ល្មម​​ដល់​ពេល​​រក​​គូ​​មែន​ទែន​ហើយ បើ​ក្នុង​ខ្លួន​អ្នក​ចេះ​តែ​​មាន​សញ្ញា​ទាំង​នេះ

  • 2018-06-11 10:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ទេ សម្លឹង​ភ្លៀង​ធ្លាក់​តាម​មាត់​បង្អួច​ហើយ​មាន​អារម្មណ៍​ថា​ឯកោ មាន​អារម្មណ៍​ថា​ចង់​មាន​មនុស្ស​ម្នាក់​នៅ​ក្បែរ​ ឬ​ដើរ​ទៅ​ណា​មក​ណា​ក៏​មាន​អារម្មណ៍​ឯកោ? នេះ​អាច​ជា​សញ្ញា​ខ្លះ​ៗ​ដែល​បង្ហាញ​ថា អ្នក​មិន​គួរ​នៅ Single ត​ទៀត​នោះ​ទេ។ បើ​ទើប​តែ​អាយុ​ម្ភៃ​ស្ដើង អ្នក​ប្រហែល​មិន​បាច់​ខ្វល់ខ្វាយ​រឿង​ជីវិត​គ្រួសារ​ទៅ​អនាគត​ទេ ប៉ុន្តែ​បើ​ដល់​​វ័យ​សាមសិប​ ការ​គិត​​បែប​នេះ​នឹង​ផ្លាស់​ប្ដូរ ព្រោះ​ការ​​ដែល​គ្មាន​គូ​ក្នុង​អំឡុង​វ័យ​នោះ​​គឺ​ពិបាក​ក្នុង​អារម្មណ៍​បន្តិច​ហើយ។ ជា​ពិសេស​បើ​អ្នក​មាន​សញ្ញា​ដូច​រៀបរាប់​ខាង​ក្រោម​នេះ គឺ​បង្ហាញ​ថា​អ្នក​គួរ​បើក​ចិត្ត​រក​នរណា​ម្នាក់​ចូល​មក​ក្នុង​ជីវិត​របស់​ខ្លួន​ហើយ៖

១. គិត​ដល់​អនាគត​មាន​អារម្មណ៍​ថា​ឯកោ

បើ​សុខ​ៗ​អ្នក​ចាប់​ផ្ដើម​រវើរវាយ​នឹក​ឃើញ​រូបភាព​ខ្លួន​ឯង​ទៅ​អនាគត​​តែ​ម្នាក់​ឯង គ្មាន​នរណា​នៅ​ក្បែរ ពេល​ចាស់​ទៅ​ហើយ​ក៏​គ្មាន​អ្នក​ណា​កំដរ​ជីវិត ហើយ​ដក​ដង្ហើម​ធំ​ នោះ​បង្ហាញ​ថា​អ្នក​កំពុង​ព្រួយ​បារម្ភ​ពី​ជីវិត​នៅ​លីវ​របស់​ខ្លួន​ឯង​ខ្លាំង​ណាស់ ហើយ​ក៏​ដល់​ពេល​ដែរ​ដែល​អ្នក​ត្រូវ​​ពិចារណា​ស្វែង​រក​ដៃ​គូ​ជីវិត។

២. ចាប់​ផ្ដើម​ច្រណែន​​អ្នក​មាន​គូ​

បើ​អ្នក​ជា​មនុស្ស​នៅ​​លីវ​ហើយ​​សប្បាយ​ចិត្ត​​វា​មិន​អី​នោះ​ទេ ប៉ុន្តែ​បើ​នៅ​ពេល​ដែល​ឃើញ​អ្នក​មាន​គូ​កាន់​ដៃ​គ្នា​ដើរ អ្នក​ចេះ​តែ​មាន​អារម្មណ៍​ខឹង ​មិន​ស្រួល​ក្នុង​ខ្លួន​នោះ មាន​ន័យ​ថា​អ្នក​ក៏​កំពុង​​ចង់​បាន​មនុស្ស​កាន់​ដៃ​គ្នា​ដើរ​ដែរ ប៉ុន្តែ​បែរ​ជា​ខំ​បង្ហាញ​គ្រប់​គ្នា​ថា​អ្នក​នៅ​ម្នាក់​ឯង​បាន ទាំង​ការ​ពិត​​ចិត្ត​របស់​អ្នក​រងា​ឯកោ​​ជាង​អ្វី​ៗ​ទៅ​ទៀត។

៣. ដើរ​ទៅ​ដល់​ណា​ក៏​គ្មាន​អ្នក​ដែល​ត្រូវ​ទូរសព្ទ​ទៅ​រក

នៅ​ពេល​អ្នក​ធ្វើ​ដំណើរ​ទៅ​កន្លែង​ឆ្ងាយ​ៗ​តែ​ម្នាក់​ឯង ឬ​ជាមួយ​មិត្តភ័ក្ដិ​ក៏​ដោយ ក្រោយ​ពី​ចូល​បន្ទប់​សម្រាក​ហើយ​ក៏​មាន​អារម្មណ៍​ថា​ឯកោ ងូត​ទឹក​ហើយ​ក៏​ចូល​គេង ​គ្មាន​អ្នក​ណា​ចាំ​ស្ដាប់​ថា ថ្ងៃ​នេះ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ សប្បាយ​យ៉ាង​ណា គ្មាន​អ្នក​ណា​​ដែល​អ្នក​អាច​ចែក​រំលែក​បទពិសោធន៍​សប្បាយ​ៗ​ជាមួយ​គ្នា​។ នេះគឺ​​ពិត​ជា​អារម្មណ៍​ឯកោ​​ខ្លាំង​មួយ​ដែល​អ្នក​គ្មាន​គូ​យូរ និង​កំពុង​ត្រូវ​ការ​គូ​តែង​មាន។

៤. មាន​អារម្មណ៍​ថា​ហត់នឿយ​នឹង​ជីវិត មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់

ការ​មាន​អារម្មណ៍​ហត់​នឿយ​នឹង​ជីវិត​នោះ​គឺ​កើត​ឡើង​ដោយ​សារ​អ្នក​គ្មាន​គោលដៅ​ក្នុង​ជីវិត គ្មាន​កម្លាំង​ចិត្ត​ធ្វើ​អ្វី ព្រោះ​គ្មាន​ទិសដៅ​ដែល​ខ្លួន​ចង់​ទៅ ទើប​មិន​ដឹង​ថា​ត្រូវ​ចាប់​ផ្ដើម​ពី​កន្លែង​ណា។ ប៉ុន្តែ​បើ​អ្នក​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ហើយ អារម្មណ៍​បែប​នេះ​នឹង​លែង​មាន ដោយ​​អ្នក​នឹង​មាន​គោលដៅ​ក្នុង​ការ​កសាង​អនាគត​ជាមួយ​គេ អ្នក​ដឹង​ថា​អ្នក​ត្រូវ​តស៊ូ​ដើម្បី​អ្វី និង​ដើម្បី​អ្នក​ណា។

បើ​ថ្ងៃ​នេះ អ្នក​បាន​ជួប​មនុស្ស​ម្នាក់​ដែល​អាច​បន្ថែម​ចំណែក​ខ្វះខាត​ក្នុង​ជីវិត​របស់​អ្នក​បាន​ហើយ សូម​កុំ​បណ្ដោយ​ឲ្យ​គេ​ទៅ​ណា ព្រោះ​យើង​មិន​អាច​ដឹង​ថា ពេល​ណា​ទើប​ ​បាន​ជួប​​​មនុស្ស​ដែល​អាច​យល់​ចិត្ត​យើង​ទៀត​នោះ​ទេ។ ការ​មាន​ស្នេហា​ល្អ​មួយ គឺ​ប្រៀប​ដូច​ជា​កម្លាំង​ចិត្ត​ឲ្យ​យើង​ធ្វើ​អ្វី​ផ្សេង​ៗ ប៉ុន្តែ​ស្រលាញ់​ហើយ​កាន់​តែ​ទុក្ខ​នោះ គឺ​ត្រូវ​ងាក​មក​សួរ​ខ្លួន​ឯង​វិញ​ថា តើ​នឹង​ត្រូវ​ទ្រាំ ឬ​ស្រលាញ់​បន្ត។ បើ​ស្រលាញ់​ហើយ​ ប្រើ​បេះដូង​តែ​ម្យ៉ាង​ក៏​មិន​បាន​ដែរ គឺ​ត្រូវ​ប្រើ​ខួរ​ក្បាល​ជួយ​គិត​​គ្នា ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម