ចំណុច​មួយ​សំខាន់​បំផុត​ឪពុក​ម្ដាយ​អាច​អត់​ដឹង មុន​សម្រេច​ដាក់​កូន​រៀន​សាលា​ណា​មួយ

  • 2018-06-01 03:58:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយ​ពី​សាលា​ឯកជន មាន​ចំណុច​ជា​ច្រើន​ឪពុកម្ដាយ​ត្រូវ​ពិចារណា​ឲ្យ​បាន​ដិត​ដល់ មុន​ដាក់​កូន​ឲ្យ​រៀន​នៅ​សាលា​ណា​មួយ ចៀស​វាង​ខាត​ពេល​កូន​រៀន​អត់​ចេះ។ ឪពុកម្ដាយ​ខ្លះ​ខ្វល់​ពី​សាលា​ថោក ឬ​ថ្លៃ? ខ្លះ​ខ្វល់​ពី​កម្មវិធី​សិក្សា​ល្អ ទំនើ​បអត់? ខ្លះ​ខ្វល់​ពី​ទីធ្លា​សាលា​តូច ឬ​ធំ?

ចំណុច​ទាំង​នេះ​សុទ្ធ​តែ​ត្រូវ​ទាំង​អស់ តែ​មាន​ចំណុច​មួយ​ដ៏​សំខាន់​បំផុត​ដែល​ឪពុកម្ដាយ​មួយ​ចំនួន​ភ្លេច​នឹកនា​ដល់ ហើយ​ត្រូវ​ពិចារណា​ជាង​គេ​ឲ្យ​មែន​ទែន​នោះ គឺ​ថា​តើ​សាលា​មួយ​នោះ​ផ្ដល់​សុខុមាល​ភាព​ផ្លូវ​ចិត្ត​ដល់​ក្មេង​កម្រិត​ណា! មាន​ន័យ​ថា សាលា​ផ្ដល់​សុវត្ថិភាព និង​ធ្វើ​ឲ្យ​ក្មេង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង សប្បាយ​ចិត្ត​ចង់​រៀន​សូត្រ​កម្រិត​ណា​ដែរ។

"ក្នុង​នាម​ជា​ម្ដាយ និង​ជា​គ្រូ​បង្រៀន ខ្ញុំ​គិត​ថា សុខុមាលភាព​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ​របស់​ក្មេង​សំខាន់​ជាង​គេ​បំផុត បើ​ចង់​រើស​សាលា​ល្អ​ឲ្យ​គេ​រៀន"។ នេះ​ជា​សម្ដី​របស់​អ្នកស្រី Fiona Barry (Fibi) ជា​គ្រូ​បង្រៀន​ថ្នាក់​បឋមសិក្សា​នៅ​សាលា​អន្តរជាតិ Forest Hill International School ផ្ដល់​បទ​សម្ភាស​ឲ្យ Sabay។

អ្នកស្រី​បន្ត​ថា៖ "ជា​ការ​ពិត សាលា​ត្រូវ​មាន​តុល្យភាព​រវាង​ការ​អប់រំ (កម្មវិធី​សិក្សា) និង​សុខុមាលភាព​ផ្លូវ​ចិត្ត​សម្រាប់​ក្មេង។ ប៉ុន្តែ សុខុមាលភាព​ផ្លូវ​ចិត្ត​សម្រាប់​ក្មេង គឺ​សំខាន់​ជាង​បន្តិច ព្រោះ​បើ​ក្មេង​មិន​រីក​រាយ គេ​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ទេ គេ​នឹង​មិន​ចង់​រៀន ឬ​ក្លាយ​ជា​មនុស្ស​មិន​ក្លាហាន ខ្លាច​នេះ​ខ្លាច​នោះ​ច្រើន"។

ពេល​សួរ​ថា​ចុះ​កម្មវិធី​សិក្សា​វិញ សំខាន់​ដល់​កម្រិត​ប៉ុណ្ណា​ដែរ គ្រូ​បង្រៀន​សម្បូរ​បទ​ពិសោធ​លើ​ផ្នែក​អប់រំ​រូប​នេះ តប​ថា ច្បាស់​ណាស់ កម្មវិធី​សិក្សា​ពិត​ជា​សំខាន់​មែន ប៉ុន្តែ​ក្មេង​រៀន​ម៉េច​នឹង​កើត បើ​ដំណាក់​កាល​ដំបូង​ឡើយ ក្មេង​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង អត់​ចង់​រៀន​ផង​ហ្នឹង! អ៊ីចឹង សាលា​ត្រូវ​បង្កើត​បរិស្ថាន​ល្អ​មួយ​ដែល​ធ្វើ​ឲ្យ​ក្មេង​មាន​សុខុមាលភាព​ផ្លូវ​ចិត្ត​ល្អ បង្កើត​ទំនុក​ចិត្ត​លើ​ខ្លួនឯង (ក្លាហាន) និង​សប្បាយ​ចិត្ត​ចង់​រៀន។

ត្រង់​នេះ Fibi ដែល​ជា​គ្រូ​បង្រៀន​កម្រិត​ថ្នាក់​ទី​១ និង​ទី​២ រូប​នេះ បញ្ជាក់​ថា សាលា​អន្តរជាតិ Forest Hill មាន​លក្ខណៈ​ពិសេស​ម្យ៉ាង​អាច​អង្កេត​ពី​ក្មេង​ម្នាក់ៗ​ថា​តើ​ពួកគេ​ចូលចិត្ត​ធ្វើ​អ្វី មាន​តម្រូវ​ការ​អ្វី​ពិសេស ចង់​បាន​អ្វី​ខ្លះ មាន​ភាព​ខ្លាំង និង​ភាព​ខ្សោយ​ត្រង់​ណា រួច​បំពេញ​គ្រប់​យ៉ាង​ដែល​ក្មេងៗ​ត្រូវ​ការ និង​ខ្វះខាត ដើម្បី​ឲ្យ​ក្មេង​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង សប្បាយ​ចិត្ត​នឹង​រៀន តាម​រយៈ​សកម្មភាព​អនុវត្ត​ក្នុង​ថ្នាក់​រៀន។

សាលា​មាន​សកម្មភាព​ជា​ច្រើន​ឲ្យ​ក្មេងៗ​និយាយ​ទំនាក់​ទំនង និង​អនុវត្ត​ជា​ក្រុម​គ្រប់​ពេល​ដើម្បី​ឲ្យ​ពួកគេ​មាន​ទំនាក់​ទំនង​ល្អ​ដូច​បង​ប្អូន​អ៊ីចឹង ច្រើន​ជាង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​សៀវភៅ ឬ​កម្មវិធី​សិក្សា​ទៅ​ទៀត ក្នុង​នោះ​មាន​ការ​និយាយ​បើក​ចំហ​ច្រើន​ជាមួយ​ក្មេងៗ​ពី​រឿង​សប្បាយ​ចិត្ត និង​មិន​សប្បាយ លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ បង្ហាត់​ពី​ជំនាញ​បំណិន​ជីវិត ដោយ​ពន្យល់​ថា​ហេតុអ្វី​ពួក​គេ​គួរ​ធ្វើ​បែប​នេះ មិន​គួរ​ធ្វើ​បែប​នោះ-ល-។

៩០% នៃ​សកម្មភាព​ឲ្យ​ក្មេងៗ​អនុវត្ត​ក្នុង​ថ្នាក់​រៀន មាន​លក្ខណៈ​ជា​ការ​និយាយ មើល ស្ដាប់ និង​ទំនាក់​ទំនង ឯ​គ្រូ​គ្រាន់​តែ​ជា​អ្នក​បង្ហាត់​បង្ហាញ។

សាលា​អន្តរជាតិ Forest Hill មាន​កម្មវិធីសិក្សា​ចំនួន ៣ គឺ (១) ការ​ថែទាំ​ក្មេង​បែប Montessori ចាប់​ពី​អាយុ ៣ ខែ - ៣ ឆ្នាំ, (២) មត្តេយ្យ​សិក្សា អាយុ ៣ ឆ្នាំ - ៦ ឆ្នាំ និង​ចុង​ក្រោយ គឺ​កម្មវិធី​បឋម​សិក្សា​ស្តង់ដារ​អាមេរិកាំង។

អត្ថបទ​ពាក់ព័ន្ធ៖ រឿង​សម្ងាត់​ឪពុកម្ដាយ​ស​ម័​យ​ថ្មី ផ្ដើម​និយម​ប្រើ​សេវា​ថែ​ទាំ​ក្មេង Daycare នៅ​សាលា​ធំៗ ដូច​កូន​បរទេស

ការ​ចុះ​ឈ្មោះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ​ត​ទៅ និង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ២០% លើ​តម្លៃ​សិក្សា ពេល​ចុះ​ឈ្មោះ សម្រាប់​ថ្នាក់​មត្ដេយ្យ​សិក្សា និង​បឋម​សិក្សា។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង៖

  • ទូរសព្ទ 017 388 884 (Montessori Daycare) / 095 666 555 (Preschool & Kindergarten)
  • វិបសាយ www.foresthill.education
  • ឬ​សាកសួរ​ព័ត៌មាន​នៅ​សាលា​ផ្ទាល់​ដែល​មាន​ទីតាំង​នៅ​ផ្ទះ​លេខ​៣៣ ផ្លូវ​២២២ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ (ក្រោយ​សាលា ACE) ៕

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម