កំហុស​ Make-Up ​៥យ៉ាង​ដែល​បំផ្លាញ​សម្រស់​អ្នក​

  • 2018-06-22 06:53:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​Make-Up​មិន​មែន​ចេះ​តែ​ផាត់​ទៅ​តាម​ចិត្ត​ទេ​ ក៏​ព្រោះ​តែ​ពេល​ខ្លះ​វា​អាច​នឹង​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​ចាស់​ ឬ​អាក្រក់​លើស​ដើម​។ អ្នក​គួរ​តែ​ Make-Up​ ទៅ​តាម​ទម្រង់​មុខ​និង​ម៉ូត​សក់។​ ហើយ​នេះ​ជា​កំហុស​ឆ្គង​ទាំង​៥នៅ​ពេល​អ្នក​ Make-Up​ ដែល​មិន​គួរ​ឱ្យ​កើត​មាន​ទាល់​តែ​សោះ៖

១.​ គូស​ភ្នែក​ក្រាស់​​ពេក​

កម្រ​មាន​អ្នក​គូស​ភ្នែក​ក្រាស់​បែប​នេះ​ណាស់​ វា​មើល​ទៅ​កាច​សាហាវ​ហើយ​ប្រតាក​មិន​សាក​សម​ទាល់​តែ​សោះ។ ការ​គូស​ភ្នែក​តិចៗ​មើល​ទៅ​ធម្មជាតិ​ហើយ​ស្អាត​ជាង​។

២.​ លាប​ក្រែម​ឱ្យ​ឃើញ​មាត់​ធំ​Sexy

វិធី​លាប​ក្រែម​នេះ​គឺ​ពេញ​និយម​ដោយ​សារ​តារា​ស្រី​Kylie​ Jenner​ដែល​ចូល​ចិត្ត​លាប​ក្រែម​ក្រាស់​ៗ​មើល​ទៅ​មាត់​ធំ​។​ តែ​អ្នក​ត្រូវ​គិត​ថា​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​លាប​ទៅ​ស្អាត​នោះ​ទេ។ អ្នក​គួរ​តែ​លាប​ក្រែម​ទៅ​តាម​រាង​បបូរ​អ្នក​វិញ​ប្រសើរ​ជាង​ ព្រោះ​វា​មើល​ទៅ​ស្អាត​សាក​សម​នឹង​ទម្រង់​មុខ។​

៣.​ រោម​ភ្នែក​ក្រាស់​ពេក

រោម​ភ្នែក​ជួយ​ឱ្យ​ភ្នែក​អ្នក​មើល​ទៅ​ស្អាត​ ប៉ុន្តែ​បើ​សិន​ជា​វា​ក្រាស់​ពេក​នោះ​សម្រស់​អ្នក​ក៏​យ៉ាប់​ទៅ​តាម​ហ្នឹង​ដែរ​ ជា​ពិសេស​រោម​ភ្នែក​ខាង​ក្រោម។​ យក​ល្អ​អ្នក​គួរ​ពាក់​វា​១​ជាន់​ទៅ​បាន​ហើយ​ បើ​អ្នក​មាន​រោម​ភ្នែក​សម​ល្មម​អ្នក​គ្រាន់​តែ​ថែម​ម៉ាស្ការ៉ា​បន្តិច​ក៏​មើល​ទៅ​ស្អាត​ដែរ។

៤.​ ចិញ្ចើម​ស្តើង​ពេក​ ឬ​ក្រាស់​ពេក

ចិញ្ចើម​ក៏​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ភ្នែក​អ្នក​ស្អាត​ និង​ជួយ​ឱ្យ​មុខ​មាន​ទម្រង់​ស្អាត​ល្អ​ផង​ដែរ។​ ប៉ុន្តែ​ចិញ្ចើម​ក៏​ជា​អ្នក​បំផ្លាញ​សម្រស់​អ្នក​ទាំង​មូល​ដែរ​ប្រសិន​បើ​វា​ក្រាស់​ពេក​ ឬ​ស្តើង​ពេក​។ គួរ​តែ​ព្យាយាម​គូស​វា​ឱ្យ​មើល​ទៅ​ធម្មជាតិ​និង​មាន​ទម្រង់​ត្រឹម​ត្រូវ។​

៥.​ Make-Up​ ខ្មោច​ឆៅ​

នៅ​ពេល​ដែល​អ្នក​ប្រើ​ពណ៌​ភ្នែក​ ថ្ពាល់ ​និង​ក្រែម​ក្រាស់​ពេក​អាច​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​ដូច​ជា​ខ្មោច​ឆៅ។​ ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ការ​ Make-Up​របៀប​នេះ​គួរ​តែ​ដល់​ពេល​កាត់​បន្ថយ​ហើយ៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម