ពេល​មនុស្ស​ប្រុស​ចាប់​អារម្មណ៍​នារី​ណា​ម្នាក់ គេ​នឹង​សង្កេត​រឿង​​ទាំង​នេះ

  • 2018-06-21 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​មិន​មែន​ឲ្យ​តែ​ឃើញ​ភ្លាម​ញ៉ែ​ភ្លែត​នោះ​ទេ តែ​គេ​​តែង​តែ​សង្កេត​មនុស្ស​ស្រី​ម្នាក់​នោះ​មួយ​រយៈ​សិន។ ហេតុ​ដែល​គេ​សង្កេត​បែប​នេះ ព្រោះ​គេ​ចង់​ដឹង​ឲ្យ​ច្រើន​ពី​ម្នាក់​នោះ ដើម្បី​ពេល​គេ​ចាប់​ផ្ដើម​ កុំ​ឲ្យ​មាន​អី​មិន​ល្អ​កើត​ឡើង។ ខាង​ក្រោម​នេះ​ជា​អ្វី​ដែល​មនុស្ស​ប្រុស​តែង​សង្កេត​នៅ​ពេល​គេ​ចាប់​ផ្ដើម​បាក់​ចិត្ត​ទៅ​លើ​នារី​ណា​ម្នាក់ ៖

១. អ្វី​ដែល​នាង​ Post លើ​ Facebook និង Instagram

គ្រប់​ពេល​ឲ្យ​តែ​នាង​ Post អី​ក៏​គេ​ចូល​មើល​មិន​ដែល​ខាន​ដែរ។ នេះ​មិន​មែន​ដោយសារ​តែ​ជា Friend នឹង​គ្នា​ទើប​គេ​ឃើញ​នោះ​ទេ តែ​គេ​តែង​តែ​សង្កេត​ថា​ម្នាក់​នោះ​ជា​មនុស្ស​បែប​ណា? ចូលចិត្ត​អី? ហើយ​ឧស្សាហ៍​ធ្វើ​អី ឬ​ទៅ​ណា​ជា​ដើម។ លើស​ពី​នេះ​គេ​ក៏​ចង់​ដឹង​ថា​នាង​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ណា​ដែរ ព្រោះ​បើ​នាង​ In Relationship គេ​អាច​នឹង​ដក​ខ្លួន ឬ​អាច​គិត​អី​ផ្សេង​បាន។

រូបតំណាង

**២. របៀប​ដែល​នាង​បង្ហាញ​ទង្វើ​ទៅ​លើ​គេ និង​អ្នក​ផ្សេង**

ពេល​ខ្លះ​គេ​អាច​ចាំ​សង្កេត​មើល​ថា​តើ​រវាង​គេ និង​មនុស្ស​ប្រុស​ផ្សេង​តើ​នាង​មាន​ទង្វើ​ដូច​គ្នា​ទេ ព្រោះ​គេ​ក៏​ចង់​ដឹង​ដែរ​ថា​នាង​មាន​ចាប់​អារម្មណ៍​លើ​ខ្លួន​វិញ​ ឬ​ក៏​អត់? ពេល​ខ្លះ​ទង្វើ​របស់​មនុស្ស​ស្រី​អាច​ឲ្យ​​គេ​មាន​សង្ឃឹម​បាន។ អ្វី​ដែល​គេ​សង្កេត​គឺ​នៅ​ពេល​នាង​និយាយ​ជាមួយ​គេ ឬ​ក៏​ពេល​នៅ​ជិត​គេ ឬ​ពេល​ត្រូវ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា​ជា​ដើម។

៣. របៀប​រស់​នៅ​ដែល​នាង​មាន

គេ​តែង​តែ​សង្កេត​រឿង​នេះ​ជា​ចាំ​បាច់ ព្រោះ​នេះ​ជា​អ្វី​ដែល​អាច​បង្ហាញ​បាន​ថា​នាង​ជា​មនុស្ស​បែប​ណា។ បើ​ការ​រស់​នៅ​របស់​នាង​មាន​ភាព​ស្ងប់ស្ងាត់ គេ​អាច​នឹង​មាន​វិធី​ស្ងប់ស្ងាត់​ដូច​គ្នា​ដើម្បី​ចូល​ក្បែរ​នាង ឬ​បើ​នាង​ជា​មនុស្ស​ចូលចិត្ត​ភាព​រីករាយ​ គេ​អាច​នឹង​ប្រើ​វិធី​ផ្សេង​ៗ​ដើម្បី​បាន​ទាក់ទង​ជាមួយ​នាង។ ម្យ៉ាង​ទៀត​​ការ​សង្កេត​ពី​របៀប​រស់​នៅ​របស់​នាង​ក៏​អាច​បង្ហាញ​ឲ្យ​គេ​ដឹង​ថា នាង​ និង​គេ​មាន​ចំណុច​ណា​ដូច​គ្នា​ ឬ​អត់? នាង​ចូលចិត្ត​និយាយ​ច្រើន ឬ​នាង​ចូល​ចិត្ត​ទៅ​ណា​ម្នាក់​ឯង ឬ​នាង​ចូលចិត្ត​ជួយ​អ្នក​ដទៃ ឬ​យ៉ាង​នេះ​យ៉ាង​នោះ​បែប​ហ្នឹង។

៤. ចូល​ចិត្ត​មើល​ពេល​នាង​ញញឹម និង​និយាយ​

នេះ​ជា​អ្វី​ដែល​មនុស្ស​ប្រុស​សង្កេត​ជា​ចាំ​បាច់​ ព្រោះ​ពេល​មនុស្ស​ស្រី​និយាយ​អី ឬ​ញញឹម​មិន​ដឹង​ខ្លួន គឺ​ស្អាត​បំផុត ហើយ​គេ​មាន​អារម្មណ៍​ថា​នាង​ជា​ទេពអប្សរ​របស់​គេ។ មនុស្ស​ប្រុស​ដែល​ចាប់​អារម្មណ៍​លើ​នារី​ណា​ម្នាក់​គឺ​គេ​តែង​ចង់​ឃើញ​មុខ ចង់​ឃើញ​នាង​ញញឹម។

៥. របៀប​ដែល​នាង​ស្លៀក​ពាក់​ និង​តែង​ខ្លួន

គេ​តែង​ចាប់​អារម្មណ៍​នូវ​អ្វីនាង​ស្លៀក​ពាក់​ និង​តែង​ខ្លួន។ ពេល​ឃើញ​នាង​ម្ដងៗ​គេ​តែង​និយាយ​ក្នុង​ចិត្ត​ថា «​ថ្ងៃ​នេះ​នាង​ស្អាត​ទៀត​ហើយ» ឬ« ស្លៀក​ពាក់​បែប​ណា​ក៏​នាង​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​ដែរ»។ គេ​តែង​លួច​មើល​នាង​គ្រប់​ពេល ហើយ​ការ​ចាប់​អារម្មណ៍​កាន់​តែ​កើន​ឡើង​នៅ​ពេល​ដែល​ម្នាក់​ស្រី​នោះ​កាន់​តែ​សាមញ្ញ កាន់​តែ​ស្អាត កាន់​តែ​ស្រស់ស្រាយ៕

រូបតំណាង

ចុចអាន៖អ្នក​ធ្លាប់​ជួប​បាន​យល់! អាការៈ​ប្លែកៗ​​​របស់​មនុស្ស​​ដែលលង់​ស្រឡាញ់​គេ​តែ​ម្នាក់​ឯង

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម