គ្រាន់​តែ​វីតាមីន E ប៉ុន្មាន​គ្រាប់ អាច​ជួយ​ឲ្យ​ផ្ទៃមុខ​នារី​ស្រស់​ស្អាត​ដល់​ម្ល៉ឹង

  • 2018-06-28 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​អាច​នឹង​រត់​ទៅ​ឱសថ​ស្ថាន​ភ្លាម​ៗ ដើម្បី​ទិញ​វីតាមីន E បន្ទាប់ពី​ដឹង​អត្ថប្រយោជន៍​នៃ​វីតាមីន​នេះ។ វីតាមីន E មាន​តួនាទី​ដ៏​សំខាន់​នៅ​ក្នុង​ស្រទាប់​ស្បែក​របស់​ស្រ្ដី។ វីតាមីន​ប្រភេទ​នេះ​ជួយ​ធ្វើឱ្យ​ស្បែក​ស្រស់​ថ្លា​ឡើង​វិញ​បាន ជាពិសេស​វា​ការពារ​កោសិកា​ក្នុង​ស្បែក ជួយ​ការពារ​កុំ​ឲ្យ​ចាស់ រឹត​បណ្ដឹង​ស្បែក​មុខ ព្យាបាល​ស្នាម​មុន ជួយ​ធ្វើឲ្យ​ស្បែក​មាន​ពណ៌​ផ្កាឈូក និង​មាន​សំណើម។ ដូច្នេះ​នៅ​ពេល​អ្នក​ថែរក្សា​ស្បែក​ដោយ​ប្រើ​វីតាមីន E តាម ២ របៀប​ខាងក្រោម អ្នក​នឹង​មិន​ចំណាយ​ប្រាក់​ច្រើន​ទិញ​គ្រឿង​សម្អាង​បន្ថែម។

១.ការ​ព្យាបាល​ដោយ​ប្រើ​វីតាមីន E និង​ប្រទាល​កន្ទុយក្រពើ

*វត្ថុធាតុដើម​ដែល​ត្រូវការ

  • ប្រទាល​កន្ទុយក្រពើ

  • ម៉ាស៊ីន​ក្រឡុក

  • កាំបិត

  • វីតាមីន E ៤០០ មិល្លីក្រាម វីតាមីន C 500 មិល្លីក្រាម

  • ប្រេងដូង

របៀប​ប្រើ

ប្រើ​ទឹក​អនាម័យ​លាង​ដៃ​ឲ្យ​ស្អាត។ កាត់​ប្រទាល​កន្ទុយក្រពើ រួច​កោស​យក​ជែល​វា បន្ទាប់មក​យក​ទៅ​ក្រឡុក​ក្នុង​ម៉ាស៊ីន​ឲ្យ​ម៉ត់​សព្វ​ល្អ រួច​ក៏​បន្ថែម​គ្រាប់ វីតាមីន E វីតាមីន C និង​ប្រេងដូង និង​ក្រឡុក​ម្ដង​ទៀត​ឲ្យ​ចូល​គ្នា។ ពេល​កិន​រួច​អ្នក​គួរតែ​ដួស​ល្បាយ​នោះ​មក​ដាក់​ក្នុង​កែវ ហើយ​រក្សា​ទុក​ក្នុង​ទូទឹកកក។

របៀប​ប្រើប្រាស់

លាង​សម្អាត​ផ្ទៃ​មុខ​ជាមួយ​ទឹក​ស្អាត ហើយ​ក្ដៅឧណ្ណៗ បន្ទាប់​មក​ជូត​ជាមួយ​កន្សែង​ទន់​ឲ្យ​ស្ងួត រួច​លាប​ល្បាយ​នោះ​លើ​ស្បែក និង​ម៉ាស្សា​ថ្នមៗ​លើ​មុខ​ឲ្យ​ឆាប់​ជ្រាប​ចូល ហើយ​ទុក​ចោល ២០ ទៅ ២៥ នាទី ចាំ​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា។ ប្រើ​រូបមន្ត​នេះ ៣ ដង​ក្នុង​មួយ​សប្ដាហ៍​ស្បែក​មុខ​អ្នក​នឹង​ស​រលោង​ដូច​ពង​មាន់​បក។

២.វីតាមីន E ទឹកឃ្មុំ និង​ក្រូចឆ្មារ​ស្រស់

សម្ភារៈ​ដែល​ត្រូវ​រៀបចំ

  • គ្រាប់​វីតាមីន E ២

  • ក្រូចឆ្មារ ១ ចំហៀង

  • ទឹកឃ្មុំ​សុទ្ធ ១ ស្លាបព្រា

  • ទឹក​អង្ករ ១ កូន​ចាន​តូច

  • ចាន និង​ស្លាបព្រា

របៀប​ធ្វើ

នៅ​ពេល​អ្នក​លាង​អង្ករ សូម​ចាក់​ទឹក​ដំបូង​ចោល​ព្រោះ​វា​មាន​ជាតិ​កង្វក់ រួច​លាង​ច្របាច់​ម្ដង​ទៀត​យក​ទឹក​ទី ២ ចាក់​ចូល​ក្នុង​ចាន​តូច​មួយ បន្ទាប់​មក​កាត់​ក្រូចឆ្មារ​ជា​ពីរ​កំណាត់ រួច​ច្របាច់​មក​គ្រាប់​ចេញ​​យក​ទឹក​ដាក់​ក្នុង​កូន​ចាន​ទឹក​អង្ករ និង​ដាក់​វីតាមីន E ២ គ្រាប់។

របៀប​ប្រើប្រាស់

លាង​មុខ​ជាមួយ​ទឹក​ស្អាត ហើយ​ទឹក​ក្ដៅ​ក្ដៅឧណ្ណៗ ដើម្បី​យក​ជាតិ​កខ្វក់ និង​ធ្វើឲ្យ​រន្ធញើស​រីក​ធំ ហើយ​ក៏​យក​ល្បាយ​មក​លាប​លើ​មុខ និង​ម៉ាស្សា​ប្រហែល ៥ នាទី ដើម្បី​ឲ្យ​ល្បាយ​ជ្រាប​ចូល​ក្នុង​កោសិកា។

ទុក​ល្បាយ​នោះ​លើ​ស្បែក ៣០ នាទី បន្ទាប់មក​លាង​ជម្រះ​ជាមួយ​ទឹក​ស្អាត​ធម្មតា។ ប្រើ​រូបមន្ត​នេះ ២-៣ ដង​ក្នុង​មួយ​សប្ដាហ៍ ស្បែក​នឹង​ពណ៌​ស រន្ធញើស​រួម​តូច។ លើស​ពី​នេះ​ទៅ​ទៀត​ស្លាក​ស្នាម​ជាំ ឬ​មុន​ក៏​រលាយ​បាត់​ដែរ៕

ចុចអាន៖ទម្លាប់​អាក្រក់​ៗ​ធ្វើឲ្យ​រាងកាយ​ស្ត្រី ចុះ​អន់​ថយ និង​បាត់បង់​ភាព​ស្រស់​ស្អាត

ប្រភព៖ Eva ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម