ភាព​ខុស​គ្នា​ខ្លាំងរបស់​ស្រ្តីរវាង​មុន​ និង​ក្រោយការ​ផាត់​មុខធ្វើ​សក់​​

  • 2018-06-22 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ការ​​តុប​តែង​មុខ មិន​​អាច​​បិទ​​​​បាំង​​​អ្វីៗ​គ្រប់​យ៉ាង​បាន​រហូត​មែន​​ ប៉ុន្តែ​​វា​អាច​ជួយ​ឲ្យ​​អ្នក​ផ្លាស់​ប្តូរទៅ​ជា​​មនុស្ស​ថ្មី​ ស្អាត​​​​​ប្លែក​​មិន​​គួរ​ឲ្យ​ជឿ​​បាន​​​មួយ​គ្រា​ៗ​ដែរ។ ដូច​ជា​រូប​ភាព​​ដែល​ កញ្ញា​​ បង្ហាញ​នៅ​ខាង​ក្រោម​នេះ​ គឺ​សុទ្ធតែ​ជា​ស្រី្ត​ដែល​ជួប​បញ្ហា​​​ស្បែក​មុខ និង​រង​គ្រោះ​ដោយ​​សារ​ជំងឺ​មហារីក។ ប៉ុន្តែការ​តុប​តែង​មុខ​មិន​ត្រឹម​តែ​ធ្វើ ឲ្យ​​សម្រស់​​​ពួក​គាត់​ស្រស់​​ស្អាត​ជាង​មុន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​អាច​​បង្កើន​ទំនុក​ចិត្ត​ទ្វេ​ដង​ទៀត​ផង។

​១.​ ​ស្ត្រី​ម្នាក់​នេះ​​​មាន​កូន​ដល់​ទៅ​ពីរ​​​នាក់​​ហើយ ប៉ុន្តែ​​នាង​មិន​ដែល​​ធ្លាប់​តុបតែង​មុខ​សោះ​ពី​មុន​មក​ សូម្បី​តែ​ក្នុង​ថ្ងៃ​រៀប​ការ​​ខ្លួន​ឯង។ នេះ​ជា​លើក​ទី​១​ ដែល​នាង​​បាន​តុប​តែង​មុខ ហើយ​ក៏​ជា​ពេល​ដែល​នាង​ភ្ញាក់​ផ្អើល​បំផុត​ដែរ។

​២.​ Jamilya បាន​​រង​គ្រោះ​ដោយ​សារ​ភ្លើង​​ឆេះ តាំង​ពី​នាង​អាយុ​ជាង​២​ឆ្នាំ​ម្ល៉េះ។ ការ​តុប​តែង​មួយ​នេះ បាន​ធ្វើ​​ឲ្យ​​នាង​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួ​ន​ឯង។

​៣.​ Julia ​បាន​​ជ្រុះ​សក់ ដោយ​សារ​នាង​​ត្រូវ​ព្យាបាល​មហារីក តាមរយៈ​ការ​ប្រើ​ប្រាស់​​សារធាតុ​គីមី។ នាង​ និង​ស្វាមី​ពិត​ជា​រំភើប​ណាស់ ពេល​​ឃើញ​នាង​ស្អាត​​មិន​ចាញ់​តារា ពេល​​ផាត់​មុខ​រួច។

​៤.​ លីលី ទើប​តែ​ធ្វើ​​វះ​កាត់ ស្នាម​ដៅ​លើ​ថ្ងាស​ពី​កំណើត ហើយ​អ្នក​ជំនាញ​ផាត់​មុខ​​ ​អាច​ជួយ​បិទបាំង​​ស្នាម​បាន​ទាំង​ស្រុង។

​៥.​ Kate មាន​ស្បែក​ប្រតិកម្ម ប្រជ្រុយ​ច្រើន និង​សម្លាក​​​លើ​ថ្ងាស។ បន្ទាប់​ពី​​​ផាត់​មុខ​​ហើយ ​ឆ្លុះ​កញ្ចក់​​​​មើល​ខ្លួន​ឯង​ នាង​​ពេញ​ចិត្ត​ខ្លាំង​ណាស់។

​៦.​ អ្នក​ជំនាញ​ផ្នែក​​​​ផាត់​មុខ ​បាន​ប្រទះ​ឃើញ​ស្ត្រី​​​ម្នាក់​នេះ ហើយ​​គិត​ថា​​បើ​​ផាត់​ទៅ​​​ច្បាស់​ជា​ប្លែក​ខ្លាំង ហើយ​លទ្ធផល​​​ពិត​​ជា​ដូច​បំណង​មែន។

​៧.​ Vlada ​​​ធ្លាប់​​ឆ្លង​ការ​​​​​​វះកាត់​ភ្នែក​រហូត​ដល់​១៥​លើក ហើយ​​​​លទ្ធផល​​នៃ​ការ​តុប​តែង​មុខ​លើស​ពី​អ្វី​ដែល​​នាង​រំពឹង​ទុក​ទៅ​ទៀត។

​៨.​ Ann កើត​ជំងឺ​សក់​ជ្រុះ​ធ្ងន់ធ្ងរ (Alopecia) ហើយ​ការ​តុប​តែង​មុខ​នេះ​ដែរ បាន​លើក​ទឹក​ចិត្ត​នាង​​យ៉ាង​ខ្លាំង ក្នុង​ការ​តទល់​ជាមួយ​​​ជំងឺ​មួយ​នេះ។

​៩.​ Jekaterina មាន​ជំងឺ​មហារីក​​ដំណាក់​កាល​ទី​៤ ប៉ុន្តែ​​នាង​មិន​ចុះ​ចាញ់​​​ងាយៗ​ឡើយ។​ កា​រ​តុប​តែង​មុខ​មួយ​នេះ ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ស្រស់​ស្រាយ​ជាង​​មុន។

​១០.​ ​ចូល​​​មក​ដល់​រូប​ភាព​ចុង​ក្រោយ អាច​បញ្ជាក់​​បាន​កាន់​តែ​ច្បាស់​ថា ​មនុស្ស​ស្រី​គ្រប់​រូប​សុទ្ធ​​តែ​មាន​​ភាព​ស្រស់​ស្អាត និង​ចំណុច​​ទាក់ទាញ​រៀងៗ​ខ្លួន គ្រាន់​តែ​ពេល​ខ្លះ​មិន​​បាន​យក​ចិត្ត​ទុក​ដាក់​តែ​ប៉ុណ្ណោះ។

ចុចអាន​​បន្ត៖

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម