ជា​នារី​រឹងមាំ​ក្នុង​រឿង​ស្នេហា​ម្នាក់ គឺ​តែង​តែ​មាន​ចំណុច​បែប​នេះ

  • 2018-07-17 03:28:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឹងមាំ​ក្នុង​រឿង​ស្នេហា មិន​មែន​មាន​ន័យ​ថា​ចិត្ត​ដាច់ មិន​យំ នោះ​ទេ តែ​ជា​ប្រភេទ​មនុស្ស​ស្រី​ដែល​មាន​ភាព​នឹងធឹង ច្បាស់លាស់ មិន​លេង​សើច​ក្នុង​រឿង​មនោសញ្ចេតនា។ ខាង​ក្រោម​នេះ​​គឺ​ជា​​ចំណុច​ដែល​មនុស្ស​ស្រី​រឹង​មាំ​ម្នាក់​ មាន​ក្នុង​ស្នេហា ហើយ​អ្នក​ក៏​គួរ​តែ​មាន​ចំណុច​ទាំង​នេះ​ដែរ ៖

១. ជា​មនុស្ស​ស្រី​ដែល​តែងតែ​ជំរុញ​ទឹក​ចិត្ត​មនុស្ស​ប្រុស​

អ្នក​តែង​តែ​ជួយ​គាត់​សម្រេច​គោលដៅ​ដែល​គាត់​ចង់​បាន​ ដោយ​គ្មាន​ការ​ទាមទារ​ ឬ​ក៏​បង្ខំ​ឲ្យ​គាត់​ធ្វើ​អ្វី​ដែល​ខុស​ពី​ឧត្ដម​គតិ​របស់​គាត់។ អាច​និយាយ​បាន​ថា​អ្នក​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​តែង​នៅ​ពី​ក្រោយ​គាត់ ទោះ​ពេល​គាត់​មាន​បញ្ហា ឬ​ជោគជ័យ​ក៏​ដោយ។

រូបតំណាង

**២. មិន​​ធ្វើ​ចរិត​ដូច​ក្មេង​ដែល​យក​ស្នេហា​ជា​ការ​សប្បាយ**

អ្នក​មាន​ភាព​ច្បាស់លាស់​មួយ​ក្នុង​ស្នេហា ទោះ​បី​ឈ្លោះ​គ្នា​ក៏​ដោយ​​ក៏​យក​អ្នក​ផ្សេង​មក​បញ្ឈឺ​គាត់​ ឬក៏​ប្រើ​វិធី​ផ្សេង​ដើម្បី​សាក​ចិត្ត​គាត់។ អ្នក​តែង​តែ​ធ្វើ​ឲ្យ​គាត់​មាន​ភាព​ជឿជាក់​លើ​អ្នក ហើយ​អ្នក​ក៏​ជឿជាក់​លើ​គាត់​ដូច​គ្នា។

៣. មិន​ធ្វើ​​ចរិត​បែប​ព្រះនាង​ម្ចាស់

អ្នក​មិន​ធ្វើ​ចរិត​ដែល​ចាត់​ទុក​គាត់​មិន​ស្មើ​អ្នក​ គ្មាន​ការ​គោរព​គាត់​ ហើយ​ឲ្យ​គាត់​ធ្វើ​អ្វី​តាម​តែ​ចិត្ត​អ្នក​នោះ​ទេ។ អ្នក​គោរព​ ស្រឡាញ់​គាត់​ដូច​គាត់​ស្រឡាញ់​អ្នក ហើយ​អ្នក​ព្យាយាម​ធ្វើ​អ្វី​ដែល​ជា​សេចក្ដី​សុខ​របស់​គាត់​ ដូច​ដែល​គាត់​ធ្វើ​មក​លើ​អ្នក។

៤. មិន​ត្រូវ​ការ​ពេល​វេលា​គាត់​ ២៤ ម៉ោង​​ក្នុង​មួយ​ថ្ងៃ​

អ្នក​មិន​ទាមទារ​ពេល​វេលា​ពី​គាត់​ខ្លាំង​ពេក​នោះ​ទេព្រោះ​អ្នក​យល់​ពី​គាត់ ហើយ​អ្នក​សុំ​ត្រឹម​តែ​ការ​ស្រឡាញ់​ និង លះ​បង់​ពេល​វេលា​តិច​តួច​របស់​គាត់​ដើម្បី​អ្នក។

រូបតំណាង

៥. មិន​ខ្លាច​ក្នុង​ការ​បង្ហាញ​ពី​ទំនាក់ទំនង​របស់​អ្នក​ទៅ​កាន់​អ្នក​ដទៃ

អ្នក​មិន​ដែល​មាន​សម្ពាធ​ក្នុង​ការ​លាក់បាំង​ទំនាក់ទំនង​អ្នក​នោះ​ទេ ហើយ​រឹត​តែ​មិន​ខ្លាច​ក្នុង​ការ​បង្ហាញ​ទៅ​កាន់​គ្រួសារ​អ្នក។ ដោយឡែក​អ្នក​ក៏​មិន​រញ៉េរញ៉ៃ ក្នុង​ការ​បង្អួត​ពី​ស្នេហា​អ្នក​ទៅ​កាន់​អ្នក​ណា​ដែរ គឺ​គ្រាន់​តែ​ដឹង​ថា​អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា​ច្បាស់។

៦. ដឹង​ពី​របៀប​ដែល​ថែរក្សា​ខ្លួន​ឯង

ទោះ​បី​ជា​គាត់​មិន​នៅ​ក្បែរ​ក៏​ដោយ​ អ្នក​មិន​បោះបង់​ខ្លួន​ឯង​ចោល​ ហើយ​រឹត​តែ​មិន​បណ្ដោយ​ខ្លួន​ឲ្យ​មនុស្ស​ប្រុស​ដទៃ​ប៉ះពាល់។

៧. មាន​គោល​ដៅ​ច្បាស់​លាស់​ក្នុង​ជីវិត​

អ្នក​ដឹង​ពី​ខ្លួន​ឯង​ច្បាស់ ហើយ​ចេះ​រៀបចំ​ជីវិត​ខ្លួន​ឯងដោយ​មិន​ពឹង​ផ្អែក​លើ​នរណា។ អ្នក​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី ហើយ​បន្ត​ធ្វើ​អ្វី​ទៀត។ អ្នក​មិន​ចោល​អ្វី​ដែល​អ្នក​ចង់​បាន ដោយសារ​តែ​ក្ដី​ស្រឡាញ់​ដ៏​គ្មាន​ហេតុផល​មួយ​នោះ​ទេ គឺអ្នក​ជឿ​លើ​ក្ដី​ស្រឡាញ់​ដែល​មនុស្ស​ពីរ​នាក់​មាន​សម្រាប់​គ្នា មិន​មែន​ជា​ការ​ផ្លាស់​ប្ដូរ​គ្នា​នោះ​ទេ។

រូបតំណាង

ការ​ពិត​មនុស្ស​ស្រី​ដែល​រឹងមាំ គឺ​នាង​ច្បាស់លាស់​ជាមួយ​អ្វី​ដែល​នាង​មាន​ណាស់ មិន​ថា​ស្នេហា មិន​ថា​ជីវិត។ រៀន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ស្រី​រឹងមាំ​ទៅ ព្រោះ​ពេល​អ្នក​រឹងមាំ អ្នក​យល់​ពី​ជីវិតនេះ​កាន់​តែ​ច្រើន៕

ចុចអាន៖មនុស្ស​ស្រី​​ល្អ​ខ្លាំង​ពូកែ​​​ តែង​នៅ​លីវ​យូរ​ជាង​គេ​​ជាង​ឯង​​ដោយ​សារ​ហេតុផល​ទាំង​ ៨ នេះ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម