នារិម៉ាប់ៗចង់ស្លៀកខោខោវប៊យបានស្អាតត្រូវដឹងពីតិចនិក ៥យ៉ាងនេះ
- 2018-08-13 03:32:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារិម៉ាប់ៗចង់ស្លៀកខោខោវប៊យបានស្អាតត្រូវដឹងពីតិចនិក ៥យ៉ាងនេះ
ខោខោវប៊យមានច្រើនម៉ូដច្រើនពណ៌ និងច្រើនជម្រើស។ ប៉ុន្តែវាមិនមែនជាការងាយទេសម្រាប់អ្នកមានរាងម៉ាប់ៗស្លៀកខោខោវប៊យព្រោះភាគច្រើនគឺមើលទៅមិនសមហើយអាក្រក់មើលទៀត។ ប៉ុន្តែបញ្ហានេះអាចមកពីការជ្រើសរើសមិនបានល្អិតល្អន់ឬមិនបានដឹងពីរបៀបជ្រើសរើស។ អត្ថបទនេះនឹងជួយអ្នកដែលមានរាងម៉ាប់ៗស្លៀកខោខោវប៊យឱ្យបានសម៖
១. ជ្រើសរើសទំហំឱ្យបានត្រឹមត្រូវ
អ្នកខ្លះគិតថាការស្លៀកខោខោវប៊យត្រូវតែរឹបតឹងទើបស្អាត ប៉ុន្តែអ្វីដែលសំខាន់នោះគឺមិនមែនការរឹបតឹងទេគឺពេលស្លៀកទៅល្មមមិនតឹងពេក។ កុំព្រោះតែចង់ឱ្យខ្លួនមើលទៅស្គមហើយជ្រើសរើសខោរឹបនោះ។
២. ជ្រើសរើសខោចង្កេះវែង
ការដែលជ្រើសរើសខោប្រភេទនេះអាចកាត់បន្ថយក្បាលពោះបានមួយកម្រិតហើយមិនសូវឃើញសាច់ហៀរទេ។
៣. ជ្រើសរើសពណ៌ឱ្យបានត្រឹមត្រូវ
ពណ៌ស្រអាប់ៗមិនសូវឆើតឆាយជួយឱ្យមើលទៅឃើញជើងអ្នកមិនសូវធំ ប៉ុន្តែក៏មិនត្រូវស្រអាប់ពេកដែរ។
៤. ជ្រើសរើសអាវដែលអាចជួយបិទបាំងក្បាលពោះ
នេះគឺជាតិចនិកដ៏សាមញ្ញបំផុតហើយល្អសម្រាប់អ្នកមានមាឌធំ។ ព្រោះបើចង់ស្លៀកខោខោវប៊យមើលទៅស្អាតទាល់តែពាក់អាវជួយបិទបាំងបាន។
៥. ជ្រើសរើសស្បែកជើងឱ្យសក្ដិសម
ស្បែកជើងក៏ជាផ្នែកមួយសំខាន់ក្នុងការស្លៀកពាក់ដែរ។ បើអ្នកជ្រើសរើសមិនបានត្រឹមត្រូវទេនោះ ពណ៌ឬទំហំក៏មិនអាចជួយអ្នកបានដែរ។ បើចង់មើលទៅស្អាតឥតខ្ចោះគួរតែជ្រើសរើសស្បែកជើងកែង ឬស្បែកជើងឃ្លុប ហើយគួរជៀសវាងស្បែកជើងផ្ទាត់និងស្បែកជើងកវែង៕
ចុចអានបន្ត៖
បណ្ដុំស្ទីលតែងខ្លួនកាលីបៗកប់ជាមួយខោខោវប៊យខ្លីម៉ូដរហែកៗ
មិនសូវបានកម្ពស់! ស្រីៗមាឌល្អិតស្លៀកខោខូវប៊យបែបនេះនឹងជួយឱ្យមើលទៅឃើញខ្ពស់