ចង់​បាន​រាង​​អក្សរ​ S​ និង​ជើង​ស្រឡូន​តូច​ៗ​ គួរតែ​ហាត់​​​ប្រាណ​បែបនេះ​​ (វីដេអូ)

  • 2018-06-22 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ណា​ក៏​ចង់​បាន​រាង​ Goal​ ដែរ​ ដែល​សំដៅ​ទៅ​លើ​រាង​រៅ​ស្អាត​អក្សរ​ S ​មាន​គន្លាក់​ចង្កេះ​ និង​ត្រគាក​មូល​ក្លំ​។​ រាងស្រីៗ​​កើត​មក​គឺ​មាន​ភាព​ខុស​ៗ​គ្នា​ទាំង​អស់​ អ្នក​ខ្លះ​ធាត់​បាត់​រាង​ ហើយ​ខ្លះ​ទៀត​ស្គម​ពិត​មែន​ តែ​មាន​ភ្លៅ​ធំ​ រាង​ស្មើ​ត្រង់​ស្លូរ​ គ្មាន​​ចង្កេះ​ឬ​ត្រគាក​ឡើយ។​

ដូច្នេះ​ក្បាច់​ហាត់​ប្រាណ​ខាង​ក្រោម​អាច​ជួយ​ឲ្យ​អ្នក​ទទួល​បាន​រាង​ស្អាត​ ជើង​តូច​ស្រលូន​ ដោយ​គ្រាន់តែ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ខ្ជាប់​ខ្ជួន​តាម​ក្បូន​ហាត់​ប្រាណ​ផង​ដែរ​។​ ដើម្បី​លទ្ធផល​ជា​ទី​គាប់​ចិត្ត​ ស្ថាបនិក​ផេក​ Cambodia Gym Lover​​ លោក​ Grim​ និង​ជា​គ្រូ​បង្វឹក​ផង​នោះបាន​សង្កត់​ធ្ងន់​ថា​ ការ​ហាត់​ដែល​ចេញ​លទ្ធផល​ដូច​ចិត្ត​ គឺ​អាស្រ័យ​លើ​ការ​ញ៉ាំ​អាហារ​ត្រឹម​ត្រូវ​ ហើយ​ជា​ពិសេស​នោះ​ គឺ​គន្លឹះ​តូច​ៗ​នៃ​ក្បាច់​ហាត់​ត្រឹម​ត្រូវ​តែ​ម្ដង។ ​ ចង់​ដឹង​ថា​ការ​ហាត់​បែបណាទើប​​ត្រឹម​ត្រូវ​ហើយ​លម្អិត​ សូម​មើល​វីដេអូ​ដល់​ចប់​ ដើម្បី​ឲ្យ​ហាត់​​ទទួល​បាន​​ប្រសិទ្ធភាព៕​

ចុចអាន៖ទោះ​ខំ​ហាត់​ប្រាណ​យ៉ាង​ណា​ក៏​មិន​ស្រក​ទម្ងន់​ដែរ បើ​​នៅតែ​ប្រើក្បួន​ទាំងនេះ​ទៀត

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម