បង្រៀនក្មេងធ្វើ Project តាំងពីបឋមសិក្សា ផ្ដល់ប្រយោជន៍មហាសាលដល់អនាគត

  • 2018-06-27 11:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Project ឬ គម្រោង ជាការងារស្មុគស្មាញមួយ តម្រូវឲ្យអ្នកទទួលធ្វើ ឬកាន់កាប់ ប្រជែងជាមួយចំណោទបញ្ហាជាច្រើន។ ក្នុងវិស័យអប់រំនៅកម្ពុជា Project ត្រូវគេកត់សម្គាល់ថា ជាកម្រិតសិក្សារបស់និស្សិតថ្នាក់​មហាវិទ្យាល័យ​ឡើងទៅ​ តែតាម​ពិត កម្មវិធីនេះមានបញ្ចូលក្នុងកម្មវិធីសិក្សារបស់ក្មេង​តាំងពីថ្នាក់បឋមសិក្សា​ឯណោះ នៅ​តាម​បណ្ដា​ប្រទេស​ទំនើបៗ ដូចជា អាមេរិច និង សិង្ហបុរី ជាដើម។

ការរៀនតាមកម្មវិធី Project-Based Learning នឹងធ្វើឲ្យក្មេងៗមានគំនិតច្នៃប្រឌិត មានការពិចារណាខ្ពស់ ចេះពួតដៃធ្វើការងារជាក្រុម និងរៀនស្រាវជ្រាវដោយខ្លួនឯង។

អ្នកគ្រូ Swe Swe Aung នាយិការងសាលាអន្តរជាតិ AppleTree លើកឡើងថា៖ "ជាធម្មតា គ្រូតែងតែរៀបចំ Project នានា ឲ្យសិស្សធ្វើ ដូចជា ការបត់ផ្កា បណ្ដុះរុក្ខជាតិ គម្រោងវិទ្យាសាស្ត្រ និងបញ្ហាសង្គមតាមកំរិតនិងអាយុរបស់សិស្ស។ ភាគច្រើន ការងារទាំងនោះមានទិសដៅ ឬចម្លើយរួចជាស្រេច សម្រាប់ពួកគេ ថាគួរធ្វើអ្វី ដោយរបៀបណា ឬទទួលបានលទ្ធផលបែបណា? តែ Project-Based Learning នៅ AppleTree គឺខុសពីការងារទាំងនោះ ព្រោះចម្លើយនឹងមិនត្រូវបង្ហាញឲ្យពួកគេឃើញស្ដែងៗនោះឡើយ"។

នាយិការងដដែលពន្យល់ថា អ្វីដែលសិស្សទាំងអស់ត្រូវធ្វើ គឺចាប់ផ្ដើមពីចំណុចសូន្យដោយខ្លួនឯង។ ដំបូង ពួកគេត្រូវចោទសួរខ្លួនឯងសិនថា គួរធ្វើអ្វី បន្ទាប់មកត្រូវរកគ្នាជាក្រុម ដើម្បីរៀបចំវា ពិភាក្សា និងស្រាវជ្រាវពីរបៀបធ្វើ ហើយរៀបគម្រោងធ្វើវាឲ្យសម្រេចឡើង និងចុងក្រោយគឺយកមកធ្វើបទបង្ហាញ។ សកម្មភាពទាំងអស់នេះ មិនត្រឹមតែធ្វើឲ្យសិស្សអភិវឌ្ឍផ្នែកការគិតនោះទេ ថែមទាំងជំរុញឲ្យក្មេងៗមានជំនាញទំនាក់ទំនង និងចេះយកយោបល់អ្នកដទៃមកពិចារណាទៀតផង។

“កន្លងមក យើងបានរៀបចំ Project ជាច្រើនសម្រាប់គ្រប់កម្រិតរួចមកហើយ សូម្បីសិស្សថ្នាក់មត្តេយ្យក៏បានធ្វើ Project គួរឲ្យចាប់អារម្មណ៍មួយចំនួនដែរ ដូចជា Recycling Project ឬ Forest Project ដែលតម្រូវឲ្យពួកគេបង្កើតព្រៃដោយខ្លួនឯងជាមួយក្រដាស ខ្មៅដៃពណ៌ និងសម្ភារៈប្លាស្ទិក...។ យើងមិនប្រាប់ពួកគាត់ថា ព្រៃមានរូបរាងបែបណានោះទេ ពួកគាត់ត្រូវស្រាវជ្រាវ និងស្រមើស្រមៃពីរូបរាង ឬប្រភេទសត្វដែលគួររស់នៅទីនោះ។ ឯប្រភពដែលគេអាចស្រាវជ្រាវបានគឺ សៀវភៅ អ៊ីនធឺណិត និងយោបល់បន្តិចបន្តួចពីគ្រូ"។

អ្នកគ្រូបានលើកយកគុណសម្បត្តិលម្អិតដល់ក្មេងៗពាក់ព័ន្ធនឹងការរៀនតាមកម្មវិធី Project-Based Learning៖

១. ចេះដោះស្រាយបញ្ហា

ការធ្វើគម្រោង ឬ Project គឺជាយុទ្ធសាស្ត្រមួយក្នុងការបង្រៀនឲ្យក្មេងៗចេះគ្រប់គ្រងការងាររបស់ខ្លួនដោយមានវិន័យ។ Project-Based Learning ផ្ទុកនូវបញ្ហាជាច្រើន ដែលតម្រូវឲ្យក្មេងៗចេះដោះស្រាយ និងបត់បែនតាមកាលៈទេសៈ នៅពេលដែលគម្រោងណាមួយរបស់គេបម្រុងបរាជ័យ។

២. បង្កើនការត្រិះរិះពិចារណា

ដើម្បីដោះស្រាយបញ្ហាចាក់ស្រែះគ្នាជាច្រើន ក្មេងៗត្រូវរកវិធីសាស្រ្តផ្សេងៗ ឬបង្កើតដំណោះស្រាយ ដោយខ្លួនឯងតែម្ដង ដែលនេះជាចំណុចនាំឲ្យពួកគេមានការពិចារណាខ្ពស់មុនធ្វើអ្វីមួយ។

៣. ចេះទទួលយកគំនិតអ្នកដទៃ

Project តែងមានទំហំធំ និងមានភាពស្មុគស្មាញ។ ជាទូទៅ Project មិនអាចធ្វើឡើងតែម្នាក់ឯងនោះទេ វាតម្រូវឲ្យសិស្សសហការគ្នាធ្វើជាក្រុម។ ផ្នែកនេះ នឹងជួយឲ្យក្មេងមានទំនាក់ទំនងល្អរវាងគ្នា និងចេះទទួលយកយោបល់របស់ក្រុមការងារមកពិចារណាជាជាងពឹងផ្អែកតែលើគំនិតរបស់ខ្លួន។

៤. ធ្វើឲ្យក្មេងចេះឆ្ងល់ និងជំនាញស្រាវជ្រាវ

ការធ្វើ Project នឹងនាំឲ្យខួរក្បាលក្មេងៗកកើតនូវចម្ងល់ជាច្រើន ដែលជាទិសដៅជំរុញឲ្យពួកគេចង់ដឹង ចង់ឮ ចង់ស្រាវជ្រាវ ឬសង្កេត ជាហេតុនាំឲ្យពួកគេរកឃើញនូវបញ្ហា ដំណោះស្រាយ គំនិតថ្មីៗ ឬក៏គំរូល្អៗ។

៥. សហការធ្វើការងារជាក្រុម

ក្មេងខ្លះមានប្រាជ្ញាខ្ពស់ អាចមានជំនាញចេះដោះស្រាយបញ្ហាតាំងពីកំណើត ខណៈក្មេងខ្លះទៀតមានគំនិតច្នៃប្រឌិតស្វែងរកតិចនិកផ្សេងៗដើម្បីសម្រេចវា។ ដូច្នេះ ពួកគេនឹងដឹងពីចំណុចពិសេសរបស់ខ្លួន និងត្រៀមជាស្រេចដើម្បីទទួលយកការងារទាំងនោះរៀងៗខ្លួនជាលក្ខណៈក្រុម។

៦. ផលិតភាពរបស់សិស្ស

Project-Based Learning សំដៅលើការរកឃើញអ្វីថ្មីៗ ឬចេះជំនាញថ្មី មិនមែនជាលំហាត់ស្រាវជា្រវ ឬចំណោទ ដែលមានចម្លើយជាលក្ខណៈតក្កនោះទេ។ និយាយឲ្យចំ វាមិនមែនជាការងារដែលអ្នកអាចដឹងពីលទ្ធផលមុន ឬមើលឃើញផ្លូវដើរនោះឡើយ។ ដំណើរការធ្វើ Project នេះ តម្រូវឲ្យមានការសម្រេចចិត្ត ការជឿជាក់ ការជ្រើសរើស ទំនួលខុសត្រូវ និងគ្មានការជួយទំនុកបម្រុង។ យោងតាមលក្ខខណ្ឌទាំងនេះ ក្មេងៗអាចរៀនពីចំណេះដឹង ជំនាញថ្មីៗ មានឥរិយាបថវិជ្ជមាន ចេះដោះស្រាយបញ្ហាជីវិតពិតៗ ជាលក្ខណៈបុគ្គល ឬជាក្រុម។

៧. ចេះធ្វើបទបង្ហាញ

មានសិស្សខ្លះរៀនពូកែស្ទើរគ្រប់មុខវិជ្ជា តែមិនមានជំនាញផ្នែកនិយាយជាសាធារណៈ។ ចំណែកសិស្សដែលធ្វើ Project-Based Learning នេះវិញ គ្មាននរណាចៀសរួចពីការឡើងធ្វើបទបង្ហាញឡើយ ដូច្នេះពួកគេអាចស៊ាំក្នុងការប្រឈមមុខជាមួយមនុស្សច្រើន និងចេះជំនាញនេះតាំងពីតូច។

កម្មវិធីសិក្សាដ៏ល្អមួយនេះ កំពុងត្រូវបានប្រើប្រាស់នៅក្នុងសាលាអន្តរជាតិ AppleTree International School ដែលជាសាលាចំណេះទូទៅបង្រៀន ៣ ភាសាក្នុងពេលតែមួយ (ខ្មែរ អង់គ្លេស ចិន) ផ្អែកតាមកម្មវិធីសិក្សាស្តង់ដារអាមេរិក ដោយមានថ្នាក់មត្ដេយ្យ និងបឋមសិក្សា។

ក្រៅពី Project-Based Learning សាលាមានកម្មវិធីសិក្សាបន្ថែមទៀត ដូចជា 7 Habits ពីអាមេរិក ដើម្បីបណ្ដុះសិស្សមានឥរិយាបថវិជ្ជមាន មានភាពជាអ្នកដឹកនាំ កម្មវិធីបង្រៀនពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុមាន License ពីសិង្ហបុរី កម្មវិធីពិសោធវិទ្យាសាស្ត្រពីម៉ាឡេស៊ី ដែលនាំឲ្យក្មេងមានគំនិតច្នៃប្រឌិត និងមានភាពវ័យឆ្លាតស្របតាមសម័យបច្ចេកវិទ្យាសម័យថ្មី។ ចុះឈ្មោះក្នុងខែមិថុនានេះ នឹងទទួលបានការបញ្ចុះតម្លៃ ១៥% ។

ព័ត៌មានលម្អិត សូមទាក់ទង៖

  • លេខទូរសព្ទ 095 234 168 / 092 888 941
  • ផេកហ្វេសប៊ុក Appletree International School
  • វិបសាយ www.appletree.education
  • សាកសួរព័ត៌មានផ្ទាល់នៅសាលាផ្ទាល់ នៅផ្លូវ ២៧១ ទល់មុខមន្ទីរពេទ្យលោកសង្ឃ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម