មនុស្ស​ស្រី​​ល្អ​ខ្លាំង​ពូកែ​​​ តែង​នៅ​លីវ​យូរ​ជាង​គេ​​ជាង​ឯង​​ដោយ​សារ​ហេតុផល​ទាំង​ ៨ នេះ

  • 2018-07-12 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ទាំង​អស់​មាន​ភាព​ខុសៗគ្នា ​ខ្លះ​​ចង់​មាន​​ស្នេហា​ មាន​អ្នក​​​ថ្នាក់​ថ្នម​យល់​ចិត្ត​ ឯ​អ្នក​ខ្លះ​ទៀត​​​​ចូល​ចិត្ត​ធ្វើ​អី​​​តែ​ម្នាក់​ឯង​ ទៅ​ណា​មក​ណា​​​ក៏​តែ​​ម្នាក់​ឯង ហើយ​មាន​​សេរី​ភាព​​បរិបូរណ៍​។ ​អ្នក​ដឹង​ទេ​ថា ​តើ​ជា​ហេតុ​ផល​​​អ្វី​ខ្លះ​​ទៅ ដែល​​​​នាំ​ឲ្យ​មនុស្ស​​​ល្អ​ ពូកែ​​ខ្លាំងភាគ​ច្រើន ​តែ​ង​នៅ​លីវ​​យូរ​ជាង​គេ​ជាង​ឯង​ម្ល៉េះ?

១. នាង​​​​​​​រង់ចាំ​បុរស​ដែល​ល្អ​ខ្លាំង​ពូកែ​ដូច​​ជា​ខ្លួន​ដែរ

​​​បុរស​​ណា​ដែល​​ចូល​មក​មាន​បំណង​ត្រឹម​​​ចង់​លេង​សើច គឺ​​នាង​មិន​យក​​ភ្នែក​មើល​​ដាច់​ខាត ព្រោះ​​នាំ​​ខាត​ពេល​ឥត​ប្រយោជន៍​។ នាង​​សុខ​ចិត្ត​​​​ចំណាយ​ពេល​យូរ​បន្តិច ដើម្បី​​បាន​ជួប​បុរស​ដែល​​ល្អ​ខ្លាំង​ពូកែ និង​ពិត​ប្រាកដ​ជាមួយ​នាង។

២. នាង​ជា​មនុស្ស​ម៉ឺងម៉ាត់​ខ្លាំង

មនុស្ស​ប្រុស​អាច​នឹង​មិន​ហ៊ាន​សុំ​ស្នេហ៍​ ព្រោះ​​គិត​ថា​នាង​វាយឫក ឬ​មាន​​ម្ចាស់​គ្រង​បេះដូង​រួច​ហើយ ប៉ុន្តែ​តាម​ការ​​​ពិត​ វា​គ្រាន់​តែ​ចរិត​ធម្មជាតិ​របស់​នាង​ប៉ុណ្ណោះ​ នាង​ក៏​មាន​មនោសញ្ចេតនា​ដូច​​​ជា​នារី​ដទៃ​ទៀត​​អី​ចឹង​ដែរ។ គ្រាន់តែ​មានភាព​ម៉ឺងម៉ាត់​ និង​តឹងតែង​ចំពោះ​រឿង​មនុស្ស​ប្រុស​ ដូចនេះ​ហើយ​ទើប​គ្មាន​នរណា​មក​ក្បែរ។

៣. នាង​​​តែង​បំពេញ​តម្រូវ​ការ​​របស់​ខ្លួន

​នាង​ចង់​ទៅ​ទី​ណា ចង់​ធ្វើ​​អ្វី​មួយ​ដោយ​គ្មាន​អ្នក​រំខាន។ និយាយ​រួម​ទៅ​គឺ​​​​តែង​ធ្វើ​អ្វី​ដែល​តម្រូវ​ចិត្ត​​​ខ្លួន​ង មិន​ចង់​ឲ្យ​មាន​មនុស្ស​មករារាំង ឬ​រញ៉េរញ៉ៃ​​បំផ្លាញ​​គម្រោងការ​របស់​ខ្លួន​ឡើយ។

៤. នាង​មាន​មហិច្ឆតា​ខ្ពស់​ ហើយ​​មិន​ចាប់​អារម្មណ៍​លើ​រឿង​ស្នេហា

​នាង​​ផ្តោត​សំខាន់​តែ​លើ​​គោលដៅ​ទៅ​​ថ្ងៃ​អនាគត ដូច​​ជា​ការ​សិក្សា​ឲ្យ​បាន​ខ្ពង់​ខ្ពស់​ ​ការ​មាន​ការងារ​ឬ​​មុខ​ជំនួញ​រក​ស៊ី​​​ជាដើម ហើយ​មិន​បាន​គិតគូរ​ពី​​​​រឿង​ស្នេហា​នោះ​​ឡើយ។​

៥. នាង​ចង់​​ស្វែង​យល់​​​​ពី​មេរៀន​ជីវិត​ឲ្យ​បាន​ច្រើន

​មនុស្ស​ស្រី​បែប​នេះ ចូល​ចិត្ត​មាន​ដំណើរ​កម្សាន្ត​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​​បាន​ ចូល​ចិត្ត​​ប្រឡូក​ក្នុង​សង្គម សិក្សា​​ស្វែង​យល់​​ពី​ចរិត​មនុស្ស ការ​ថ្លឹងថ្លែង​​និង​​រៀន​​ពី​អ្វី​ដែល​ថ្មីៗ​នៅ​ក្នុង​ជីវិត។

៦. នាង​ចង់​​ឲ្យ​ខ្លួន​ឯង​មាន​ភាព​ចាស់​ទុំ

មុន​នឹង​ទទួល​យក​​បុរស​ណា​ម្នាក់​​ជា​ដៃគូ​​ នាង​ចង់​​​ឲ្យ​ខ្លួន​ឯង​មាន​​ភាព​ចាស់​ទុំ​បន្តិច​សិន ដោយ​មិន​តក់​ក្រហល់​​ឃើញ​អ្នក​ជុំវិញ​ខ្លួន​​​មាន​ស្នេហាក៏​ចង់​មាន​តាម​គេ​ ដោយ​គ្មាន​ហេតុ​​ផល​សមរម្យ​នោះ​ទេ ព្រោះ​​នាង​ជឿ​ជាក់ភាព​ចាស់​ទុំ​ថា អាច​ជួយ​ពង្រឹង​ចំណង​​ស្នេហា​ឲ្យ​​បាន​រឹង​មាំ​​ល្អ។​

​៧. ​នាង​គិត​​អវិជ្ជមាន​ទៅ​លើ​​រឿង​ស្នេហា

នាង​មិន​មែន​មិន​ទុក​ចិត្ត​​បុរស​​គ្រប់​គ្នា​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​​តែ​​ភាព​ខ្លាំង​ពូកែ​និង​ភាព​វ័យ​ឆ្លាត​របស់​នាង ធ្វើ​ឲ្យ​នាង​​យល់​ដឹង​យ៉ាង​ច្បាស់​ពី​ការ​ឈឺ​ចាប់​ ដែល​អ្នក​ផ្សេង​​​ទទួល​​និង​រងគ្រោះ​ដោយ​សារ​ស្នេហា ទោះ​បី​ជា​ខ្លួន​នាង​ផ្ទាល់​មិន​ធ្លាប់​មាន​បទ​ពិសោធន៍​ក៏​ដោយ។

​​​​​៨. នាង​គិត​ល្អិតល្អន់​ខ្លាំង​មុន​សម្រេច​ចិត្ត​ជ្រើស​​បុរស​ណា​​ម្នាក់

ទោះ​បី​ជា​ពេល​ខ្លះ​​នាង​​ចាប់​អារម្មណ៍​ជាមួយ​​​បុរស​​ម្នាក់​ហ្នឹង​ហើយ​ក៏​ដោយ នាង​មិន​ឲ្យ​គេ​ដឹង​ចិត្ត​នោះ​ឡើយ នាង​​​ធ្វើ​ជា​​រាប់​អាន​ធម្មតា​សិន ដើម្បី​សិក្សា​ពី​លក្ខណៈ​សម្បត្តិ​ឲ្យ​បាន​ច្បាស់​លាស់ជៀសវាង​ជួប​បុរស​ណា​ដែល​ល្អ​តែ​សំបក​ក្រៅ ហើយ​វា​​​​​ជា​អ្វី​ដែល​នាង​​មិន​ស័ក្ដិសម​​​​នឹង​ទទួល​បាន៕

ចុច​អានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម