រឿង​សម្ងាត់​ឪពុកម្ដាយ​ស​ម័​យ​ថ្មី ផ្ដើម​និយម​ប្រើ​សេវា​ថែ​ទាំ​ក្មេង Daycare នៅ​សាលា​ធំៗ ដូច​កូន​បរទេស

  • 2018-05-09 03:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​តាម​ប្រទេស​ធំៗ ដូចជា អាមេរិក អង់គ្លេស អ៊ីតាលី កាណាដា គេ​និយម​ដាក់​ក្មេង​តូច​អាយុ​ចាប់​ពី ៣ ខែ​ឡើង​ទៅ​ឲ្យ​សាលា​ដែល​មាន​ផ្ដល់​សេវា​មើល​ថែ​ទាំ​ក្មេង (Daycare) ដោយ​សារ​តែ​ឪពុក​ម្ដាយ​មាន​ការងារ​ធ្វើ​ទាំង​សង​ខាង និង​សំខាន់​បំផុត ការ​ទុក​ក្មេង​ឲ្យ​អ្នក​ជំនាញ​មើល​ថែ ធ្វើ​ឲ្យ​ក្មេង​លូត​លាស់​ល្អ​លើស​ការ​រំពឹង។

នៅឯ​កម្ពុជា​វិញ ឪពុកម្ដាយ​ខ្មែរ​ភាគ​ច្រើន​ដែល​រវល់​ធ្វើ​ការ ឬ​រក​ស៊ី គ្មាន​ជម្រើស​អ្វី​ឡើយ ក្រៅ​ពី​ទុក​កូន​តូច​របស់​ខ្លួន​ឲ្យ​ជីដូន​មើល​ថែ​នៅ​ផ្ទះ ហើយ​មាន​អ្នក​ខ្លះ​ទុក​កូន​ឲ្យ​ជីដូន​នៅ​ខេត្ត​មើល​ថែ​ទៀត​ផង។ ឪពុក​ម្ដាយ​ខ្លះ ត្រូវ​បង្ខំ​ចិត្ត​ជួល​ឈ្នួល​ឲ្យ​មើល​កូន ខណៈ​ដែល​អ្នក​មើល​ក្មេង​ទាំង​នោះ ជា​ទូទៅ​ជា​អ្នក​មក​ពី​ខេត្ត គ្មាន​ជំនាញ​យល់​ច្បាស់​ពី​ការ​លូត​លាស់​របស់​ក្មេង។

ពួកគេ​ក៏​មិន​ងាយ​នឹង​ប្រើ​សេវា Daycare របស់​សាលា​រៀន​ឯកជន​ដែរ ដោយ​ហេតុ​ថា​អាច​មក​ពី​កត្តា​ជីវភាព ឬ​ការ​យល់​ដឹង​មាន​កម្រិត​ពី​អត្ថប្រយោជន៍​នៃ​សេវា Daycare។ យ៉ាង​ណា​ក៏​ដោយ ឪពុក​ម្ដាយ​ដែល​មាន​លទ្ធភាព​ច្រើន​ឡើងៗ ចាប់​ផ្ដើម​ប្រើ​សេវា​មើល​ថែ​ក្មេង Daycare របស់​សាលា​អន្តរជាតិ​ធំៗ​នៅ​ភ្នំពេញ នា​ពេល​ថ្មីៗ​នេះ។

អ្នកស្រី Ali Copple នាយិកា​សាលា​អន្តរជាតិ Forest Hill International School ផ្ដល់​បទ​សម្ភាស​ដល់ Sabay ថា៖ "ឪពុកម្ដាយ​ភាគ​ច្រើន មិនទាន់​ដឹង​ច្បាស់​ថា​តើ​កូន​តូច​របស់​គេ រីក​លូត​លាស់​យ៉ាង​ណា​នោះ​ទេ។ គេ​អត់​ដឹង​ថា​កូន​តូច​ខ្លួន​ឯង​មាន​សមត្ថភាព​អាច​រៀន​បាន​អី​ខ្លះ ចង់​ធ្វើ​អី​ខ្លះ ចង់​សាក​ល្បង​អី​ខ្លះ ហើយ​ក៏​មិន​ដឹង​ពី​ការ​រីក​លូត​លាស់​ផ្នែក​ខួរ​ក្បាល​របស់​កូន​តូច​នោះ​ដែរ"។

នាយិកា​មាន​សញ្ញាប័ត្រ​ជាន់​ខ្ពស់​ផ្នែក​អប់រំ​ពី​អាមេរិក​រូប​នេះ បន្ត​ថា សូម្បី​ក្មេង​អាយុ ៣ ខែ ក៏​ឪពុក​ម្ដាយ​អាច​ជំរុញ​ឲ្យ​ខួរ​ក្បាល​របស់​ក្មេង​លូត​លាស់​បាន​លឿន​ផង​ដែរ តាម​រយៈ​ភ្លេង សំឡេង រូបភាព របស់​លេង​ផ្សេងៗ​ទៀត​ជា​ដើម ដែល​អាច​ជួយ​ឲ្យ​ញាណ​ទាំង​៥ (ដឹង​ដោយ​ភ្លក់ ដឹង​ដោយ​ប៉ះ ដឹង​ដោយ​ហិត​ក្លិន ដឹង​ដោយ​មើល​ឃើញ និង​ដឹង​ដោយ​ស្ដាប់​ឮ) កាន់​តែ​លូត​លាស់​បាន​ល្អ។

មាន​ន័យ​ថា បើ​ឪពុកម្ដាយ​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​តូចៗ​បាន​ប្រើ​ញាណ​ទាំង ៥ របស់​ពួកគេ​ក្នុង​ការ​សាក​ល្បង​ប៉ះ​របស់​នៅ​ក្នុង​បរិស្ថាន​ជុំវិញ​ពួកគេ​បាន​កាន់​តែ​ច្រើន ខួរ​ក្បាល​របស់​ក្មេង​នឹង​កាន់​តែ​រីក​លូត​លាស់​លឿន​ជាក់​ជា​មិន​ខាន ទោះ​បី​ជា​ក្មេង​មិន​ទាន់​អាច​និយាយ​បាន​ក៏​ដោយ។

អ្នកស្រី Ali បញ្ជាក់​ថា៖ "យោង​តាម​ការ​ស្រាវជ្រាវ​របស់​ប្រទេស​ជា​ច្រើន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ថា បើ​យើង​ទុក​ក្មេង​ឲ្យ​នៅ​តែ​ឯង​ច្រើន​ពេក ដោយ​គ្មាន​របស់​របរ​អាច​លេង​បាន​នៅ​ជុំវិញ​ខ្លួន​ពួកគេ នោះ​ខួរ​ក្បាល​ពួកគេ​ស្ពឹក ឫ​លូត​លាស់​យឺត។ ផ្ទុយ​មក​វិញ បើ​បរិស្ថាន​ជុំវិញ​ពួកគេ​ល្អ​គ្រប់​គ្រាន់ ជា​ពិសេស​ក្នុង​បរិស្ថាន​នៃ​ការ​ថែទាំ​ក្មេង​បែប Montessori ទៀត​នោះ នឹង​ជួយ​ជុំវិញ​ដល់​ការ​លូត​លាស់​ខួរ​ក្បាល​របស់​ក្មេង​កាន់​តែ​ឆាប់​រហ័ស"។

ការ​ថែ​ក្មេង​បែប Montessori គឺ​ផ្ដោត​សំខាន់​លើ​ការ​ផ្ដល់​ឱកាស​ឲ្យ​ក្មេង​បាន​រៀន លេង​ដោយ​សេរី និង​ឯករាជ្យ​ដោយ​ខ្លួន​ក្នុង​ការ​ចង់​ដឹង​ចង់​ឮ​អ្វី​មួយ បន្ថែម​លើ​កន្លែង​ដែល​មាន​បរិស្ថាន​ល្អ​ត្រឹម​ត្រូវ មាន​ពន្លឺ​ធម្មជាតិ​គ្រប់​គ្រាន់ អនាម័យ​ខ្ពស់ សុវត្ថិភាព អាហារ​មាន​សារធាតុ​ចិញ្ចឹម​ល្អ ភ្លេង​ល្អៗ និង​ឧបករណ៍​លេង​ជាច្រើន​ដែល​ជួយ​ជុំវិញ​ដល់​ការ​រីក​លូតលាស់​របស់​ក្មេង។

ច្រើន​រឿង​យ៉ាង​ហ្នឹង ឪពុកម្ដាយ​ដែល​រវល់ ប្រាកដ​ជា​គ្មាន​ពេល​រៀបចំ​ឲ្យ​ត្រឹម​ត្រូវ​តាម​នេះ​ដើម្បី​កូន​តូច​របស់​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​ទាំង​អស់​នេះ មាន​ស្រាប់​នៅ​សាលា​អន្តរជាតិ Forest Hill ដែល​ជា​សាលា​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា មាន​សេវា​ថែ​ក្មេង​តូច​បែប Montessori Daycare ខណៈ​ដែល​សាលា​មាន​កម្មវិធី​សិក្សា​ចំនួន ៣ គឺ (១) ការ​ថែទាំ​ក្មេង​បែប Montessori ចាប់ពី​អាយុ ៣ ខែ - ៣ ឆ្នាំ, (២) មត្តេយ្យ​សិក្សា អាយុ ៣ ឆ្នាំ- ៦ ឆ្នាំ និង​ចុង​ក្រោយ គឺ​កម្មវិធី​បឋម​សិក្សា។

ការ​ចុះ​ឈ្មោះ បើក​ចាប់​ពីថ្ងៃ​នេះ​តទៅ និង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ២០% លើ​តម្លៃ​សិក្សា ពេល​ចុះ​ឈ្មោះ សម្រាប់​ថ្នាក់​មត្ដេយ្យ​សិក្សា និង​បឋម​សិក្សា។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់​ទង៖

  • ទូរសព្ទ 017 388 884 (Montessori Daycare) / 095 666 555 (Preschool & Kindergarten)
  • វិបសាយ www.foresthill.education
  • ឬ​សាកសួរ​ព័ត៌មាន​នៅ​សាលា​ផ្ទាល់​ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​៣៣ ផ្លូវ​២២២ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ (ក្រោយ​សាលា ACE)៕

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម