ទោះ​ខំ​ហាត់​ប្រាណ​យ៉ាង​ណា​ក៏​មិន​ស្រក​ទម្ងន់​ដែរ បើ​​នៅតែ​ប្រើក្បួន​ទាំងនេះ​ទៀត

  • 2018-06-22 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្បាលពោះ ដើមដៃ ភ្លៅ មាន​ខ្លាញ់​ពិតជា​ធ្វើឲ្យ​មនុស្ស​ស្រី​មិន​អាច​បង្ហាញ​ភាព​ជឿជាក់ចេញ​មក​បាន​ទេ ដូចនេះ​មានតែ​ខិតខំ​ទៅ​ហាត់ប្រាណ​ដើម្បី​ទទួលបាន​រាង​ស្វែល​មក​វិញ។ ប៉ុន្តែ​អ្នក​ខ្លះ​ហាត់​យ៉ាង​ណា​ក៏​មិន​ឃើញ​ស្គម​ដែរ ព្រោះ​មិន​ដឹង​ពី​របៀប​ទាំង​នេះ៖

១.ការ​ធ្វើ​លំហាត់​ប្រាណ​មិន​បាន​ទៀងទាត់

ស្រី​ៗ​មួយ​ចំនួន​បាន​ទៅ​ហាត់ប្រាណ​ដែរ ប៉ុន្តែ​មិន​ជាប់​លាប់ ពោល​គឺ​ហាត់ ៣ ថ្ងៃ ឈប់ ១ សប្ដាហ៍ រួច​ក៏​ត្រលប់​មក​ហាត់​ម្ដង​ទៀត។ ពេល​អ្នក​​ធ្វើ​លំហាត់​ប្រាណ​មិន​បាន​ជា​ប្រចាំ មិន​អាច​ទូទាត់​សង​សម្រាប់​ថ្ងៃ​ខកខាន​បាន​ឡើយ ដោយសារ​តែ​រាងកាយ​មិន​អាច​សាំ​បាន។ តែ​ពេល​ហាត់​ជា​រៀងរាល់​ថ្ងៃ​សាច់ដុំ​នឹង​ដំណើរការ​ជា​ប្រព័ន្ធ​ភ្ជាប់​គ្នា​មិន​ដាច់។

រូបតំណាង

**២.ពេល​វេលា​ហាត់ប្រាណ**

ភាគច្រើន​បំផុត​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ គឺ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច។ ប៉ុន្តែ​សម្រាប់​ស្រី​ៗ​ដែល​ចង់​សម្រក​ទម្ងន់​ពិត នៅ​ថ្ងៃ​ដំបូង​គួរតែ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក។ ការ​ហាត់​ប្រាណ​នា​ពេល​ល្ងាច គឺ​ជិត​ដល់​ពេល​ញ៉ាំ​អាហារ ដូចនេះ​វា​ធ្វើឲ្យ​អ្នក​កាន់តែ​ឃ្លាន​ខ្លាំង​ជាង​មុន។ ប៉ុន្តែ​បើ​ពេល​ព្រឹក អ្នក​អាច​ញ៉ាំ​អាហារ​តែ​បន្តិចបន្តួច។

៣.ផឹកទឹក​មិន​គ្រប់គ្រាន់

នេះ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​ការ​ហាត់ប្រាណ​មិន​បាន​សម្រេច​សោះ។ តាម​ធម្មតា​មនុស្ស​ម្នាក់​ៗ​ផឹក​ទឹក​យ៉ាង​តិច ៨-១០ កែវ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិន​អើពើ​នឹង​វា ព្រោះ​មិន​បាន​ដឹង​ថា ទឹក​មាន​សារៈសំខាន់​ ដោយ​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ។ បើ​អ្នក​ហាត់ប្រាណ​រាល់ថ្ងៃ ត្រូវ​ផឹកទឹក​ឲ្យ​បាន​ច្រើន​ជាង​ពេល​ធម្មតា ព្រោះ​វា​ជួយ​ប្រព័ន្ធ​ផ្សេង​ៗ​ទៀត​នៃ​រាងកាយ​ធ្វើការ​កាន់តែ​ប្រសើរ។

៤.គិត​ថា​ហាត់ប្រាណ​ហើយ មិន​បាច់​គ្រប់គ្រង​របប​អាហារ

ទោះជា​ហាត់ប្រាណ​ហើយ​ក៏​ដោយ តែ​របប​អាហារ​នៅតែ​តម និង​មាន​របៀប​ញ៉ាំឲ្យ​ត្រឹមត្រូវ​ ទើប​អាច​ឃើញ​ប្រសិទ្ធភាព។ ការ​បញ្ចុះ​ទម្ងន់​មិន​អាច​ពឹងផ្អែក​លើ​ការ​តម​អាហារ ឬ​ហាត់ប្រាណ​មួយ​មុខ​ឡើយ តែ​ពីរ​នេះ​ត្រូវ​រួម​បញ្ចូល​គ្នា។ ការ​ទទួល​ទាន​អាហារ​ប្រភេទសារាយ គឺ​មាន​អត្ថប្រយោជន៍​ដល់​រាងកាយ​ច្រើនពេល​អ្នក​ហាត់​ប្រាណ ព្រោះ​វា​អាច​គ្រប់គ្រង​កាឡូរី​ក្នុង​រាងកាយ​មិន​ឲ្យ​កើន។

រូបតំណាង

៥.ខំ​ហាត់​មិន​ឈប់​មិន​ឈរ

ចង់​ស្រក​ទម្ងន់ មានតែ​ជ្រើស​យក​ការ​ហាត់​ប្រាណ​នេះ​ហើយ ប៉ុន្តែ​កុំ​ធ្វើ​វា​លើស​ពេក។ ស្រីៗ​ខ្លះ​មាន​បំណង​សម្រក​ទម្ងន់ ដូចនេះ​នៅ​ដើម​ដំបូង​ពេល​ចូល​ហាត់ប្រាណ​គឺ​ខំ​សម្រុក​មិន​ឈប់ឈរ មួយ​ថ្ងៃ ៣-៤ ម៉ោង។ វិធី​នោះ​មានតែ​ធ្វើឲ្យ​អ្នក​ឈឺចាប់ និង​អស់​កម្លាំង​អត់​ប្រយោជន៍។ ចាប់ផ្ដើម​ហាត់​ដំបូង​ត្រឹម​មួយ​ថ្ងៃ ១ ម៉ោង ឬ​លើស​នេះ​តិចតួច​ទៅ​បាន​ហើយ៕

ចុចអាន៖ក្បាច់​ហាត់​ប្រាណ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​សម្រក​ខ្លាញ់​​ភ្លៅ និង​គូទ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម