របៀប​កាន់​ដៃ​របស់​អ្នក​ជាមួយ​គូស្នេហ៍​អាច​ប្រាប់​ពី​​ជម្រៅ​​ស្នេហា​អ្នក​ទាំង​ពីរ

  • 2018-08-22 10:26:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​នៅ​ចាំ​អារម្មណ៍​នៅ​ពេល​បាន​កាន់​ដៃ​គូស្នេហ៍​ទេ?​ អ្នក​ប្រហែល​ជា​មិន​សូវ​ចាប់​អារម្មណ៍​ទេ​ ប៉ុន្តែ​កាយ​វិការ​រាល់​ថ្ងៃ​របស់​អ្នក​អាច​ប្រាប់​ពី​ទំនាក់​ទំនង​របស់​អ្នក​បាន។​ បើ​មិន​ជឿ​អាច​មើល​តាម​ចម្លើយ​ទាំង​នេះ​បាន​ថា​តើ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ដល់​ណា​ហើយ?

១.​ ចាប់​ដៃ​ធម្មតា

ប្រសិន​បើ​អ្នក​កាន់​ដៃ​របៀប​នេះ​ វា​មាន​ន័យ​ថា​ការ​ជួប​គ្នា​របស់​អ្នក​គឺ​ដោយ​សារ​តែ​ការ​ស្រលាញ់​មិន​មែន​តាម​ចិត្ត​ចង​ទេ។​ លើស​ពី​នេះ​ទៅ​ទៀត​ អ្នក​ដែល​ចាប់​កាន់​ដៃ​មុន​គឺ​មាន​អត្តចរិត​រឹងមាំ​ តែង​តែ​ជា​អ្នក​ផ្សះផ្សា​ និង​ជា​អ្នក​សម្រេច​។

២.​ ក្ដោប​ដៃ​គ្នា​ជាប់

ការ​កាន់​ដៃ​បែប​នេះ​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​បំផុត​រវាង​អ្នក​និង​ដៃ​គូ។​ វា​ជា​រឿង​ល្អ​ដែល​អ្នក​ទាំង​ពីរ​ព្យាយាម​កាន់​ដៃ​គ្នា​ឱ្យ​ណែន​បែប​នេះ​ តែ​បើ​មាន​ម្នាក់​រាង​បន្ធូរ​ដៃ​បន្តិច​នោះ​មិន​មែន​ជា​រឿង​ល្អ​ទេ។

៣.​ កាន់​ម្រាម​ដៃ

រូប​ភាព​នេះ​បង្ហាញ​ថា​អ្នក​ទាំង​ពីរ​ឱ្យ​តម្លៃ​ភាព​ឯករាជ្យ​របស់​ខ្លួន​ច្រើន​ជាង​ស្នេហា។​ អ្នក​ទាំង​ពីរ​ដឹង​ពី​ការ​គោរព​គ្នា​ និង​ឱ្យ​សេរីភាព​គ្នា​ទៅ​វិញ​ទៅ​មក។​ វា​ក៏​អាច​ជា​រឿង​ពិបាក​ដែរ​នៅ​ពេល​ដែល​មាន​ម្នាក់​អស់​អារម្មណ៍​ហើយ​ចង់​ក្លាយ​ជា​មិត្ត​វិញ។

៤.​ កាន់​និង​អោប​ដៃ

ប្រសិន​បើ​នេះ​ជា​របៀប​ដែល​អ្នក​កាន់​ដៃ​គ្នា​នោះ​បាន​ន័យ​ថា​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​រាង​ម៉ត់​ចត់​បន្តិច​ហើយ។​ តែ​ផ្ទុយ​ទៅ​វិញ​វា​ក៏​មិន​មែន​ជា​សញ្ញា​ល្អ​ដែរ​ព្រោះ​វា​អាច​មាន​ន័យ​ថា​អ្នក​ទាំង​ពីរ​មាន​ម្នាក់​ជា​មនុស្ស​ចូល​ចិត្ត​ត្រួតត្រា។​

៥.​ អោប​ដៃ

នេះ​ជា​របៀប​ដែល​មនុស្ស​ទូទៅ​កាន់ដៃ​គ្នា​ពេល​ចូល​រួម​កម្មវិធី​អ្វី​មួយ។​ ប៉ុន្តែ​បើ​អ្នក​កាន់​ដៃ​គូស្នេហ៍​អ្នក​បែប​នេះ​បាន​ន័យ​ថា​ អ្នក​ដែល​ចាប់​ផ្តើម​កាន់​ដៃ​បែប​នេះ​មុន​មិន​សូវ​ជា​មាន​ទំនុក​ចិត្ត​លើ​ស្នេហា​មួយ​នោះ​ទេ។​

៦.​ កាន់​ដៃ​​ស្ទើរ​កាន់​ស្ទើរ​លែង​

រូប​ភាព​នេះ​បង្ហាញ​ថា​ អ្នក​ទាំង​ពីរ​មក​ពី​កន្លែង​ពីរ​ផ្សេង​គ្នា​ ឬ​មិន​សូវ​មាន​ចំណូល​ចិត្ត​ដូច​គ្នា។​ អ្នក​ដែល​ដឹក​ដៃ​គឺ​ជា​មនុស្ស​ដែល​ចង់​ឱ្យ​ដៃ​គូ​សម្រេច​ចិត្ត​ច្រើន​ជាង​ខ្លួន។​ ហើយ​វា​ក៏​អាច​វិវឌ្ឍ​ទៅ​ជា​ការ​លំបាក​នៅ​ពេល​ដែល​មាន​ម្នាក់​ធុញ​ទ្រាន់​នឹង​ទម្លាប់​នេះ​ឬ​ស្នេហា​នេះ។

៧.​ អត់​កាន់​ដៃ​គ្នា

ប្រសិន​បើ​នេះ​ជា​ទម្លាប់​កាន់​ដៃ​របស់​អ្នក​នោះ​បាន​ន័យ​ថា​ អ្នក​ទាំង​ពីរ​ពោរ​ពេញ​ទៅ​ដោយ​អាថ៌កំបាំង​ និង​ភាព​ខ្មាស​អៀន។​ អ្នក​ទាំង​ពីរ​គ្មាន​ម្នាក់​ណា​សម្រេច​ចិត្ត​ទេ​ពោល​គឺ​ចាំ​មើល​គ្នា​ទាំង​វិញ​ទៅ​មក ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា