​ក្បាច់​​ងាយៗ​​ ជួយ​​​ឲ្យ​រាងកាយ​​និង​សម្រស់​​​នៅ​​​តែ​ក្មេង​​ស្អាត មិន​ចាស់​តាម​អាយុ

  • 2018-09-03 09:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​រូប​រាង​កាយ​និង​សម្រស់​​នៅ​តែ​ក្មេង​ស្អាត អាស្រ័យ​ទៅ​លើ​​កត្កា​សំខាន់​​​ៗ​​​​ដែល​​​​​​អ្នក​ត្រូវ​​អនុវត្ត ​រួម​​ទាំង​​ការ​ថែរក្សា​​សុខភាព​​ផ្លូវ​​​ចិត្ត​ឲ្យ​​បាន​ល្អ​​​ផង​​​ដែរ។ ខាង​​ក្រោម​​នេះ​ គឺ​​ជា​​​​វិធី​​សាស្រ្ត​ដែល​​ថ្មី​ស្រឡាង​​មួយ​​ទៀត​ហើយ ដែល​​​ កញ្ញា ចង់​​ធ្វើ​ការ​​ចែក​​​រំលែក​​​ដល់​ប្រិយមិត្ត​​ទាំង​អស់​គ្នា​ ​​ដើម្បី​ទទួល​បាន​​ប្រសិទ្ធភាព​​និង​​​លទ្ធផល​​ ដែល​​​​​មិន​​ខុស​ពី​ការ​រំពឹង​​ទុក។

​​១. ការ​ដក​​​​​​ដង្ហើម​​

​​​​​​​របៀប​នៃ​​ការ​​ដក​​​ដង្ហើម ពិត​​ជា​ចំណែក​មួយ​​ដ៏​ធំ​​ធេង សម្រាប់​​សុខុមាលភាព និង​​ជួយ​ឲ្យ​​​អាយុ​​វែង។

​​អ្វី​​​ដែល​​​ត្រូវ​​អនុវត្ត៖​​

  • ដក​​​​​​ដង្ហើម​​ចូល​​​យឺតៗ ហើយ​ទប់​​ឲ្យ​​​​បាន​​១- ២​វិនាទី

  • ដក​​​​ដង្ហើម​​ចូល​​​បន្ថែម​ឲ្យ​ពេញ​​សួត

  • ឈប់១-២​វិនាទី ហើយ​​បញ្ចេញ​មក​​វិញ​​តាម​មាត់ សន្សឹមៗ​​ឲ្យ​បាន​វែង

  • ​តិចនិក​​​​ដក​​​​ដង្ហើម​បែប​នេះ ធ្វើ​​ឲ្យ​​រាង​​កាយ​​ទាំង​មូល​​មាន​តុល្យភាព និង​​ទប់​​ស្កាត់​​​ភាព​ចាស់។

​​២. ធ្វើ​​​​​ចលនា​​​កម្តៅ​​សាច់ដុំ​​

ការ​ធ្វើ​​​​​ចលនា​​​កម្តៅ​​សាច់ដុំ​​​ក៏​​សំខាន់​ណាស់​​ដែរ និង​​​​​ជា​​ជំហាន​​​ដែល​អ្នក​មិន​​​គួរ​​រំលង។

​​អ្វី​​​ដែល​​​ត្រូវ​​អនុវត្ត៖​​

  • ដំបូង​​​​​​​ត្រូវ​​​ឲ្យ​រាងកាយ​សម្រាក​បន្តិច

  • បន្ទាប់​​មក​​​​​​​​​​បន្ទន់​​ជង្គង់​​ជុះ​​បន្តិច ជើង​​ទាំង​​សង​​ខាង​​ត្រូវ​ឲ្យ​មាន​​លំនឹង

  • ធ្វើ​​ចលនា​​​ដៃ​​​បក់​​​ចុះ​​ឡើង​​ពី​មុខ​​ទៅ​​ក្រោយ ពី​​ម្ខាង​ទៅ​​ម្ខាង​ទៀត។​​​​​​

​​៣. ខ្នង​​​ឲ្យ​​​ត្រង់ ហើយ​​ឱន​ចុះ​​

លំហាត់​ប្រាណ​​​នេះ ជួយ​​​​តម្រង់​​ខ្នង​ឲ្យ​​ត្រង់ និង​​​​ជួយ​​សម្រួល​​ដល់​​​​​​​​ដំណើរ​​ការ​​​របស់​​ក្រលៀន។

​​​អ្វី​​​ដែល​​​ត្រូវ​​អនុវត្ត៖​​

  • ឈរ​​ឲ្យ​ត្រង់ កន្ធែក​ជើង​បន្តិច​​​​កុំ​​​ឲ្យ​​លើស​​​​​​ប្រវែង​ទទឹង​​នៃ​ស្មា ​ហើយ​​​ត្រូវ​​​ដាក់​​ម្រាម​​ជើង​​ត្រង់​ទៅ​​មុខ។

  • ព្យាយាម​​​ឱន​​​​​ចុះ​​បន្តិច​ម្តងៗ ​ តែ​​ហាម​​បន្ទន់​ជង្គង់

  • សម្លឹង​​​​ទៅ​លើ​​ហើយ​​ប្រឹង​​​ឲ្យ​​​​​​ម្រាម​​ដៃ​​​ប៉ះ​​នឹង​​ឥដ្ឋ​ អ្នក​​នឹង​មាន​អារម្មណ៍​​ថា​​សាច់​​ដុំ​​នៅ​​​បរិវេណ​​ចង្កេះ កំពុង​តែ​ធ្វើ​​ចលនា

  • ធ្វើ​​កាយវិការ​​បែប​នេះ​​ឲ្យ​បាន​​១០​​​​វិនាទី ​ហើយ​​ងើប​​មក​​​វិញ​​​​​ថ្នម​ៗ​យឺតៗ។ ​​ ​​៤. តម្រង់​ខ្នង​​

លំហាត់​​ប្រាណ​មួយ​នេះ ជួយ​​ឲ្យ​​ខ្នង​​ត្រង់​ ភ្នែក​​ភ្លឺ និង​​ធ្វើ​​​ចលនា​​ឈាម​​ដើរ​​ស្រួល។

អ្វី​​​ដែល​​​ត្រូវ​​អនុវត្ត៖

  • ឈរ​​ឲ្យ​ត្រង់ ហើយ​​​ងើយ​​ ក​​​ទៅ​​​ក្រោយ​​​ឲ្យ​​អស់​​យឺតៗ

  • ឈរ​​បែប​នេះ ឲ្យ​បាន​​១៥​​វិនាទី ​និង​​ដក​​​​ដង្ហើម​ចេញ​​ចូល​ឲ្យ​បាន​​វែង

  • ឱន​​ក្បាល​​ឲ្យ​​ត្រង់​​វិញ​​​ថ្នមៗ

  • ធ្វើ​​​ចុះ​ឡើង​​ដដែល​​​ៗ​​ឲ្យ​​​បាន​​៦​​ដង​​សឹម​​​ឈប់ គួរ​​អនុវត្ត​​២- ៣​​ដង​​ក្នុង​មួយ​​ថ្ងៃ។

​​៥. ​​លើក​​ដៃ​​​ឡើង​តម្រង់​​​​ខ្លួន​​

លំហាត់​​ប្រាណ​​នេះ​​​ហៅ​ថា "ដៃ​​ទាំង​​​ពីរ​​​​​ទ្រ​មេឃ" មាន​​​​តួនាទី​​​​សំខាន់​​​សម្រាប់​​ជួយ​​បង្កើន​​​សមត្ថភាព​​​ដល់​​សួត ផ្តល់​​ថាមពល​​​ដល់​រាង​​កាយ ព្រម​​​ទាំង​​​​សម្រួល​​ដល់​​ដំណើរ​​ការ​​ របស់​​ថ្លើម ក្រលៀន ក្រពះ និង​​​ពោះ​​វៀន។

​​អ្វី​​​ដែល​​​ត្រូវ​​អនុវត្ត៖​​ ​​

  • ឈរ​​ឲ្យ​​​ខ្លួន​​ត្រង់​ស្មើ

  • លើក​​ដៃ​​ឡើង​ឲ្យ​​​អស់​​ ផ្គុំ​​ម្រាម​​​ទាំង​​ពីរ​​ចូល​គ្នា ​ងើប​​មុខ​​ឡើង

  • ​​ចំទើត​ម្រាម​​ជើង​ទាំង​ពីរ ដក​​​​ដង្ហើម​​​​ចេញ​​​ ហើយ​​ទម្លាក់​​​ចុះ​​​​មក​​វិញ​​​យឺតៗ

  • ធ្វើ​​ដដែលៗ​​​បែប​​នេះ​​ឲ្យ​បាន​​​៦​​ដង។

​​៦. ពត់​​​ខ្លួន​​

ជ្រើស​​​រើស​​​​​វិធី​​ពត់​​ខ្លួន​​​​​ណា​មួយ​​ដែល​​​អ្នក​​​ពេញ​​​ជាង​​គេ ​​​ដើម្បី​​ជួយ​​ឲ្យ​​រាង​កាយ​​ទាំង​មូល បាន​​ធូរ​​ស្រាល​​និង​​អារម្មណ៍​​ស្រស់​​ថ្លា។

​​កុំ​​ភ្លេច​​អនុវត្ត​ទាំង​​អស់​​គ្នា​ ដើម្បី​​ទទួល​បាន​​​សុខភាព​ល្អ សម្រស់​​ក្មេង​​ជាង​​​វ័យ៕​​

​​ចុចអានបន្ត៖

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម