​សក់​វែង​បាន​នោះ គឺ​ត្រូវ​មាន​ មុខរាងពងក្រពើ ព្រោះ​ទម្រង់​មុខ​បែប​នេះ​គឺ​ស្អាត​ខ្លាំង​ណាស់ ហើយ​ទម្រង់​មុខ​បែប​នេះ​គឺ​អាច​ធ្វើ​ម៉ូដ​សក់​បាន​យ៉ាង​សម្បូរ​បែប ជា​ពិសេស​គឺ Style សក់វែង។ អ្នក​ទម្លាក់​សក់ត្រង់ ឬ មូរ​ចុងៗ​បន្តិច​គឺ​ស្អាត​បំផុត។ ដោយឡែក​អ្វី​ដែល​ត្រូវ​ជៀសវាង​គឺ​ការ​កាត់សក់​ ២ តង់ ឬ​ឈូស​ឲ្យ​ស្ដើង​ជា​ដើម។ ម្យ៉ាង​ទៀត​ក៏​មិន​គួរ​កាត់​សក់​ខ្លី​ដែរ។

មួយ​វិញ​ទៀត​ទម្រង់​មុខ​ការ៉េ​ក៏​សម​ជាមួយ​សក់​វែង​ដែរ គ្រាន់​តែ​ថា​អ្នក​មិន​គួរ​វែក​សក់​ទៅ​ក្រោយ​គុម្ព​ត្រចៀក​ឲ្យ​ចេញ​ថ្គាម​នោះ​ទេ។

មនុស្ស​ស្រី​ដែល​មាន​ទម្រង់​មុខ​មូល ប៉ោង គ្រាប់​ពេជ្រ ​មិន​គួរ​ទុក​សក់​វែង​នោះ​ទេ ព្រោះ​អាច​ឲ្យ​សម្រស់​អ្នក​មាន​ភាព​ថយ​ចុះ។ បើ​ល្អ​គួរ​តែ​កាត់​សក់​ខ្លី ឬ​ប្រះស្មា​ទើប​ស្អាត៕

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម