បើ​ប្រុស​ៗ​ចង់​បាននារី​ពូកែ​វាងវៃជា​ដៃគូ គួរតែ​ដឹងចរិត​ទាំង ១១ នេះ​សិន

  • 2018-06-22 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បាន​មនុស្ស​ស្រី​ដែល​ពូកែ​វាងវៃ​ជា​សង្សារ មនុស្ស​ប្រុស​អាច​និយាយ​បាន​ថា​សំណាង​បំផុត​ហើយ ប៉ុន្តែ​អ្នក​ឆ្លាត​ៗ មាន​ចំណុច​ខ្លះ​ដែល​​ពិបាក​នឹង​ទប់ទល់។ ស្រ្តី​ដែល​មាន​ចរិត​បែបនេះ ខុស​ប្លែក​ពី​អ្នក​ធម្មតា​ៗ​ឆ្ងាយ​ណាស់ ដូចនេះ​ហើយ​គួរតែ​ស្វែងយក​ជា​មុន​សិន ចាំ​សម្រេចចិត្ត​ណាត់​ជួប​ជា​ដៃ​គូ៖

.នាង​មាន​ភាព​មុតមាំ ហើយ​មិន​ឲ្យ​ភាព​ភ័យ​ខ្លាច​មក​រារាំង​​​ពី​អ្វី​ដែល​នាង​ចង់​បាន​ឡើយ។

.នាង​ដឹង​ថា​ខ្លួនឯង​មាន​ភាព​ខុស​ប្លែក​ពី​នារី​ដទៃ ប៉ុន្តែ​នាង​មាន​ទំនុក​ចិត្ត​នឹង​ចរិត​បែប​នោះ ដោយ​មិន​ចង់​កែប្រែ​អ្វី​ឡើយ។

.មនុស្ស​ស្រី​ឆ្លាត​មាន​មិត្តភ័ក្ដិ​ជា​បុរស​ច្រើន​ជាង​ស្រី​ៗ​ដូចគ្នា ពីព្រោះ​តែ​នាង​មាន​ចំណុច​អស្ចារ្យ​មួយ​ចំនួន​ដែល​នារី​ដទៃ​គ្មានដូចជា​កំប្លែង រឹងមាំ និង​ចិត្ត​រឹង ដូច​ប្រុស​ៗ បាន​ជា​គេ​​ចូលចិត្ត​និយាយ​លេង​ជាមួយ។

រូបតំណាង

**៤**.នាង​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មនុស្ស​ដែល​មាន​ភាព​ស្មោះត្រង់ មាន​ភាព​ស្និទ្ធស្នាល ព្រម​ជាមួយ​ភាព​រហ័សរហួន​តាំងពី​កំណើត។

.នាង​ជា​មនុស្ស​ទៀងត្រង់ ដូច្នេះ​ហើយ​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​សម្ដី​ពិត​ដែល​នាង​និយាយ​ចេញ​មក ព្រោះ​វា​អាច​សម្លាប់​ចិត្ត​ប្រុសៗ​ក៏​ថា​បាន។

.ជឿ ឬ​មិន​ជឿ ថា​មនុស្ស​ស្រី​បែបនេះ​ស្អប់​រឿង​ស៊ី​អារម្មណ៍​ណាស់ ហើយ​ក៏​មិន​បណ្ដោយ​ឲ្យ​ខ្លួនឯង​ធ្វើ​រឿង​បែប​នោះ​ចេញ​មក​ដែរ។

.នារី​បែបនេះ​ដឹង​ពី​របៀប​រក្សា​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍។ នាង​មាន​បុគ្គលិកលក្ខណៈ​ផ្ទាល់​ខ្លួន​មួយ និង​មិន​ស្មុគស្មាញ​ច្រើន ទើប​នរណា​ៗ​ក៏​ស្រលាញ់​ចូលចិត្ត។

.នាង​មិន​ភ័យ​ខ្លាច​នឹង​បញ្ហា​ប្រឈម​អ្វី​មួយ​ឡើយ មាន​តែ​តស៊ូ​ជម្នះ​គ្រប់​រឿង ដើម្បី​បង្ហាញ​ពិភពលោក​ថា គ្មាន​រឿង​អ្វី​ដែល​ស្ត្រី​ធ្វើ​មិន​បាន​ឡើយ។

.ស្ត្រី​ដែល​ពូកែ​វាងវៃ អាច​មាន​ចរិត​ជា​មេ​គេ​បន្តិច​បន្តួច​ហើយ ប៉ុន្តែ​មិនមែន​គ្រប់​ពេល​ឡើយ នាង​ដឹង​ពី​ពេល​វេលា និង​កាលៈទេសៈ​ត្រូវ​ប្រើ​ចរិត​នោះ។

១០.ប្រសិនបើ​នាង​ស្ងាត់ស្ងៀម អ្នក​គួរតែ​ភ័យខ្លាច។ ដូចនេះ​ធ្វើ​អ្វី​ត្រូវ​តែ​ប្រយ័ត្នប្រយែង​ឲ្យ​បាន​ច្រើន​បន្តិច ជៀសវាង​នាង​ដេញ​ទាន់​ជាន់​កែង។

រូបតំណាង

១១.មនុស្ស​ដែល​នាង​ជ្រើស​យក​ជា​ដៃគូ មិន​អាច​ទន់ជ្រាយ ឬ​ខ្សោយ​ជាង​នាង​ឡើយ។ គេ​ត្រូវតែ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​នាង ឬ​ខ្ពស់​ជាង៕

ចុចអាន៖ពេល​មនុស្ស​ប្រុស​ចាប់​អារម្មណ៍​នារី​ណា​ម្នាក់ គេ​នឹង​សង្កេត​រឿង​​ទាំង​នេះ

ប្រភព៖ thoughtcatalog ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម