សញ្ញា ៥​យ៉ាង​​ប្រាប់​ថា​សង្សារ​អ្នក​កំពុង​ប្រើ​ Facebook​ ក្បត់​អ្នក​ហើយ

  • 2018-08-24 09:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​សម័យ​នេះ​ជា​សម័យ​អ៊ីនធឺណែត​ ប្រើ​ប្រាស់​ទូរស័ព្ទ​ច្រើន​ជាង​ទំនាក់​ទំនង​ផ្ទាល់​មុខ។​ ស្នេហា​ក៏​ទៅ​តាម​នោះ​ដែរ​ ពោល​គឺ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដើម្បី​បញ្ចេញ​អារម្មណ៍​ ពេល​ខ្លះ​ក៏​ក្បត់​គ្នា​តាម​នោះ​ដែរ។​ អញ្ចឹង​ហើយ​ត្រូវ​ប្រយ័ត្ន​ឱ្យ​មែន​ទែន​ព្រោះ​គេ​អាច​ក្បត់​អ្នក​បាន​គ្រប់​ពេល​ មើល​តែ​សញ្ញា​ទាំង​៥​នេះ​ទៅ​ដឹង​ហើយ៖

១.​ គាត់​ឧស្សាហ៍​ស្លុង​អារម្មណ៍​ជាមួយ​ទូរស័ព្ទ​ដោយ​មិន​ចែក​រំលែក​ប្រាប់​អ្នក

អ្នក​កត់​សម្គាល់​ថា​រាល់​ពេល​ដែល​គាត់​កាន់​ទូរស័ព្ទ​គឺ​គាត់​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់។​ សូម្បី​តែ​ពេល​ណាត់​ជួប​គ្នា​ក៏​គាត់​ចុច​ទូរស័ព្ទ​គ្រប់​ពេល​ដែរ។​ ពេល​ដែល​អ្នក​សួរ​អ្វី​គឺ​មិន​សូវ​ឆ្លើយ​ទេ​ បើ​សិន​ជា​អ្នក​ឱ្យ​គាត់​ឈប់​ទូរស័ព្ទ​ក៏​ឈប់​បាន​តែ​មួយ​ភ្លែត​ដែរ។​

២.​ គាត់​ទទួល​បាន​សារ​នៅ​ពេល​ចម្លែក

នៅ​ពេល​យប់​ ឬ​ពេល​ព្រឹក​បើ​សិន​ជា​អ្នក​នៅ​ជាមួយ​គាត់​នោះ​មិន​សម​នឹង​មាន​សារ​ផ្ញើ​មក​នោះ​ទេ​ពេល​ខ្លះ​កណ្ដាល​អាធ្រាត្រ​ក៏​មាន។​ បើ​សិន​ជា​គាត់​ទទួល​បាន​ហើយ​គាត់​មិន​ខ្វល់​នោះ​មិន​សូវ​អី​ទេ​ តែ​បើ​គាត់​ប្រញាប់​ទៅ​មើល​ភ្លាម​នោះ​ច្បាស់​ជា​មាន​បញ្ហា​អ្វី​ជា​មិន​ខាន។​

៣.​ គាត់​អនឡាញ​ដល់​យប់​ជ្រៅ​

គាត់​នៅ​អនឡាញ​បើ​ទោះ​បី​ជា​អ្នក​គេង​លក់​ហើយ​ក៏​ដោយ។​ ពេល​ខ្លះ​ក៏​ដេញ​ឱ្យ​អ្នក​ឆាប់​ចូល​គេង​តែ​គាត់​នៅ​ដល់​យប់​ជ្រៅ។​ ការ​ធ្វើ​បែប​នេះ​អាច​មក​ពី​គាត់​មិន​ចង់​ឱ្យ​អ្នក​ដឹង​ពី​សកម្មភាព​ផ្សេងៗ​របស់​គាត់។​

៤.​ គាត់​កាន់​ទូរស័ព្ទ​ឬ​អនឡាញ​គ្រប់​ពេល

គាត់​មិន​ហ៊ាន​ទុក​ទូរស័ព្ទ​ចោល​ទេ​សូម្បី​តែ​ពេល​ចូល​ក្នុង​បន្ទប់​ទឹក។ អាច​មក​ពី​គាត់​ខ្លាច​អ្នក​ឆែក​មើល​សារ​ផ្សេងៗ​ក៏​ថា​បាន។​ បើ​គាត់​គ្រាន់​តែ​លេង​ហ្គេម​នោះ​វា​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​ទេ​ ប៉ុន្តែ​បើ​គាត់​ប្រើ​វា​ដើម្បី​ផុស​រូប​ លេង​សារ​ ឬ​តប​ Comment ​នោះ​ទើប​ជា​បញ្ហា។​

៥.​ គាត់​ខឹង​ខ្លាំង​នៅ​ពេល​អ្នក​និយាយ​ឱ្យ​គាត់​រឿង​ចុច​ទូរស័ព្ទ

អ្នក​មើល​ឃើញ​ថា​គាត់​ចំណាយ​ពេល​ជាមួយ​ទូរស័ព្ទ​ច្រើន​ពេក​ហើយ​អ្នក​ក៏​និយាយ​ថា​អោយ​គាត់​ធម្មតា​ តែ​គាត់​បែរ​ជា​ខឹង​ច្រឡោត​ខ្លាំង​។ នោះ​បាន​ន័យ​ថា​គាត់​អាច​នឹង​លួច​លាក់​ពី​ក្រោយ​ខ្នង​អ្នក​ហើយ​ ជា​ពិសេស​តាម​បណ្ដាញ​សង្គម៕

ប្រភព៖ relrules ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម