២​ វិធី​កម្ចាត់​មុន​ក្បាល​ខ្មៅ​លើ​ច្រមុះ​ ចង្កា ដោយ​មិន​ចាំ​បាច់​ញេច​នាំតែ​ជាំ​មុខ

  • 2018-07-06 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ដែល​កើត​មាន​លើ​មនុស្ស​ច្រើន​ជាង​គេ​ហើយ​អាក្រក់​មើល​ និង​រំខាន​ជាង​គេ​ គឺ​មុន​ក្បាល​ខ្មៅ​។​ មុន​ក្បាល​ខ្មៅ​លើ​មុខ​ធ្វើ​ឲ្យ​ស្បែក​មុខ​គ្រើម​ និង​ឡើង​ខ្មៅ​ជាំ​។​ មុន​ក្បាល​ខ្មៅ​នេះ​កើត​លើ​ច្រមុះ​ច្រើន​ជាង​គេ។​ ប៉ុន្តែ​ដើម្បី​កម្ចាត់​មុន​នេះ​ ដោយ​នាំ​មិន​ចាំ​បាច់​ញេច​នាំ​តែ​ស្នាម​មុខ​នោះ​គឺ៖

១.​ វិធី​ទី​មួយ

ត្រូវការ៖

ទឹក​ក្រូច​ឆ្មា​ មួយ​ស្លាបព្រា​ កាហ្វេ​ ​ទឹកដោះគោ​ជូ​ Yogurt​ មួយ​ស្លាបព្រា​បាយ អំបិល​ មួយ​ជិប ទឹក​ឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​

វិធី​ប្រើ​

លាយ​គ្រឿង​ផ្សំ​ទាំង​អស់​ជា​ល្បាយ​ ឲ្យ​សព្វ។​

លាង​សម្អាត​មុខ​ជា​មួយ​ ហ្វូម​លាង​មុខ​ឲ្យ​ស្អាត​ រួច​ជូត​ឲ្យ​ស្ងួត។

លាប​ល្បាយ​ឲ្យ​សព្វ​ពេញ​មុខ​ទុក​ឲ្យ​ស្ងួត​ ១៥​ទៅ​ ២០​នាទី​ សឹម​លាង​ចេញ​ជា​មួយ​ទឹក​ក្ដៅ​អ៊ុនៗ​។​

ប្រើ​សំឡី​ឬ​ក្រណាត់​ទន់​ស​មក​ជួត​មុខ​ មុន​នឹង​ដោយ​មក​តាម​នោះ។​

អ្នក​គួរ​តែ​ធ្វើ​ឲ្យ​បាន​ ២​ទៅ​៣​ដង​ក្នុង​មួយ​អាទិត្យ​ដើម្បី​ប្រសិទ្ធភាព។​

២.​ វិធី​ទី​២​ ដោយ​ប្រើ​បំពង់​ទឹក​បិច

ត្រូវការ​៖

ទុយយោ​ ឬ​បំពង់​ទឹក​ប៊ិច​ដែល​ប្រើ​អស់​ ១​ ដើម​។

របៀប​ប្រើ៖​

លាង​មុខ​ជា​មួយ​ហ្វូម​ដើម្បី​ជម្រះ​ធូលី​ ពី​ផ្ទៃ​មុខ​ ។​

យក​បំពង់​ទឹក​ប៊ិច​មក​សង្កត់​លើ​កន្លែង​មុន​ ប្រើ​មេដៃ​បិត​ចុង​ម្ខាង​ទៀត​នៃ​បំពង់​ សង្កត់​ហើយ​ទាញ​ឡើង។​ ធ្វើ​បែប​នេះ​ទាល់​តែ​អស់​មុន។​

ពេល​ធ្វើ​រួច​លាង​សម្អាត​មុខ​ជា​មួយ​ទឹក​ក្ដៅ​អ៊ុនៗ​​ ជូត​ឲ្យ​ស្ងួត​រួច​លាប​ក្រែម​ថែរក្សា​សំណើម​៕​

ប្រភព៖ Eva ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម