ស្រីៗ​បាត់បង់​ភាព​ស្រស់​ស្អាត​ ដោយសារ​កំហុស​ឆ្គង​ទាំង​ប៉ុន្មាន​នេះ

  • 2018-07-09 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ស្រស់​ស្អាត​បាន​ដោយសារ​ម៉ូដ​សក់ ខោអាវ និង​របៀប​តែង​មុខ​នេះ​ឯង ប៉ុន្តែ​បើ​អ្នក​តែង​ធ្វើ​របៀប​នេះ​ចំពោះ​វា នោះ​សម្រស់​អ្នក​ក៏​បាត់បង់​ទៅ​តាម​នោះ​ដែរ។ ៩ ចំណុច​ខាងក្រោម​នេះ អ្នក​មិន​គួរ​មើល​រំលង​ឡើយ ព្រោះ​អាច​ឲ្យ​មើល​ទៅ​ចាស់​ជាង​ធម្មតា៖

១.កុំ​ទុក​សក់​ឲ្យ​មាន​ពណ៌​ខុស​គ្នា

មិន​ត្រូវ​ទុក​ពណ៌​សក់​ដែល​លាប និង​សក់​ធម្មជាតិ​ឲ្យ​ខុស​ពណ៌​គ្នា​ទេ អ្នក​គួរតែ​ដាក់​ពណ៌​តែ​មួយ។ ឧទាហរណ៍​ខ្មៅ​សុទ្ធ កុំ​ឲ្យ​គល់​ខ្មៅ ចុង​ពណ៌ និយាយ​រួម​គឺ​ពណ៌​សក់​តែ​មួយ។

២.កុំ​ដាក់​កៅស៊ូ​ចង់​សក់​នៅ​លើ​ក​ដៃ

ស្ត្រី​ជាច្រើន​មាន​ទម្លាប់​យក​កៅស៊ូ ឬ​ខ្សែ​យឺត​សម្រាប់​ចង​សក់​ពួក​ពាក់​នៅ​ក​ដៃ ដើម្បី​ងាយ​ស្រួល​យក​តាម​ខ្លួន និង​អាច​ចង​បាន​ពេល​គេ​ចង់។

៣.កុំ​ចង​សក់​បត់

ម៉ូដ​សក់​មួង ឬ​បត់​ចូល​ក្នុង​ពេល​ស្ថិត​នៅ​អាកាសធាតុ​ក្ដៅ ឬ​ពេល​ប្រញាប់ គឺជា​ជម្រើស​ល្អ​បំផុត​សម្រាប់​មិត្ត​ៗ​ស្ត្រី។ តែ​ម៉ូដ​បែបនេះ​មិន​អាច​ធ្វើ​ទាំង​សក់​កំពុង​សើម​បាន​ឡើយ ព្រោះ​បណ្ដាល​ឲ្យ​ សក់​ឆាប់​ខូច និង​ស្ងួត លែង​រលាស់។

៤.សាច់​ជុំវិញ​ក្រចក

មនុស្ស​ស្រី​មួយ​ចំនួន​មិន​បាន​កត់​សម្គាល់​ឃើញ​ស្បែក​នៅ​ជុំវិញ​ក្រចក​នោះ​ទេ។ បើ​ទោះបីជា​មាន​ភាព​តូច​ល្អិត​ក៏​ពិត​មែន ក៏​វា​មាន​ឥទ្ធិពល​លើ​ចំណាប់​អារម្មណ៍​ជុំវិញ​ខ្លួន​ដែរ។ ចំណាយ​ពេល​កាត់​ក្រចក និង​សាច់​ជុំវិញ​នោះ​ឲ្យ​បាន​ញឹកញាប់ ហើយ​លាប​ឡេ​ដើម្បី​ឲ្យ​ដៃ​ទន់​រលោង។

៥.មិន​ត្រូវ​ប្រើ​កាបូប​ផង ថង់​ផង​ពេល​តែ​មួយ

ក្នុង​ចំណោម​ពីរ​យ៉ាង​នេះ អ្នក​អាច​ប្រើ​បាន​តែ​មួយ​ប៉ុណ្ណោះ។ បើ​អ្នក​ កាន់​ថង់ ឬ​កាបូប​ធំ​ធ្វើឲ្យ​អ្នក​មើល​ទៅ​រញ៉េរញ៉ៃ​នៅ​ក្នុង​ភ្នែក​អ្នកដទៃ។

៦.មិន​គួរ​ឲ្យ​ឃើញ​ខ្សែ​អាវ​ទ្រនាប់

ទោះ​ជា​ពណ៌​ខ្សែ​អាវ​ទ្រនាប់​នោះ ដូច​គ្នា​នឹង​ពណ៌​អាវ​អ្នក​ពាក់​ពី​ក្រៅ​ក៏​មិន​សូវ​សម​ភ្នែក​ដែរ ហើយ​រឹតតែ​យ៉ាប់យ៉ឺន ប្រសិនបើ​ដៃ​អាវ​ក្នុង​ពណ៌​ក្រហម ហើយ​អាវ​ក្រៅ​ពណ៌​ខ្មៅ។

៧.ស្បែក​ស្ងួត

ភាព​ចាំបាច់​បំផុត​របស់​បងប្អូន​ស្ត្រី គឺ​ការ​ថែទាំ​ស្បែក​កុំឲ្យ​ស្ងួត និង​មើល​ទៅ​មាន​សំណើម​រហូត។ ប្រសិនបើ​អ្នក​មាន​ស្បែក​ស្ងួត​នឹង​មើល​ទៅ​ឃើញ​ចាស់ និង​មាន​ស្នាម​ជ្រួញ​ខុស​ពី​វ័យ​ទៀត​ផង។

៨.កុំ​ឲ្យ​សក់​បែក​ចុង

ទោះបីជា​អ្នក​ចង់​ទុក​សក់​ឲ្យ​វែង​ក៏​ដោយ រៀងរាល់​ខែ​អ្នក​គួរតែ​កាត់​បន្តិចបន្តួច​នៅ​ចុង ទើប​ជួយ​ឲ្យ​សក់​ដុះ​កាន់តែ​វែង។

៩.កុំ​ប្រើ​ក្រែម​រលោង

ក្រែម​រលោង​អាច​លាប​បាន​តែ​ពី​ក្នុង ហើយ​ខាង​ក្រៅ​អ្នក​គួរតែ​លាប​ក្រែម​ពណ៌​ផ្សេង​ដែល​ជា​ប្រភេទ​ទឹក ឬ​ដើម៕

ចុចអាន៖២​ វិធី​កម្ចាត់​មុន​ក្បាល​ខ្មៅ​លើ​ច្រមុះ​ ចង្កា ដោយ​មិន​ចាំ​បាច់​ញេច​នាំតែ​ជាំ​មុខ

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម