សម្រកទម្ងន់តាមវិធីធម្មជាតិ សម្រាប់អ្នកចង់ស្គម ហើយមិនចង់មានគ្រោះថ្នាក់
- 2018-07-01 03:58:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រកទម្ងន់តាមវិធីធម្មជាតិ សម្រាប់អ្នកចង់ស្គម ហើយមិនចង់មានគ្រោះថ្នាក់
អ្នកណាមិនចង់បានរាងស្អាត ស្លីម ចង្កេះតូចនោះ ព្រោះបែបនេះស្លៀកអីក៏ស្អាត មើលយ៉ាងម៉េចក៏ស្អាត។ សម្រាប់អ្នកដែលចង់សម្រកទម្ងន់ ដោយមិនប៉ះពាល់ដល់សុខភាពនោះ កញ្ញា សូមណែនាំវិធីធម្មជាតិ ៨យ៉ាងដែលធានាថាអាចឲ្យអាចស្គមបានដូចចិត្ត ហើយថែមទាំងមានសុខភាពល្អទៀតផង៖
១. ហាត់ប្រាណ
អ្នកមិនចាំបាច់ចំណាយពេលរាប់ម៉ោងក្នុងការហាត់ប្រាណនោះទេ គ្រាន់តែចំណាយពេលប្រហែល ១៥ ទៅ កន្លះម៉ោងជារៀងរាល់ថ្ងៃបានហើយ ដើម្បីឲ្យវាទោដុតបំផ្លាញកាឡូរីដែលមាននៅក្នុងខ្លួនអ្នក។
**២. គេង**
អ្នកត្រូវគេងឲ្យគ្រប់ពីចន្លោះ ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ ហើយបើអ្នកគិតថាការគេងមិនគ្រប់ធ្វើឲ្យអ្នកស្គមនោះ អ្នកពិតជាខុសខ្លាំងណាស់។
៣. ញ៉ាំទឹក
អ្នកត្រូវញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ព្រោះវាអាចឲ្យអ្នកស្រកទម្ងន់ ដោយសារជាតិទឹកបានជួយទៅដុតបំផ្លាញជាតិកាឡូរីដែលរាងកាយអ្នកមាន។
៤. ចៀសវាងការញ៉ាំភេសជ្ជៈដែលមានជាតិផ្អែម
បើអាចអ្នកត្រូវតែចៀសភេសជ្ជៈកំប៉ុងដែលមានជាតិស្ករ ព្រោះវាមិនត្រឹមតែមិនបានជួយអីនោះទេ វារឹតតែធ្វើឲ្យអ្នកឡើងទម្ងន់ទៀតផង ដូច្នេះអ្នកគួរតែជំនួសដោយទឹកផ្លែឈើធម្មជាតិវិញ។
៥. ការញ៉ាំអាហារឲ្យបានត្រឹមត្រូវ
អ្នកមិនគួររំលងអាហារមួយពេលណានោះទេ ប៉ុន្តែអ្នកត្រូវតែបន្ថយឲ្យវាមានបរិមាណតិច ជាពិសេសនៅពេលយប់អ្នកមិនគួរញ៉ាំអាហារច្រើននោះឡើយ។
៦. កុំញ៉ាំអាហារណាដែលមានជាតិខ្លាញ់ច្រើន
ចៀសបានគួរតែចៀសទៅ ព្រោះអាហារដែលមានជាតិខ្លាញ់ទាំងនោះអាចឲ្យអ្នកធាត់បានយ៉ាងងាយ ដូច្នេះអ្នកគួរតែតមអាហារប្រភេទនេះ។
៧. ញ៉ាំបន្លែ និងផ្លែឈើ
២មុខនេះសំខាន់ណាស់ ព្រោះវាជួយឲ្យសុខភាពរឹងមាំ និងរូបរាងស្រស់ស្អាត ដូច្នេះអ្នកត្រូវញ៉ាំពួកវា ជាជាងញ៉ាំសាច់ និងអាហារដែលមិនល្អ។
៨. ញ៉ាំភេសជ្ជៈដែលជួយឲ្យស្រកទម្ងន់
អ្នកគួរតែព្យាយាមញ៉ាំភេសជ្ជៈ ដូចជា តែក្ដៅ តែខ្ញី តែបៃតង តែក្រូចឆ្មា និងទឹកក្រូចស្រស់ៗ ព្រោះវាជួយឲ្យអ្នកស្រកទម្ងន់បានយ៉ាងល្អ៕